ភាគទី ៤២

227 44 3
                                    

/3 ឆ្នាំក្រោយមក/
ពេលវេលាពិតជាលឿនណាស់ ស៊ុននូឈរនៅមុខផ្នូររបស់បងប្រុសនិងថេយ៉ុងដោយទឹកមុខក្រៀមក្រំ
«បងប្រុស ឲ្យនូសុំទោសដែលនូរបស់ក្មួយប្រុសមិនឃើញ អូនអត់បានការ... បីឆ្នាំហើយគេគួរតែមានអាយុបីឆ្នាំហើយដែរតែអូន... អូនស្ទើរតែអស់លិទ្ធិភាពតាមរកគេហើយ បងប្រុស ពូថេយ៍! សូមជួយបង្ហាញផ្លូវផង» រាងតូចទំលាក់ទឹកមុខចុះយំបន្ទោសខ្លួនឯង មួយសន្ទុះក្រោយមកគេក៏ចាកចេញ

ផ្សារទំនើបដ៏ធំមានមនុស្សមកពីគ្រប់ទិសទីធ្វើដំណើរមកទិញឥវ៉ាន់ និងដើរកំសាន្ដនៅទីនេះ ពេលនោះដែរខេយ៍ក៏កំពុងតែបណ្ដើរកូនប្រុសចិញ្ជឹមដើរទិញឥវ៉ាន់

«តាគី! កុំរត់លឿនពេក»
«ដេតឌី! អូនចង់ញាំអានេះ!» ក្មេងតូចកាន់នំពីរកញ្ចប់ឲ្យខេយ៍មើល
«មិនបាននំទាំងនេះមិនល្អសម្រាប់កូនទេ» នាយយកនំពីដៃកូនមកមើលហើយប្រាប់ទៅកូនវិញ
«ហេតុអីទៅ?» ក្មេងតូចពេបមាត់រកយំពេលរាងក្រាស់បដិសេធ
«កូនប្រតិកម្មជាមួយធាតុផ្សំដែលធ្វើពីគ្រាប់កាកាវ កុំញាំអីណាឆ្លាត» ខេយ៍អង្អែលក្បាលកូនថ្នមៗ
«ហេតុអីតាគីខុសពីគេ ក្មេងៗផ្សេងគេអាចញាំសូកូឡាបានតែតាគីមិនអាច» ក្មេងតូចឱនមុខចុះសម្រក់ទឹកភ្នែក ខេយ៍ឃើញចឹងក៏ចាប់កូនមកឱបលួងលោម
«កុំយំអីណា ចាំប៉ារកនំផ្សេងឲ្យកូនញាំ...» មេដៃមាំទាំលើកវៀសទឹកភ្នែកចេញពីថ្ពាល់កូនប្រុសរួចពរចេញទៅបាត់ទៅ តែចៃដន្យក៏ជួបជាមួយស៊ុននូបណ្ដាលឲ្យខេយ៍ងាកសម្លឹងមើលទាំងភ្ញាក់ផ្អើលព្រោះតែការផ្លាស់ប្ដូរមុខមាត់ថ្មីរបស់ស៊ុននូ
«លោក! នេះ... ជួបលោកល្អហើយតាគីនៅឯណា?» ស៊ុននូងាកមកឃើញថាជាខេយ៍គេក៏សួរនាំភ្លាមធ្វើឲ្យតាគីតូចងើយឆ្ងល់ថាពូម្នាក់នេះរកគេធ្វើអី
«លូកា! នាំតាគីទៅម្ខាងទៅ»
«បាទ» ខេយ៍ហុចក្មេងតូចឲ្យកូនចៅរួចក៏ងាកមកនិយាយជាមួយស៊ុននូ
«គេស្លាប់បីឆ្នាំហើយ...» រាងក្រាស់និយាយរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងដល់ស៊ុននូ ពេលស្ដាប់រួចគេខឹងខ្លាំងណាស់ តែក៏ប្រឹងទប់នាយតូចងាកមើលក្មេងតូចបន្ដិចរួចងាកមកនិយាយឲ្យខេយ៍
«មនុស្សដូចលោកពិតជាគួរឲ្យខ្លាច ខ្ញុំពិតជាអាណិតតាគីណាស់ដែលខំស្រលាញ់លោកអស់ពីរចិត្តតែចុងក្រោយលោកក៏បោះបង់គេទៅរៀបការជាមួយអ្នកផ្សេងថែមទាំងមានកូនរស់នៅយ៉ាងមានក្ដីសុខ ហុឹស! តាគីមិនសមណាមកស្លាប់ចឹងទេ ហេតុអីពិភពលោកនេះឃោរឃៅរសម្រាប់មនុស្សល្អខ្លាំងម្ល៉េះ លោកឯងទេដែលត្រូវស្លាប់ ហុឺយ! មិនយល់ថាពួកយមរាជនោះគិតអីទេយកតែជីវិតរបស់មនុស្សល្អៗ ទុកឲ្យពួកមនុស្សអាក្រក់រស់នៅឲ្យធ្ងន់តែផែនដី លោកឯងណាសមតែបញ្ជូនទៅភពផ្កាយជាមួយអាបុិកបង្គួយនោះទេ» រាងតូចនិយាយឌឺដងដាក់ខេយ៍រកតែរាងក្រាស់តបមិនទាន់ ដោយឃើញថាមិនដឹងបកស្រាយឬនិយាយយ៉ាងមិចឲ្យឈ្នះក៏មានតែចាកបណ្ដោយទៅ
«បែកគ្នាបីឆ្នាំឯងនៅតែពូកែរដៀលដដែល ចន ស៊ុននូ ពិតជាចន ស៊ុននូនៃត្រកូល ចន មែន» ខេយ៍ញញឹមចុងមាត់តែក៏បង្កប់នូវភាពកោតសរសើរពេលឃើញថាស៊ុននូរឹងមាំមិនចុះចាញ់អ្នកណា
«ឆ្ងល់ដែលមិនបានអុចធូកហៅផងនឹង ថ្ងៃក្រោយកុំឲ្យខ្ញុំជួបមុខទៀតដឹងអត់ថាខ្ញុំវាហត់នឹងខាតពេកមកនិយាយជាមួយលោកណាស់ ហេ! អូនតូច ធ្វើជាមនុស្សត្រូវតែក្លាហាន បើអាបុិកនេះវាធ្វើអីខុសអូនថាឲ្យវិញទៅ កុំស្លូតពេកមិនចឹងក្មួយនឹងឈឺចាប់ដូចជាមិត្តរបស់ពូចឹងយល់ទេ» ស៊ុននូឱនមកនិយាយជាមួយក្មេងតូចខេយ៍រកហាមតែស៊ុននូងាកមកសម្លក់
«ខ្ញុំគ្មានថ្ងៃលើកលែងទោសនូវអ្វីដែលលោកធ្វើដាក់តាគីទេ ថ្ងៃណាមួយខ្ញុំនឹងឲ្យលោកសងវិញយ៉ាងសមចិត្តបើលោកនូវតែបង្កើតកំហុសដដែលៗ» ថាហើយរាងតូចក៏ចាកចេញទៅបាត់ទៅ តាគីងាកមើលមុខខេយ៍ រាងក្រាស់ក៏ពរកូនឡើង
«ប៉ា!»
«កូននៅតូច បំភ្លេចនូវអ្វីដែលបានស្ដាប់លឺមិញនេះទៅ»
«បាទ»
«តោះយើងទៅផ្ទះវិញ» ខេយ៍ញញឹមរួចក៏ចាកចេញពីផ្សារទំនើបត្រលប់ទៅផ្ទះវិញ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now