ភាគទី ០៩

315 34 0
                                    

បន្ទាប់ពីរាត្រីងងឹតដ៏សែនឃោរឃៅបានកន្លងផុតទៅជំនួសមកវិញជាមួយថ្ងៃថ្មី ពន្លឺព្រះអាទិត្យបានជះចាំងមកលើរាងកាយរបស់ស៊ុននូដែលកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់
" ហុឹស! អូយ.... ឈឺ...ឈឺខ្លាំងណាស់... អាបង្គួយរោគចិត្តនេះ ទុកយើងជាសត្វឬយ៉ាងមិចនឹង! " ស៊ុននូឈឺក៏ឈឺរអ៊ូក៏រអ៊ូរាងកាយប្រឹងងើបអង្គុយ ដៃស្រឡូនទ្វាអាវសមីរបស់ស៊ុងហ៊ូនមកពាក់ដើម្បីបិទបាំងរាងកាយ ជើងស្រឡូនព្យាយាមនឹងរកិលខ្លួនចុះពីលើគ្រែយឺតៗទាំងភាពឈឺចាប់នៅផ្នែកខាងក្រោម តែមិនថាឈឺប៉ុន្មាននាយតូចនៅតែប្រឹងចុះដើរឲ្យទាល់តែបាន

ព្រូស!

" អូយ! ហុឹក... ហុឹក! ឈឺ... ឈឺណាស់អាបង្គួយអត់ពូជចាប់ជាតិខុសនេះ អាសំគីស... អាមុខត្រីឆ្លូនកាត់ត្រីកផ្លៀង អាឆ្កែគ្មានអត្ដសញ្ញាណប័ណ្ណ អា.... "

ក្រាក!

" នៅសំដីខ្លាំងបែបនេះយប់មិញប្រហែលជាស្ទើរពេកហើយមើលទៅ " រៀបនឹងជេរប្រទិចរាងក្រាស់បន្ដទ្វារក៏បើកឡើង ស៊ុងហ៊ូនមុខក្រហមខឹងនឹងស៊ុននូដែលមកជេរដៀលគេកាត់ព្រឹកបែបនេះដៃដែលកាន់ដបថ្នាំបំណងថាយកឲ្យរាងតូចលាបនៅតំបន់ហូរឈាមតែក៏ត្រូវបានគប់ចោលទៅនឹងជញ្ជាំងបែកខ្ចាយ ស៊ុននូក្នុងចិត្តចាប់ផ្ដើមមានអារម្មណ៍ភ័យតិចៗ
" អូយ! អ្ហឹក! " រាងក្រាស់ស្ទុះមកចាប់ច្របាច់ករបស់ស៊ុននូហើយប្រើក្រសែរភ្នែកសម្លក់យ៉ាងឃោរឃៅរ ស៊ុននូប្រឹងវាយដៃរបស់រាងក្រាស់ចេញតែវាគ្មានបានការឡើយ
" យើងស្អប់អ្នកណាដែលឌឺដងជាមួយយើងណាស់ មាត់ពូកែជេរចឹងតើទើបពេលដែលថើបទៅវាគ្មានជាតិអីបន្ដិចសោះ ខ្លាំងណាស់អីនិយាយទៅយើងឲ្យឯងនិយាយ មិចក៏មិននិយាយ! "
" អ្ហឹក! " ស៊ុងហ៊ូនរឹតកស៊ុននូកាន់តែខ្លាំងទៅៗតាមកំហឹងដែលខ្លួនមានខណៈដែលរាងតូចសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ

ឌឹប! ផូស!

ស៊ុងហ៊ូនឃើញថាស៊ុននូពិបាកដកដង្ហើមខ្លាំងក៏ប្រលែងដៃចេញពីករបស់នាយតូចតែក៏មិនភ្លេចក្រវ៉ាត់មួយទំហឹងធ្វើឲ្យក្បាលរាងតូចបុកនឹងជ្រុងទ្វារ

ខឹក! ខឹក!

" លោក.... "
" យ៉ាងមិច? ចង់ទៅបន្ទប់ក្រោមដីមែនទេ " ស៊ុននូក្រោយពីសម្រួលដង្ហើមស្រួលបួលរួចក៏ងាកមកសម្លក់ស៊ុងហ៊ូនវិញ
" លោកមិនសមកើតមកជាមនុស្សទេចរឹកដូចលោកសមណាស់ទៅធ្វើជាបងប្អូនបង្គួយទើបត្រូវ "
" នៅសំដីបានទៀត ក្មេងឌឺដូចឯងបានតែត្រូវថ្នាំខ្លាំងទើបសម " និយាយចប់ស៊ុងហ៊ូនដើរមកចាប់បោចសក់របស់រាងតូចរួចអូសចេញទៅក្រៅ ស៊ុននូដោយនៅឈឺចុកចាប់ផ្នែកខាងក្រោមគេពិតជាពិបាកងើបដើរឲ្យត្រឹមត្រូវណាស់
" អូយ! អាឆ្គួត អាបង្គួយរោគចិត្ត លេងទៅ " ដៃតូចប្រឹងចាប់ខ្ញៅដៃរាងក្រាស់ឲ្យប្រលែងសក់គេតែនាយមិនខ្វល់ឡើយ

" អាកូនអត់ពូជ.... ហ្អាយ! "

ឌឹប! ក្ដុក!

ស៊ុននូត្រូវបានស៊ុងហ៊ូនរុញច្រានបោះទំលាក់រមៀលតាមកាំជណ្ដើរធ្វើឲ្យរាងកាយទន់ខ្សោយចាប់ផ្ដើមលេចចេញស្នាមរបួសបន្ថែមលើរបួសចាស់
" យើងជាកូនអត់ពូតើវាយ៉ាងមិច យើងក្លាយជាកូនកំព្រាក៏ដោយសារអ្នកណា នោះគឺម៉ែឪរបស់ឯងនឹងហើយ ចន ស៊ុននូ! " ស៊ុងហ៊ូនខឹងខ្លាំងណាស់គេស្អប់បំផុតអ្នកហៅគេថា «កូនអត់ពូ»
" ឯងប្រមោថយើងបានតែហាមមកជេរស្ដីប៉ាម៉ាក់យើង ឯងមានអីសំអាងថាប៉ាម៉ាក់យើងបំផ្លាញជីវិតប៉ាម៉ាក់ឯងនោះ ឯងឃើញផ្ទាល់ភ្នែកឬអត់ឬគ្រាន់តែជាការគិតនិងទំលាក់កំហុសទៅលើនរណាម្នាក់ដើម្បីគេចពីការពិត " ស៊ុននូប្រឹងនិយាយទាំងក្បាលចាប់ផ្ដើមហូរឈាមមកតក់ៗ មិនថាចិត្តនិងកាយរបស់គេឈឺចាប់ខ្លាំងប៉ុណ្ណាទេតែគេនៅតែរឹងមាំនិយាយតតាំងជាមួយនឹងស៊ុងហ៊ូន កែវភ្នែកពោពេញដោយចម្ងល់សម្លក់ទៅកាន់រាងក្រាស់
" ហុឹស! យើងមិនដែលឃើញអ្នកណាជិតស្លាប់ហើយនៅតមាត់បានទៀត "
" យើងមិនឲ្យឯងជិះជាន់យើងងាយៗឡើយ ឯងចាំមើលទៅពេលប៉ាយើងដឹងថាឯងធ្វើបាបយើងឯងនោះទេដែរងាប់មុនយើងនោះអាបង្គួយអត់ពូជ " កំហឹងកាន់តែខ្លាំងពេលលឺបែបនេះ
" យើងស្អប់បំផុតអ្នកណាហៅយើងបែបនេះ "

ផ្លាច់!

មួយកំផ្លៀងយ៉ាងធ្ងន់ពីដៃរបស់ស៊ុងហ៊ូនធ្វើឲ្យផ្ទៃមុខរបស់ស៊ុននូងាកទៅម្ខាងផ្ទប់ការ៉ូស្នាមម្រាមដៃជាំលើមុខរាងតូចមើលឃើញច្បាស់ ស៊ុននូមិននឹងអ្វីនាយតូចប្រឹងងើបងាកមកសម្លក់ស៊ុងហ៊ូនទៀត តែមិនបានប៉ុន្មាននាយតូចក៏សន្លប់ទៅវិញបាត់ទៅ
" ចៅហ្វាយ! ស្លាប់ហើយនេះដល់ថ្នាក់នឹង "
" តិចងាប់កូនគេទៅ? " ធីននិងថេនចូលមកដល់ក្នុងផ្ទះម្នាក់ៗភ្ញាក់នឹងទង្វើរបស់ចៅហ្វាយខ្លួនខ្លាំង
" នាំវាទៅឃុំនៅបន្ទប់ក្រោមដីទៅ " ស៊ុងហ៊ូនក្រោយពីផ្ដែផ្ដាំកូនចៅរួចក៏ដើរចេញទៅបាត់ទាំងមុខស្មើរ
" មើលធ្វើចរឹក " ធីនសម្លក់ស៊ុងហ៊ូនពីក្រោយព្រោះហួសចិត្តនឹងចៅហ្វាយខ្លួនដែលធ្វើចរឹកឃោរឃៅរចំពោះរាងតូច
" យើងថាហៅពេទ្យមកព្យាបាលរបួសឲ្យគាត់សិនទៅ បើទុកបែបនេះអ្នកប្រុសតូចស្លាប់មិនខានទេ " ថេន
" តែបែបនេះប្រឆាំងនឹងបញ្ជារណាវើយ! " ធីនដាស់តឿនដឹងស្រាប់ហើយថាចៅហ្វាយពួកគេស្អប់អ្នក់ដែលប្រឆាំងនឹងគេណាស់
" គាត់មិនទៅដេញដោលទេ យ៉ាងច្រើនស្ដីឲ្យយើងពីបីមាត់ប៉ុណ្ណោះតែអ្វីដែលធ្ងន់ធ្ងរនោះបើអ្នកប្រុសតូចស្លាប់ពួកយើងក៏ងាប់តៃហោងទៅតាមគាត់ដូចគ្នា " ថេននិយាយផងកាយវិការផង
" អឺ! មែនបើចឹងចាំអីទៀតឯងនាំគាត់ទៅបន្ទប់ក្រោមដីយើងទៅហៅពេទ្យ "
" ទៅលឿនផងវើយ! "
" ដឹងហើយ " ធីនស្រែកប្រាប់វិញពីចម្ងាយថេនក៏លើបីកាយតូចទៅបន្ទប់ក្រោមដីបាត់ទៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now