ភាគទី ០៣

312 41 0
                                    

សកលវិទ្យាល័យ

ស៊ុននូនិងតាគីចុះសម្រុងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ទាំងពីរនាក់សុទ្ធតែរៀនពូកែរបាននិទេសល្អគ្រប់មុខពួកគេទៅណាមកណាជាមួយគ្នា
" ប្អូនឯងដូចជាល្អិតរមួតជាមួយអាក្មេងនោះដល់ហើយន៎! " ស៊ុននូនិយាយជាមួយខេយ៍ខណៈដែលទាំងពីរនាក់ឈរមើលពីលើដំបូលអាគារមួយទៀត
" ក៏ល្អព្រោះតិចទៀតក្មេងនោះអាចក្លាយជាបងថ្លៃគេក៏ថាបានដែរ " ខេយ៍និយាយហើយសើចតិចៗ
" ឯងស្រលាញ់គេ? " ស៊ុងហ៊ូនងាកមកមើលមុខរបស់ខេយ៍ដោយទឹកមុខស្មើរ
" បើមែនវាយ៉ាងមិច? " ខេយ៍ឆ្លើយតបដោយមិនបានគិត
" យើងទុកឱកាសឲ្យឯងឆ្លើយម្ដងទៀត " ស៊ុងហ៊ូនប្រក្រសែរភ្នែកគំរាមដល់ខេយ៍ តែអាម្សៀតមិត្តនេះគិតហេថាខ្លាចនោះ
" យើងស្រលាញ់ក្មេងឈ្មោះថាស៊ុននូនោះ " ខេយ៍តបដោយទឹកមុខឌឺដង ស៊ុងហ៊ូនមិននិយាយអ្វីបន្ដតែក៏ដើរចេញពីខេយ៍បាត់ទៅ
" ស្អីចេះ? " ខេយ៍អេះក្បាលងើយឆ្ងល់នឹងចរឹកហួងហែងខុសធម្មតា

....
តាគីអង្គុយកាន់នំសំកុកភ្លឹកតែឯងព្រោះតែនឹងដល់សំដីខេយ៍និយាយមកកាន់គេកាលពីយប់មិញ
(យើងមិនធ្វើបាបមនុ្សដែលយើងស្រលាញ់ទេ)
(យើងមិនធ្វើបាបមិត្តរបស់ឯងតែចំពោះឯងគ្មានថ្ងៃយើងលើកលែងឲ្យនោះទេ)

" តា! តាគី! "
" ហ្អាស៎! " តាគីភ្ញាក់នឹងការប៉ះនិងសំលេងហៅរបស់ស៊ុននូ
" ឯងកើតអីឃើញអង្គុយភ្លឹកមួយថ្ងៃហើយតាំងពីព្រឹករហូតដល់ឥឡូវ " អ្នកជាមិត្តសួរនាំដោយក្ដីបារម្ភ
" យើងមិនអីទេ ញាំរួចហើយតោះទៅថ្នាក់ " តាគីនិយាយបង្វែរសាច់រឿងរួចក៏ក្រោកឈរប្រុងនឹងដើរចាកចេញតែស៊ុននូចាប់ដៃជាប់
" ឈប់យើងចង់ទៅបន្ទប់ទឹក "
" ឲ្យយើងជូនទៅឬអត់នឹង " តាគីងាកមកមើលមុខរបស់ស៊ុននូ
" មិនបាច់ទេឯងទៅមុនចុះ "
" អឺ! ប្រយ័ត្នផងចឹង " ស៊ុននូលើកដៃអូខេជាសញ្ញារួចក៏ចាកចេញទៅបាត់ទៅ

....
Jeon. Group

ជើងស្រឡូនបោះជំហានចេញពីក្នុងឡានទំទើបតម្លៃថ្លៃកប់ពពកពណ៌ខ្មៅដែលជាស៊េរីចុងក្រោយចេញក្នុងឆ្នាំនេះ ជុងប៊ី ចេញពីក្នុងឡានដើរចូលជាមួអង្គរក្សបួននាក់ឆ្វេងស្ដាំចូលទៅក្នុងក្រុមហ៊ុនយ៉ាងអំណាច បុគ្គលិកដែលនៅក្នុងនោះឃើញរាងតូចដើរចូលមកគ្រប់គ្នាឱនគោរពដោយការឃ្លោបខ្លាច
" គាត់ជាអ្នកណា? មុខមាត់ស្រដៀងនឹងប្រពន្ធរបស់លោកនាយកណាស់ "
" មែនតើតែទាស់ថាម្នាក់នេះមើលទៅក្មេងជាងច្រើនណាស់ "
" តែក្រែងកាលពីមួយខែមុនគាត់ស្លាប់ហើយតើអី? កុំប្រាប់ណាថាខ្មោចលងទាំងព្រឹក "
" មិនដូចទេខ្មោចណាលងទាំងព្រឹកនោះ បានហើយឈប់និយាយហើយទៅធ្វើការវិញ " បុគ្គលិកស្រីពីរនាក់ក្រោយពីខ្សឹបខ្សៀវគ្នាហើយក៏ដឹកដៃគ្នាទៅធ្វើការរបស់ខ្លួនវិញ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now