ភាគទី ១៥

373 41 8
                                    

ស៊ុននូនៅជាមួយតាគីមួយរយៈស៊ុននូក៏បានទៅរៀនវិញ ចំណែកខេយ៍រវល់តាមរៀនការងារជាមួយលោកប៉ារបស់គេព្រោះបន្ដិចទៀតគេនឹងត្រូវបន្ដតំណែងពីលោកប៉ាគេហើយ

" មែនហើយមួយរយៈមុនមិនឃើញឯងមករៀន តើមានបញ្ហាអីឬ " តាគីសួរនាំស៊ុននូខណៈដែលនាយតូចកំពុងតែញាំអាហារថ្ងៃត្រង់ក្រោមដើមឈើធំមួយក្នុងសួនច្បារក្រោយសាលា
" គ្មានអីទេយើងមិនស្រួលខ្លួននឹងណា "
" ឯងកុហក.... ចាំបានថ្ងៃនោះបងហ៊ូននិងបងខេយ៍មករកពួកយើងនៅបន្ទប់ផ្លាស់ខោអាវហើយ...  "
" ឈប់និយាយទៅ មានទូរស័ព្ទទេយើងខ្ចីសិន " ស៊ុននូនឹកឃើញថ្ងៃដែលស៊ុងហ៊ូនបំពានរាងកាយខ្លួនក៏ប្រញាប់និយាយបន្លប់ហើយប្ដូរប្រធានបទភ្លាមៗ
" មាន! នេះ " តាគីដកទូរស័ព្ទហុចឲ្យមិត្តស៊ុននូយកពីដៃរបស់តាគីហើយចុតតេទៅបងប្រុសខ្លួន

(អាឡូ! អ្នកណា?)
" បងប៊ី! គឺអូន នូនូ! "
(នូ! នេះអូនបាត់ទៅណាបងតេទៅអូនជិតពីរអាទិត្យហើយ តែគ្មានការឆ្លើយតបសោះ) ជុងប៊ីតបទាំងបារម្ភ
" ទូរស័ព្ទអូនខូច! សុំទោសធ្វើឲ្យបងប៊ីបារម្ភហើយ "
(មិនអីទេ... ដឹងថាអូនមិនអីបងធូរចិត្តហើយ)
(សិស្សច្បង!)
(អូ! នូ... បងរវល់បន្ដិចប៉ុណ្ណឹងបានហើយទំនេរបងតេទៅអូនទៀតណា)
" បាទ! " ស៊ុននូបិទទូរស័ព្ទរួចសញ្ជឹងគិតរហូតដល់ភ្លឹក
" នូ! ស៊ុននូ... "
" ហាស! " ស៊ុននូភ្ញាក់ព្រឺតខណៈដែលតាគីហៅឈ្មោះគេ
" គិតអីបានស្លុង់អារម្មណ៍ម្ល៉េះ? "
" គឺ... គឺមិចនេះ សំលេងដែលហៅបងប្រុសយើងនោះដូចប្រហែលៗមិចទេ! "
" ប្រហែលអី? " តាគីជ្រួញចិញ្ជើមសួរតបទៅមិត្ត
" សំលេងស្រដៀងអាបុិកបង្គួយសាកសពនោះមិចទេ? "
" បន្គួយសាកសពអីគេ? ឯងចង់និយាយពីអី? " តាគីបែកវល់ពេលលឺស៊ុននូនិយាយពាក្យចម្លែកៗដូចមនុស្សមកពីភពផ្កាយមិចទេ
" គ្មានអីទេ! តោះយើងទៅថ្នាក់វិញ " ស៊ុននូច្រានការគិតចោលរួចងើបឈរដើរទៅរុយបាត់
" ហុឺ! ទៅជាចឹងទៅ " តាគីអេះក្បាលទាំងឆ្ងល់រួចក៏ប្រញាប់រត់ទៅឲ្យទាន់ស៊ុននូ

====
ងាកមកមើលខាងជុងប៊ីវិញមិនខុសទេអ្វីដែលស៊ុននូសង្ស័យវាជាការពិត ស៊ុងហ៊ូនក្នុងឈុតសាមញ្ញគួរឲ្យស្រលាញ់ញញឹមចេញថ្ពាល់ខូចក្នុងដៃកាន់ផ្កាធូលីបពណ៌លឿងមួយបាច់ដើរមកសំដៅជុងប៊ី
" ហ៊ូននី! នេះមកដល់កូរ៉េតាំងពីពេលណា? " ជុងប៊ីញញឹមសួរនាំរាក់ទាក់
" ទុកតែមកដល់ទេនេះផ្កាធូលីបពណ៌លឿងដែលបងចូលចិត្ត " ស៊ុងហ៊ូនហុចផ្កាទៅឲ្យជុងប៊ី រាងតូចទទួលយកមកស្រង់ក្លិនបន្ដិចរួចងើបមកញញឹមដាក់ស៊ុងហ៊ូនវិញ
" នៅចាំថាបងចូលចិត្តផ្កាអីទៀត "
" រឿងដែលទាក់ទងនឹងសិស្សច្បងហ៊ូននីម្នាក់នេះចាំទាំងអស់ "
" សំដីផ្អែមណាស់យើងនឹង បែកតែមួយឆ្នាំសោះក៏ធំពេញកំលោះខ្ពស់ជាងបងទៅទៀត "
" សិស្សច្បងនៅតែគួរឲ្យស្រលាញ់ដដែល "
" បានហើយឈប់បញ្ជរបងទៅ នេះញាំអីឬនៅ? មិនចឹងទេពួកយើងទៅញាំអាហារពេលល្ងាចទៅ
" បាទ! " និយាយចប់ទាំងពីរនាក់ក៏បន្ដើរគ្នាចេញទៅក្រៅក្រោមក្រសែរភ្នែកមនុស្សជាច្រើនហើយក្នុងនោះក៏មានក្រសែរភ្នែកមុតស្រួយពីរគូរសម្លឹងមកពីជ្រុងខុសគ្នាម្នាក់ជាជីមីនជាក្រសែរភ្នែកពពេញទៅដោយកំហឹងនិងភ្លើងប្រច័ណ្ឌ និងម្ខាងទៀតជារបស់ជុងហ្គុកជាក្រសែរភ្នែកបង្កប់ទៅដោយភាពព្រួយបារម្ភ
" ជេយ៍! ទៅស៊ើបប្រវត្ដិក្មេងម្នាក់ដែលដើរចេញទៅជាមួយកូនប៊ីឲ្យយើង! "
" បាទចៅហ្វាយ " អ្នកជាជំនិតឱនគោរពទទួលបញ្ជាររួចក៏ចាកចេញទៅបាត់
" មិនបាច់ប្រឹងហួងហែងទេយ៉ាងណា ជុងប៊ីនឹងធ្លាក់មកក្នុងដៃរបស់យើងដូចជាពេលដែលយើងតាមស្រលាញ់ហូស៊ុកចឹងដែរ " ជីមីនក្រលែកឃើញជុងហ្គុកក៏ដើរមកនិយាយឌឺដង
" ហុឹស! ឯងកុំមើលស្រាលកូនប្រុសច្បងរបស់យើង... មែន! យើងទទួលស្គាល់ជុងប៊ីមានមុខមាត់ដូចជាម្ដាយគេហូស៊ុកតែគេមិនទន់ជ្រោយឲ្យគេបោកបានងាយៗឡើយ ឃើញក្មេងប្រុសនោះហើយមែនទេ... គេអាចថាជាអ្នកដែលរារាំទង្វើអាក្រក់របស់ឯងក៏ថាបានទោះគ្មានយើងតែជុងប៊ីមិនឲ្យអ្នកណាយកប្រៀបលើគេបានឡើយ! កុំមើលស្រាលកូនប្រុសយើង មិនចឹងកុំបន្ទោសថាយើងឃោរឃៅរ បើនិយាយទៅឯងនិងយើងអាយុមិនលើសខ្វះគ្នាប៉ុន្មានទេ តែថា... អើយ! យើងកូនពីរហើយឯងនេះនៅមិនទាន់រកប្រពន្ធបានទៀត... អាណិតណាស់! " បន្ទាប់ពីនិយាយឌឺដងរៀបរាប់យ៉ាងវែងអន្លាយរួចជុងហ្គុកមិនភ្លេចឈ្លាតដៀងជីមីនមុននឹងក្រវីក្បាលដើរចេញ
" នេះ! ហុឺយ! នេះពុម្ពតែមួយតែម្ដងហើយទាំងឳទាំងកូនបុិនឌឺដូចគ្នា ចាំមើលណអាជុងហ្គុកថ្ងៃណាមួយយើងនឹងធ្វើឲ្យឯងគ្រាំចិត្តវេទនាជាងស្លាប់ទៅទៀត " ជីមីនខាំមាត់ប្រទិចជុងហ្គុកទាំងក្នុងចិត្តខឹងយ៉ាងខ្លាំង

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Hikayelerin yaşadığı yer. Şimdi keşfedin