ភាគទី ៤៦

189 32 2
                                    

   ស៊ុងហ៊ូននិងជេស៊ុងអង្គុយស្ទួចត្រីយូរហើយតែថាដូចជាគ្មានបានមួយក្បាលសោះហើយ ល្ងាចបន្ដិចរាងតូចទាំងពីរក៏ចេញមកមើលតែថាខកបំណងមែនទែនព្រោះមួយល្ងាចហើយត្រីមួយក្បាលក៏គ្មាន
    «ស្លាប់ហើយ នេះទៅរួចអត់នឹងមួយក្បាលក៏គ្មានដែរ បើចាប់មិនបានមិនបាច់ញាំបាយទេ» ស៊ុននូក្ដៅចិត្តតែម្ដងពេលឃើញថាស៊ុងហ៊ូនចាប់ត្រីអត់បាន
    «ទុកតែកន្លងទៅប្រាំម៉ោងទេ ក្រែងអូននិយាយថាទុកពេលឲ្យបង 24 ម៉ោងអី!» ស៊ុងហ៊ូនប្រកែកតវ៉ាដែលធ្វើឲ្យស៊ុននូរឹតតែខឹង
    «មែនហើយបើមិនឲ្យញាំបាយពួកយើងមានកំលាំងឯណាចាប់ត្រីនោះ» ជេស៊ុងបន្ដតែក៏មិនភ្លេចដៀងភ្នែកមើលជុងវ៉ុនដែេ និយាយបានថាទឹកមុខពីរនាកនេះគួរឲ្យខ្លាចណាស់
    «បានបើធ្វើមិនបានពួកលោកក៏មិនទទួលបានឱកាសម្ដងទៀតដែរ» និយាយរួចរាងតូចទាំងពីរក៏ដើរចូលទៅក្នុងវិញ តែស៊ុននូក៏មិនភ្លេចងាកមកនិយាយប្រមានដែរ
    «កុំផ្ដេសផ្ដាស់ព្រោះខ្ញុំដឹងថាពួកលោកគិតអី ចង់ទិញត្រីមកបន្លំគឺមិនបានទេណា ខ្ញុំមើលដឹង» ស៊ុននូឈ្លៀតញញឹមឌឺបន្ដិចរួចដើរចូលទៅក្នុងបាត់ទៅ

     «ចប់ហើយពីណាលេងចឹងទេ» ជេស៊ុងមុននេះរកបបួលស៊ុងហ៊ូនទៅទិញត្រីនៅឯផ្សារមកបន្លំតែឡូវរាងតូចដឹងបាត់
     «ឡូវមានតែសង្ឃឹមថាព្រះមេត្ដាប្រទានត្រីឲ្យយើងដប់ក្បាលមក» ស៊ុងហ៊ូននិយាយរួចក៏ដើរទៅស្ទួចត្រីបន្ដ

     គ្រូក! គ្រូក!

     ស្ទួចៗស្រាប់តែពោះរបស់ជេស៊ុងគរឡើង ស៊ុងហ៊ូនក៏ដូចគ្នា រាងក្រាស់ទាំងពីរមើលមុខគ្នា
     «ទៅរកអីញាំសិនល្អទេ» ជេស៊ុងនិយាយឡើងមុន
     «យើងគិតចឹងដែល»
     «ដាក់សន្ទួចចោលនឹងហើយ» និយាយរួចទាំងពីរនាក់ក៏ដើរទៅក្នុងផ្ទះបាយរកអីញាំ
     «បងហ៊ូនមើលនោះ!» ជេស៊ុងក្រលែកទៅឃើញមានអាហាររៀបចំលើតុជាស្រេច ក៏កេះហៅស៊ុងហ៊ូន
     «មាត់រឹងណាស់» ស៊ុងហ៊ូនញញឹមរួចទាំងពីរនាក់ក៏អង្គុយញាំអីជាមួយគ្នាពេលរួចរាល់ពួកគេក៏ត្រលប់ទៅចាប់ត្រីវិញ ក៏ថាពួកគេសំណាងទីបំផុតក៏ចាប់បានត្រីមែន
    «បងហ៊ូន! ខ្ញុំចាប់បានហើយ»
    «បងក៏ចឹងដែល ប្រាប់ហើយព្រះពិតជាអាណិតពួកយើង» ស៊ុងហ៊ូនសប្បាយចិត្តយ៉ាងខ្លាំងរហូតមកដល់ព្រឹមឡើងពួកគេចាប់ផ្ដើមខូចចិត្តព្រោះថាចាប់បានប្រាំក្បាលប៉ុណ្ណោះ រាងតូចទាំងពីរដើរមកមើលនិយាយមុខស្មើរ
    «បានតែប្រាំក្បាលទេ» ស៊ុននូងាកមើលក្នុងធុញ
    «បងប្រឹងអស់លិទ្ធិភាពហើយ» ស៊ុងហ៊ូន
    «បងនូ!» ជុងវ៉ុនទាញស៊ុននូមកនិយាយគ្នាស្ងាត់ៗ
    «មានរឿងអី?»
    «សម្រួលខ្លះទៅអី បើជាខ្ញុំមួយក្បាលចាប់មិនបានផង» ស៊ុននូគិតបន្ដិចហើយក៏ងាកមកនិយាយជាមួយរាងក្រាស់ទាំងពីរ
    «ប្រាំក្បាលក៏ប្រាំក្បាលទៅចុះ តែកុំភ្លេចពួកលោកត្រូវយកវាទៅលក់ឲ្យអស់» លឺបែបនេះស៊ុងហ៊ូននិងជេស៊ុងសប្បាយចិត្តណាស់
    «បានៗបងនឹងលក់វាឲ្យអស់» និយាយរួចជេស៊ុងនិងស៊ុងហ៊ូនក៏ប្រញាប់យកត្រីទៅលក់ រាងតូចទាំងពីរតាមមើលពីក្រោយចង់ដឹងថាពួកគេលក់ត្រីយ៉ាងមិច ស៊ុននូថែមទាំងកាន់កាំមេរ៉ាលួចថតទៀត
    «ត្រីអើយត្រី! ទិញមួយថែមមួយ! ទិញពីរថែមពីរ បើទិញទាំងអស់ថែមរាំបង្ហាញសាច់ដុំពីប្អូនប្រុសខ្ញុំគឺជេស៊ុង» ពាក្យចុងក្រោយធ្វើឲ្យស៊ុងគាំងតែម្ដង
    «ហាក! មិចក៏ជាខ្ញុំវិញ» ជេស៊ុងងាកមកនិយាយជាមួយបងប្រុសដៃចង្អុលខ្លួនឯងធ្វើមុខស្លើរ
    «ទ្រាំទៅត្រីប្រាំក្បាលតើលក់ឆាប់អស់ត្រលប់ទៅវិញ» និយាយមិនទាន់ផុតពីមាត់ផងក៏មានស្រីចំណាស់រាងធាត់ម្នាក់រត់មកកាត់ជួរមនុស្សគ្រប់គ្នា
    «ខ្ញុំទិញទាំងអស់!»
    «អឺ! អ៊ុំស្រីទាំងអស់ មួយមុឺនវ៉ុន»
    «ខ្ញុំឲ្យពីរមុឺនវ៉ុនថតរូបថើបកំលោះម្នាក់នេះ» អ៊ុំស្រីហុចលុយឲ្យរួចបន្ថែមសំណូមពរដែលនេះធ្វើឲ្យជេស៊ុងភ័យឡើងស្លេកមុខទៅហើយ ស៊ុងហ៊ូនឱនមកខ្សឹបប្រាប់ជេស៊ុង
     «ទ្រាំៗទៅដើម្បីអនាគតយើង»
    «តែហេតុអីគ្រប់ពេលតែងតែជាខ្ញុំចឹង» ជេស៊ុង
    «លឿនៗមកខ្ញុំប្រញាប់» អ៊ុំស្រីដោយចាំយូរពេកក៏រត់ទៅចាប់ដោះអាវជេស៊ុង រួចចាប់នាយមកថើបស៊ុងហ៊ូនដែលជាអ្នកថតឃើញហើយរន្ធត់ចិត្តអាណិតប្អូនជាខ្លាំង តែថាអ្នកណាឲ្យស៊ុងហ៊ូនរួចខ្លួននោះ អ៊ុំស្រីហក់ទៅចាប់ស៊ុងហ៊ូនទាញកាំមេរ៉ាហុចឲ្យជេស៊ុងរួចចប់ហែកអាវរបស់ស៊ុងហ៊ូនដែលវាភ្លាមៗពេកស៊ុងហ៊ូនរកប្រកែកមិនទាន់ អ៊ុំចាប់ថើបមាត់របស់ស៊ុងហ៊ូន

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now