ភាគទី ២៤

226 36 0
                                    

    «ជូលីណា! មិចក៏អូននៅទីនេះ?» ស៊ុងហ៊ូនទាញនាងតូចចេញពីការឱបបន្ដិចហើយសួរនាំ
    «សុំទោសអូនមិនគួរបង្ហាញខ្លួនទេ តែអូន... អូនពិតជាមិននឹកឃើញអ្នកណាផ្សេងឡើយក្រៅពីបងដែលអាចជួយអូនបាន» នាងតូចទឹកភ្នែករលីងរលង ស៊ុននូឈរឱបដៃសម្លឹងមើលសកម្មភាពប្រុសស្រីមួយគូរនេះទាំងថ្នាក់ចិត្ត
    «មានរឿងអីមែនទេ?»
    «គឺ... ម៉ាក់អូន... ម៉ាក់អូនត្រូវប៉ូលីសចាប់ទៅហើយ ហ៊ូននីជួយអូនផងបើម៉ាក់អូនកើតអីអូនគ្មានអ្នកទីពឹងទៀតទេ» នាងចាប់ដៃរាងក្រាស់ដើរតួយ៉ាងកំសត់
    (ស្រីម្នាក់នេះដូចមុខប្រហែលៗ?) ស៊ុននូឈរសម្លឹងមើលមុខនាងតូចយូរៗទៅមានអារម្មណ៍ថាធ្លាប់ស្គាល់
    «នេះម៉ាក់អូននៅលែងល្បែងទៀតឬ?» លឺថាល្បែងស៊ុននូក៏ញ៉ោចស្នាមញញឹមហើយសើចយកតែម្ដង
    «ហាស! ៗ នេះហេ.... ជូលីណា ផាក ម្ដាយឈ្មោះផាក ជេណាជាកំពូលជនបោកប្រាស់ដ៏ល្បី នេះមកប៉ារីសពីកាលនៅកូរ៉េគ្មានកន្លែងឲ្យឯងនៅទៀតទេឬ?»
   «ចន ស៊ុននូ? មិចក៏ឯងនៅទីនេះដែរ បងហ៊ូនវាត្រូវជាអ្វីនឹងបង?» ជូលីណាចេញចរឹកពិតពេលដឹងថាភ្លេចខ្លួនក៏ប្ដូរមកជាកំសត់វិញ
   «នូ! ឯងនឹងបងហ៊ូនទាក់ទងគ្នាឬ? បងហ៊ូន! ត្រេកអរផងណាដែលបងអាចបើកចិត្តទទួលយកមនុស្សថ្មី»
   «បានហើយឈប់សំដែងទៅ ពូកែរចឹងទៅធ្វើតារាសំដែងទៅវាគ្រាន់ជាងដើរបោកប្រាស់គេ តែ... អើយដូចនាងនឹងហេ! ពស់នៅតែជាពស់មិនបាច់ប្រឹងពាក់ស្បែកលាទេ លោកឯងទៅស្គាល់មនុស្សចឹងតាំងពីកាល ខ្ញុំទៅលើហើយ មិននៅជិតពស់ទេវ៉រៗចឹកងាប់បាត់អនាគតខ្ញុំវែងឆ្ងាយមិនឲ្យពស់ព្រលិតនឹងចឹកងាប់ទទេៗទេ! ឆឺស!» ស៊ុននូបោះវាចាឌឺដងរួចក៏ឡើងទៅបន្ទប់បាត់ដោយមិនភ្លេចសម្លក់មុខជូលីណាដែរ
    «ពស់ព្រលិតមានពិសពីកាល?» ធីនងាកមកនិយាយខ្សឹបៗសួរទៅកាន់ថេន
    «ពស់ព្រលិតកូនកាត់ទេដឹង»
    «សមហេតុផង?» ទាំងពីរនាក់សសៀរៗចេញពីសង្រ្គាមត្រជាក់ ទុកឲ្យស៊ុងហ៊ូននិងជូលីណានៅតែពីនាក់
    «យកសែកនេះហើយចេញពីទីនេះ ថ្ងៃក្រោយកុំឲ្យខ្ញុំឃើញមុខនាងទៀត ជាពិសេសហាមមកជាន់ទីនេះមិនចឹងខ្ញុំនឹងធ្វើឲ្យម្ដាយកូនពួកនាងលែងមានវត្តមានលើផែនដីនេះ» ស៊ុងហ៊ូនហុចសែក 30 លានដុល្លារឲ្យស្រីតូច
    «ចាសៗ!» ជូលីណាប្រញាប់ចាកចេញបើនៅទៀតនាងបែបមិនមានជីវិតចាញលុយ 30 លាននឹងទេ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Où les histoires vivent. Découvrez maintenant