ភាគទី ៤៨

200 28 6
                                    

   រាងខ្ពស់សង្ហារដល់ចូលមកក្នុងសម័្ពន្ធត្រកូលចនជាមួយទឹកមុខមាំដូចជាខឹងមកពីណាចឹង
   ក្រាក!
   «ចន ជុងហ្គុក!»
   «បងយ៉ុន!» ជុងហ្គុកភ្ញាក់ផ្អើលពេលដែលឃើញវត្តមានរបស់យ៉ុនហ្គីមករកគេ
   «មើលនេះទៅ» យ៉ុនហ្គីហុចវីឌីអូមួយឲ្យទៅជុងហ្គុកក៏ឃើញថាជាវីឌីអូរបស់សេហ៊ុន
   (យ៉ាងមិចដែរ ពួកគេគួរឲ្យអាណិតណាស់ត្រូវទេ? បើមិនចង់ឲ្យកូនៗរបស់ពួកឯងស្លាប់ទេ ឆាប់មកតាមទីតាំងដែលយើងបង្ហាញមក ចាំហាមនាំប៉ូលីសមកឬប្រើល្បិចមិនចឹងយើងមិនធនាជីវិតរបស់ពួកគេទេ)

   «គិតយ៉ាងមិច?» យ៉ុនហ្គីសួរនាំទៅកាន់ជុងហ្គុក
   «ខ្ញុំជាអ្នកចងទុកឲ្យខ្ញុំជាអ្នកដោះស្រាយចុះ»
   «បងទៅជាមួយឯង...»
   «បាន! តែមានតែពួកយើងពីរនាក់ក៏មិនសូវល្អដែរចាំខ្ញុំតេហៅមនុស្សបន្ថែម»
    «តែគេមិនឲ្យយើងយកមនុស្សទៅច្រើនទេ»
    «បងកុំបារម្ភអីខ្ញុំមានវិធីរបស់ខ្ញុំ» យ៉ុងហ្គីស្ដាប់តាមជុងហ្គុកហើយទាំងពីរនាក់ក៏ចាកចេញទៅជាមួយគ្នាបាត់ទៅ

     ស៊ុងហ៊ូនទទួលបានដំណឹងថាស៊ុននូត្រូវគេចាប់ខ្លួនគេក៏តេប្រាប់ហុីសុឺងឲ្យជួយដែរ
    «ពូហ្គុក! ប្រាប់ថាមួយម៉ោងក្រោយបើមិនឃើញគាត់ផ្ញើរសាមកទេពួកយើងសម្រុកចូលទៅ» ហុីសុឺងអានសារដែលជុងហ្គុកផ្ញើរមកមុននេះ
    «នេះត្រូវចាំដល់មួយម៉ោងផងអី»
    «យើងមិនដឹងថាសត្រូវមានគ្នាប៉ុន្មាននាក់ហើយពួកគេប្រើអាវុធអីខ្លះនោះទេ» ហុីសុឺងព្យាយាមនិយាយពន្យល់កុំឲ្យស៊ុងហ៊ូនធ្វើអ្វីផ្ដេសផ្ដាស់ រាងក្រាស់ស្ដាប់ហើយមិនដឹងធ្វើមិចមានតែបណ្ដោយតាមនឹងទៅ

    ====
    លោកស្រីគីមក្រោយពេលដឹងថាថេយ៉ុងមិនបានស្លាប់ព្រោះតែសង្រ្គាមនៅអ៊ុយក្រែនតែ មកស្លាប់ដោយសារតែឪពុកបង្កើតខ្លួនឯងទៅវិញ គាត់បានចាប់លោកហ្វែលឡេនមកឃុំនៅបន្ទប់ក្រោយដីធ្វើទារុនកម្មយ៉ាងឃោរឃៅ
    «បងស្រីគិតចង់លើកលែងឲ្យគាត់ងាយៗចឹងឬ» លោកស្រីដាមី ឃើញថ្ងៃនេះបងស្រីមិនបានធ្វើបាបលោកហ្វែលឡេនគាត់ក៏កើតការងើយឆ្ងល់
   «អ្នកណាថាយើងលើកលែងឲ្យគេ គ្រាន់តែយើងកំពុងគិតថាតើគួរដាក់ទោសសត្វនារកដូចជាគេនេះយ៉ាងមិច» លោកស្រីគីមតបទៅវិញជាមួយនឹងក្រសែរភ្នែកគួរឲ្យខ្លាច
    «សម្លាប់បងទៅ បងជាអ្នកធ្វើឲ្យកូនយើងស្លាប់» លោកហ្វែលឡេនព្យាយាមនិយាយទាំងសភាពទ្រុតទ្រោម
    «សម្លាប់លោកវាងាយពេក កាលនោះបើលោកនាំថេយ៉ុងមកឲ្យខ្ញុំកូនក៏មិនស្លាប់ដែរលោកឯងនេះទោះស្លាប់ប៉ុន្មានដងក៏មិនអាចរំសាយការស្អប់របស់ខ្ញុំបានដែរ ពួកឯងលើមនុស្សថោកទាបនេះដាក់មឈូសហើយកប់ទាំងរស់ទៅ»
   «បាទម្ចាស់ស្រី» និយាយចប់លោកស្រីគីមនិងលោកស្រីដាមីក៏ចាកចេញទៅបាត់ទៅដោយទុកឲ្យកូនចៅរបស់គាត់ចាត់ការសម្លាប់លោកហ្វែលឡេនតាមដែលគាត់បញ្ជារ
   «សមមុខហើយ» លោកស្រីដាមីមុននឹងចាកចេញក៏ឈ្លាតងាកទៅញញឹមឌឺលោកហ្វែលឡេនជាលើកចុងក្រោយ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Où les histoires vivent. Découvrez maintenant