ភាគទី ៤៤

202 34 4
                                    

   /ប្រទេសបារាំង ទីក្រុងប៉ារីស/
   ជុងវ៉ុនបានមកមើលចំការទំពាំងបាយជូរដែលជាវត្ថុធាតុដើមសម្រាប់ផលិតស្រាក្រហម ហើយទីនេះជាកម្មសិទ្ធរបស់ នីគី ផងដែល
   «ស្រាក្រហមរបស់លោកពិតជាមានររស់ជាតិឆ្ងាញ់ វាសាកសមនឹងអ្វីដែលខ្ញុំចង់បាន ពិតជាអរគុណលោកណាស់ដែលតែងតែផ្គត់ផ្គង់ផ្ដាច់មុខមកឲ្យក្រុមហ៊ុនខ្ញុំ»
   «មានដៃគូរសហការណ៍ស្អាត ឆ្លាតនិងពូកែរចឹងវាជាកិត្ដិយសរបស់ខ្ញុំណាស់»
   «តាំងទៀតហើយ សំដីបែបនេះបើនិយាយជាមួយមនុស្សស្រីគេនិងគិតថាលោកជាព្រាននារីហើយ»
   «តែសម្រាប់វ៉ុននី នីគីម្នាក់នេះជាសុភាពបុរសពិតៗណា»
   «បានហើយខ្ញុំត្រូវទៅវិញហើយ ពួកឯងប្រមូលស្រារដាក់ឡានដឹកទៅភោជនីយដ្ឋានទៅ»
    «បាទ!» ក្រោយពីទទួលបញ្ជាររួចពួកគេក៏ប្រមូលដាក់ចូលឡានយ៉ាងប្រុងប្រយ័ត្ន

    «មែនហើយមិចមិនឃើញប៊ុមឃ្យូចឹង»
    «អ៊ុំគេយកទៅជាមួយ»
    «បងសូប៊ីនស្រលាញ់ក្មួយដល់ហើយ»
    «ត្រូវហើយ» ទាំងពីរនាងនិយាយជជែកគ្នារហូតមកដល់មុខក្លោងទ្វារចូលវិញ
    «អូយ!» ជុងវ៉ុនត្រូវចំបើងហុយចូលភ្នែក ឃើញចឹងនីគីក៏ចាប់មុខតូចរួចជួយភ្លុំឲ្យ ខណៈនោះចៃដន្យជេស៊ុងជិះកាត់នឹងក្រលែកឃើញពីក្រោយដូចនីគីថើបជុងវ៉ុនចឹងក៏ប្រញាប់ឈប់ឡានហើយដើរមកសំដៅនីគីនិងជុងវ៉ុន
    ឌឹប!
    «នីគី! លោកនេះ....» មួយដៃរបស់ជេស៊ុងដាល់ចំមុខរបស់នីគី ជុងវ៉ុនដែលឈរក្បែរឡើងភាំងពេលងាកមើលក៏ឃើញថាជាជេស៊ុង
    «ឯងជាអ្នកណា? មិចមកស្និលស្នាលជាមួយប្រពន្ធយើង» ជេស៊ុងមិនសួររកហេតុផលតែក៏ដាល់នីគីយក នាយរៀបនឹងស្ទុះទៅវាយថែមតែជុងវ៉ុនហាមឃាត់
    «នែ! បានហើយ លោកមានសិទ្ធិអីមកវាយគេ» ជុងវ៉ុនដើរមកជួយលើកនីគីរួចងាកមកនិយាយជាមួយជេស៊ុង
    «សិទ្ធិជាប្ដីអូននោះអី» ជេស៊ុងស្រែកប្រកាស់ក្ដែងៗទាំងច្រលោត ដែលធ្វើឲ្យជុងវ៉ុនសើចហួសចិត្ត
    «ប្ដី? ហុឹស!ៗ ប្ដីចឹងហេ? នេះពួកយើងរៀបការពីកាល? ហុឹម! បើតាមចាំពួកយើងធ្លាប់ភ្ជាប់ពាក្យមិនចឹង តែកាលនោះក្រែងនិយាយរួចហើយថាផ្ដាច់ពាក្យលោកដើរផ្លូវលោក ខ្ញុំដើរផ្លូវខ្ញុំ ឡូវលោកមកនិយាយថាលោកជាប្ដីខ្ញុំ យកអីមកគិតខួរលោកចូលទឹកឬ?» ជុងវ៉ុនដៀលជាន់កែងជេស៊ុងកប់ៗមាត់ រាងក្រាស់ដែលត្រូវគេតាមទាន់ជាន់កែវក៏រឿងទើសទាល់អៀនមាត់ដែរ
    «តែពួកយើងមានកូនជាមួយគ្នា ចឹងបងជាប៉ាកូនអាចនិយាយបានថាជាប្ដីដែរ»
    «កូន! លោកចេះលេងកំប្លែងទៀតនៀក៎.... កូនស្អីគេ? ខ្ញុំដេកជាមួយលោលពីកាល...» សំដីជុងវ៉ុនដាក់មួយមាត់ៗមកធ្វើឲ្យជេស៊ុងសឹងតែជ្រែកដីកប់ខ្លួនហើយ នាយចាប់ផ្ដើមរកនឹកមើលតើគេនឹងជុងវ៉ុនគេងជាមួយគ្នាពេលណា
    «យប់នោះ.... បងស្រវឹងបងចាំបាន» មួយឃ្លានេះជុងវ៉ុនរឹតតែហួសចិត្ត
    «ខ្ញុំថាលោកគួរតែទៅពេទ្យឲ្យពេទ្យពិនិត្យខួរក្បាលផង នេះនិយាយអីដែលមិនអាចកើតឡើងចឹង គ្រាន់តែមួយយប់មានកូនរបៀបណា ខ្ញុំជាប្រុសណាលោក! ខាតពេលមែន តោះនីគី» មិនចាំឲ្យជេស៊ុងតបទាន់ជុងវ៉ុនក៏អូសដៃនីគីចេគទៅបាត់ទៅ ជេស៊ុងវិញជាប់គាំងហើយនឹកឃើញពាក្យសំដីដែលខ្លួននិយាយមើលងាយជុងវ៉ុននៅព្រឹកដែលគេដឹងខ្លួនពីស្រវឹង

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now