ភាគទី ០៦

285 45 0
                                    

ខេយ៍នាំតាគីមកផ្ទះវិញ រាងក្រាស់បីកាយតូចមកវីឡាលំហែរក្រោយផ្ទះ ជាធម្មតាពួកគេនៅតែពីរនាក់ប៉ុណ្ណោះព្រោះប៉ានិងម៉ាក់របស់តាគីមានធុរៈធ្វើជំនួញនៅក្រៅប្រទេស ការពិតទៅម៉ាក់តាគីក៏មិនមែនអ្នកមានឋានៈអន់អីនោះទេគាត់ជាអ្នកជំនួញស្រីល្បីឈ្មោះម្នាក់ដែលគាត់រៀបការជាមួយប៉ាខេយ៍ដោយសារតែជំនួញម្យ៉ាងទៀតគាត់ធ្លាប់ជាមិត្តល្អរបស់ម៉ាក់ខេយ៍តាំងពីតូច ប្ដីរបស់គាត់រត់ចោលគាត់តាំងពីតាគីមិនទាន់កើត រហូតដល់តាគីអាយុបានប្រាំឆ្នាំគាត់អាចពង្រឹងក្រុមហ៊ុនឡើងវិញហើយក៏ជួបជាមួយប៉ាខេយ៍ ខណៈដែលគាត់កំពុងជួបបញ្ហាក្រុមហ៊ុនដូចគ្នា កាលនោះខេយ៍អាយុ 12 ឆ្នាំទៅហើយ។

ក្រោយម៉ាក់ខេយ៍ស្លាប់ប្រាំមួយខែប៉ាខេយ៍ក៏នាំលោកស្រីម៉ារីនិងតាគីចូលមកក្នុងភូមិគ្រឹះត្រកូល ទ្រីនណាសៀរ៍ បានមួយឆ្នាំពួកគាត់ក៏រៀបការខេយ៍តែងតែយល់ថាលោកស្រីម៉ារីនិងតាគីធ្វើឲ្យម៉ាក់របស់គេស្លាប់ទាំងដែរការពិតម្ដាយកូនពីរនាក់ដ៏កំសត់នេះមិនបានដឹងអ្វីឡើយ

ខេយ៍អង្គុយមើលមុខរបស់តាគីយ៉ាងយូរមុននឹងតាមសម្លឹងរាងកាយដ៏ទាក់ទាញរបស់រាងតូច
" បើមិនមែនពីតូចធ្លាប់មុជទឹកជាមួយគ្នាកុំអីយើងគិតថាឯងជាស្រីហើយ អីឡូវហ៊ានប្រឆាំងនឹងយើងផងអីបានតើយើងនឹងធ្វើឲ្យឯងរាងចាលម្ដង " ខេយ៍ញញឹមចុងមាត់រួចក៏បើកថតទុកយកច្រវ៉ាក់នឹងឃ្នោះដៃចេញមកចាក់កដៃនឹងកជើងរបស់តាគី
" ប៉ាម៉ាក់នៅយូរទៀតណាស់ទើបមក យើងមានពេលទំនេរអាចលេងហ្គេមជាមួយឯងបានយូរបន្ដិច " ក្រោយពីរួចរល់គេក៏ចាកចេញទៅក្រៅវិញចាំពេលរាងតូចដឹងខ្លួនទើបចាត់ការតាមក្រោយ

......
/ប្រទេសកូរ៉េ, Jeon Group/

ចាប់តាំងពីរាងតូចឡើងកាន់ដំណែងបន្ដពីលោកប៉ាជុងប៊ី មមារញឹកនឹងការងារដកខ្លួនមិនឈប់សោះហើយ ជំនួញអាវុធហាក់ដូចជាឈានមុខជាងជំនួញផ្សេងៗ
" បេន! យកម៉ូតអាវុធទាំងនេះទៅផ្នែកផលិតទៅ ហើយកំណត់រយៈពេលដប់ថ្ងៃត្រូវតែធ្វើឲ្យហើយ " ជុងប៊ីក្រោយពីគូររួចរាល់ក៏ហុចឯកសារទៅឲ្យអ្នកជាជំនិតស្ដាំខ្លួនឲ្យយកទៅរោងចក្រផលិតរបស់ Jeon Group
" បាទអ្នកប្រុសច្បង " បេនទទួលឯកសារពីដៃនាយតូចរួចក៏ឱនគោរពចាកចេញទៅវិញបាត់ទៅ បេនចេញទៅបាត់អ្នកជាជំនិតឆ្វេងក៏បើកទ្វារចូលមកនាងមានឈ្មោះថាម៉ាលី
" អ្នកប្រុសច្បងសបុត្ររបស់អ្នកប្រុសច្បងផ្ញើរមកពីអុីរ៉ាក់មិនបាត់ទាយក៏ដឹងថាជារបស់អ្នកណាដែរ តែនាយតូចមិនខ្វល់ឡើយ គ្រាន់តែឆ្លើយបីម៉ាត់
" ទុកនឹងហើយ " ម៉ាលីដាក់ប្រអប់សំបុត្រលើតុជុងប៊ីរួចក៏ចេញទៅវិញទៅ

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now