ភាគទី ១៧

252 37 3
                                    

  Jeon Group
  រាងតូចដើរចូលមកក្នុងក្រុមហ៊ុនយ៉ាងមានអំណាចធ្វើឲ្យបុគ្គលិកទាំងអស់មានការកោតខ្លាចដឹងស្រាប់ហើយថាចន ជុងប៊ីគួរឲ្យខ្លាចប៉ុណ្ណា
   «ម្ចាស់តូច! អ្នកនាងជីនហុីចាំនៅខាងក្នុង!» មកដល់មុខការិយាល័យលេខារាងតូចក៏រាយការណ៍ភ្ញាម
   «យើងដឹងហើយ!» និយាយចប់ជុងប៊ីក៏ចូលទៅក្នុង គ្រាន់តែទ្វារបើកឡើងនាងតូចដែលនៅខាងក្នុងអន្ទះសារក្រោកឈរសម្លឹងមើលវដ្ដមានបុរសដែលនាងលួចស្រលាញ់មកជាយូរ
    «បងប៊ី!»
    «ជីនហុីរកបងមានការអ្វីឬ!»
    «គឺបែបនេះទេ បុណ្យប្រាំពីរថ្ងៃលោកពូតូចនៅចុងសប្ដាហ៍នេះបងប៊ីចង់ទៅចូលរួមឬអត់!» គ្រាន់តែរំលឹកដល់ថេយ៉ុង ជុងប៊ីក៏ប្រែទឹកមុខភ្លាម
    «អរគុណដែលប្រាប់តែបងប្រហែលជាទៅមិនបានទេ ព្រោះគ្មានអ្នកណាចង់ឃើញបងឡើយ»
    «កុំទៅខ្វល់នឹងលោកយាយតូចអីបងមិនមែនមិនដឹងចរឹកគាត់ឯណា ទៅៗណា... យ៉ាងណាទុកថាបងទៅបញ្ចប់តួនាទីរបស់បង និងបានចាប់ផ្ដើមជីវិតថ្មី» ជីនហុីព្យាយាមលួងលោម... ជុងប៊ីគិតបន្ដិចរួចក៏ងាកមកមើលមុខរបស់ជីនហុី
     «បាន បងយល់ព្រម!» ទាំងពីរនាក់ញញឹមដាក់គ្នាទៅវិញទៅមក

   ===
   ទឺត...ទឺត!
   «ពេលណាទើបកូនខ្ញុំដឹងខ្លួន!» លោកហ្វែលឡេនសម្លឹងមើលកូនប្រុសដេកសន្លប់មកជាច្រើនថ្ងៃទាំងបារម្ភ
   «ខ្ញុំថាលោកម្ចាស់កុំបារម្ភអីអ្នកប្រុសនឹងដឹងខ្លួនឆាប់ៗនេះ ដែលគាត់សន្លប់យូរចឹងព្រោះតែមិនទាន់អស់ជាតិថ្នាំសន្លប់ប៉ុណ្ណោះ» ដុកទ័រគ្រីសគាត់ជាពេទ្យហើយក៏ជាជំនិតរបស់លោកហ្វែលឡេនដូចគ្នា
    «សង្ឃឹមចឹងចុះ តែថាខ្ញុំពឹកលោករឿងមួយបានឬអត់» រាងចំណាស់ងាកមកមើលកូនចៅជាមួយក្រសែរភ្នែកស្មើ
    «លោកម្ចាស់និយាយមកចុះ»
    «ខ្ញុំត្រូវការឲ្យគេភ្លេចអតីតកាលចោលទាំងអស់ ក្រោយពេលគេដឹងខ្លួនអ្វីដែលគេត្រូវចងចាំគឺគេជាកូនប្រុសតែម្នាក់របស់របស់ ហ្វែលឡេន ក៏ជាទាយាទស្នងដំណែងរបស់ត្រកូលម៉ាហ្វៀរ ហ៊្សូវីនរីហ្កេន»
      «ទុកចិត្តចុះលោកម្ចាស់សម្រាប់រឿងនេះខ្ញុំរៀបចំរួចហើយ ឲ្យតែអាការៈអ្នកប្រុសប្រសើរជាងនេះបន្ដិចខ្ញុំនឹងចាក់ថ្នាំលុបការចងចាំកាលពីមុនរបស់គាត់ទាំងអស់»
      «ល្អ! ដល់ពេលនោះអំណាចរបស់ត្រកូលយើងនឹងគ្មានថ្ងៃវិនាសឡើយ» ស្នាមញញឹមបែបបិសាចទីបំផុតថ្ងៃដែលរង់ចាំក៏មកដល់សមនឹងតម្លៃដែលគាត់រង់ចាំ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now