ភាគទី ០១

463 53 1
                                    

កំលោះសង្ហាររាងខ្ពស់ស្រឡាស់ក្នុងឈុតអាវក្រស្សែរពណ៌ខ្មៅដៃកាន់បាច់ផ្កាកុលាបពណ៌សរដាក់នៅពីមុខផ្នូររបស់អ្នកមានគុណ
" លោកប៉ា... អ្នកម៉ាក់សុខសប្បាយទេ សុំទោសដែលកូនខានមកមើលប៉ាម៉ាក់យូរ "

(ហ៊ូននី! កូន... កូនត្រូវតែនៅរស់ឆាប់... ឆាប់ចេញពីឡាននេះទៅ)
(អត់ទេ! កូនអត់ទៅទេប៉ា!)
(អត់ទេប៉ាម៉ាក់!)

ប៊ុម!

ហេតុការណ៍ស្លាប់របស់ណាមជូននិងជេននីកាលពី 20 ឆ្នាំមុននៅតែដិតដានក្នុងខួរក្បាលរបស់អ្នកដែលជាកូនប្រុសគ្មានថ្ងៃភ្លេចឡើយ

" ប៉ាម៉ាក់ចៅស្លាប់វេទនាណាស់ " លោកវ៉ុនហូដើរមកក្បែរចៅប្រុសសំណព្វចិត្តនិយាយរៀបរាប់ក្ដីឈឺចាប់ដែលគាត់មាន
" លោកតាទុកចិត្តចុះខ្ញុំនឹងឲ្យវាសងគ្រប់យ៉ាង ដែលវាធ្វើឲ្យខ្ញុំក្លាយជាក្មេងកំព្រា "
"ល្អណាស់ចៅ ត្រូវតែឲ្យវាឈឺជាងនេះមួយពាន់ មួយលានដង "
" ចន ស៊ុននូ! ហេ! ហុឹស... មិនអន់ទេ " ស៊ុងហ៊ូនលើករូបថតក្មេងប្រុសគួរឲ្យស្រលាញ់មកមើលហើយញញឹមចុងមាត់ 

....
តុក... តុក!

" ចូលមក "
" លោកប៉ា! " ជុងប៊ីបើកទា្វចូលមកជាមួយកែវកាហ្វេ
" មិនទាន់គេងទេអីកូន "
" ពូជេយ៍ប្រាប់ថាកិច្ចការនៅក្រុមហ៊ុនរវល់ច្រើន កូនទៅរកលោកប៉ានៅបន្ទប់គេងមិនឃើញក៏ឆុងកាហ្វេមកឲ្យលោកប៉ា " ជុងប៊ីដាក់កែវកាហ្វេលើតុលោកប៉ា
" ពួកកូនម្នាក់ៗសុទ្ធតែគ្មានចំណូលចិត្តចំពោះក្រុមហ៊ុនចឹងហើយប៉ាមានតែខំប្រឹងគ្រប់គ្រងខ្លួនឯងតែប៉ុណ្ណោះ " ជុងហ្គុកនិយាយទាំងដកដង្ហើមធំដោយក្ដីអស់ង្ឃឹម
" ទុកឲ្យកូនជួយលោកប៉ាចុះ "
" ប៊ី! តែកូនរៀនជំនាញពេទ្យមិនចឹង កុំអីប៉ាមិនចង់បង្ខំកូនឲ្យធ្វើរឿងដែលខុសនឹងខ្លួនឯងទេ កូនក៏ដឹងឈ្មោះជានាយករបស់ប៉ាវា... "
" ជាមុខរបរបាំងមុខនៅពីក្រោយឈ្មោះនាយកមានការងារកខ្វក់និងខុសច្បាប់ជាច្រើនទៀត ចន គ្រុបមានកាសុីណូខុសច្បាប់មួយនៅកោះជេជូ ក្រៅពីនេះនៅមានឃ្លាំងផលិតអាវុធខុសច្បាប់ទៀត "
" នេះកូនដឹងរឿងទាំងនេះដោយរបៀបណា "
" ពូជេយ៍ប្រាប់កូន "
" ហុឺយ! អាចង្រៃ! នេះប៉ាទៅសម្លាប់វាសិន " ជុងហ្គុកព្យាយាមលាក់បាំងនឹងកូនប្រុសសំណព្វចិត្តទាំងពីរព្រោះមិនចង់ឲ្យគេបារម្ភ
" ប៉ា! កុំបន្ទោសពូជេយ៍អីគឺកូនជចេសចង់ដឹងនោះទេ លោកប៉ាកុំខឹងអី " ជុងប៊ីចាប់ដៃលោកប៉ាឃាត់មិនឲ្យចាកចេញ
" តែប៉ាមិនព្រមទេកូនជាគ្រូពេទ្យជួយមនុស្សប៉ាមិនចង់ឲ្យកូនប្រលាក់ប្រលោកនឹងរឿងមិនល្អនោះទេ បំភ្លេចចោលទៅប៉ាបានទាក់ទងមន្ទីពេទ្យល្បីៗជាច្រើនឲ្យកូនរួចហើយ កុំបាច់ខ្វល់ពីប៉ាអីត្រលប់ទៅគេងទៅស្អែកប៉ាជូនកូនទៅមើមន្ទីពេទ្យ "
" អត់ទេប៉ាកូនសម្រេចចិត្តហើយកូនមិនធ្វើជាគ្រូពេទ្យទេ កូននឹងបន្ដដំណែងពីលោកប៉ា ទុករឿងក្រុមហ៊ុនឲ្យកូនចុះលោកប៉ាសម្រាកមើលថែរសុខភាពចុះ "
" ច្បាស់ឬអត់ធ្វើជាពេទ្យជួយមនុស្សជាក្ដីស្រមៃរបស់កូនណាប៊ី! "
" លែងសំខាន់ហើយព្រោះម៉ាក់លេងនៅហើយកូនបរាជ័យក្នុងការជួយមនុស្សសំខាន់ កូនគ្មានសិទ្ធិធ្វើជាគ្រូពេទ្យនោះទេ កូនបាត់បង់ម៉ាក់ម្នាក់ហើយកូនមិនចង់បាត់បង់ប៉ាម្នាក់ទៀតទេ " ជុងហ្គុកលឺចឹងក៏ទាញកូនប្រុសច្បងមកឱបយ៉ាងណែន
" ប៉ាសុំទោស! "
" កូនទេដែលជាអ្នកសុំទោសនោះ " ពីរនាក់ប៉ាកូនឱបគ្នាយ៉ាងណែនជុងហ្គុកមើលដឹងពីការឈឺចាប់របស់កូនប្រុសខ្លួនគេក៏មានចំណែកខុសដែលក្នុងរឿងលាក់បាំងជម្ងឺរបស់ហូស៊ុក

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now