ភាគទី ១៩

229 37 2
                                    

ទីង! តុង!
សំលេងកណ្ដឹងបន្លឺឡើងស៊ុននូក៏ដើរទៅបើកទ្វារក៏ឃើញថាជារាងតូចតាគី
«តា! អៅ! នេះលេងឈុតធំអី!» ស៊ុននូសម្លឹងមើលវ៉ាលីក្នុងដៃតាគីឃើញថាធំគួរសម
«យើងសុំរំខានឯងមួយរយៈ ពេលដែលគ្រប់យ៉ាងប្រសើរយើងនឹងចាកចេញ» តាគីនិយាយឡើងទាំងរអៀសចិត្ត
«មិនអីទេបានឯងមកនៅជាមួយយើងប្រសើរណាស់ចូលមក ចង់នៅយូរប៉ុណ្ណាក៏បានមិនបាច់ខ្លាចទេ» ស៊ុននូអូសដៃមិត្តចូលមកក្នុង អង្គុយនិយាយគ្នា
«អាថ្លែនភពអង្គារ៍នោះវាធ្វើអីឯង? ឬមួយ... វារំលោភឯង! តានេះ... នេះឯងង....»
«កុំគិតផ្ដេសផ្ដាស់គាត់មិនបានបំពានខ្ញុំទេ» តាគីរហ័សបកស្រាយខណៈដែលស៊ុននូបើកភ្នែកធំៗសម្លឹងខ្លួនដៃទាំងពីរផ្ទប់មាតឭដែលចំហធំសឹងតែរុយហោះចូលទៅហើយ
«ធូរតិច! ស្មានតែឯងដូចយើងត្រូវគេចាប់សុីដោយមិនដឹងខ្លួន»
«ហាស?» ស៊ុននូរអ៊ូរតិចៗតែតាគីហាក់ចាប់បានតិចៗតែមិនច្បាស់ក៏សួរបញ្ជាក់
«អ៎ៗ! គ្មានអីទេតោះ តោះយកឥវ៉ាន់ទៅរៀបចំទៅនឹងអាលបានទៅរកអីញាំជាមួយគ្នាពួកយើងស្គាល់គ្នាយូរដែរហើយដូចជាមិនដែលបានដើរលេងជុំគ្នាផង» រាងតូចបង្វែរសាច់រឿងប្ដូរប្រធានបទដោយសារតែខ្លាចគេចាប់បានតាគីមិនប្រកែកបណ្ដាយតាមមិត្ត
====
«ថាមិចទៅអុីតាលី?» ជុងប៊ី ភ្ញាក់ផ្អើលពេលត្រូវជុងហ្គុកបញ្ជូនទៅអុីតាលីឆាប់ៗនេះ
«ប៉ាចង់បង្កើតទីផ្សារថ្មី កូនទៅនៅទីនោះមួយរយៈទៅស្វែងយល់ពីការស់នៅរបស់មនុស្សនៅទីនោះជាពិសេសប៉ាចង់ឲ្យកូនស៊ើបមើលថានៅទីនោះអ្នកណាជាស្ដេចម៉ាហ្វៀដែលមានអំណាចធំបំផុត» ជុងប៊ីស្ដាប់ការនិយាយរបស់ប៉ាហើយហាក់មានការស្ទាក់ស្ទើរចំពោះការសម្រេចចិត្ត
«សម្រាប់កូនមិនអីទេតែចុះក្រុមហ៊ុននោះ»
«ប៉ាជាអ្នកមើលការខុសត្រូវ បើកិច្ចការនេះសម្រេចកូននឹងក្លាយជាម្ចាស់សម្ព័ន្ធ ចន យ៉ាងពិតប្រាកដដោយគ្មាននរណាម្នាក់ហ៊ានជំទាស់នោះឡើយ»
«បាទលោកប៉ាកូនយល់ហើយ និយាយចឹងចេញដំណើរពេលណា?»
«យប់នេះ!»
«លឿនម្ល៉េះ! កូនមិនទាន់រៀបចំឥវ៉ាន់ផង»
«មិនបាច់ទេគ្រប់យ៉ាងប៉ារៀបចំឲ្យរៀបរយហើយ» ជុងហ្គុកចាប់ស្មារកូនប្រុសជាការលួងលោមនិងផ្ដល់កំលាំងចិត្ត
«បាទលោកប៉ាកូននឹងប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តមិនឲ្យលោកប៉ាខកបំណងឡើយ»
«ល្អ!»

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now