ភាគទី ២១

299 40 1
                                    

   ស៊ុននូដើរចេញមកដល់ខាងក្រៅទើបចាប់អារម្មណ៍ថាខ្លួននៅក្នុងផ្ទះធំមួយរាងតូចសម្លឹងមើលជុំវិញផ្ទះទៅប្រទះជាមួយរូបថតគ្រួសារមួយ
   «លោកប៉ាមែនទេនឹង?» ស៊ុននូចាប់កាន់រូបថតនោះមកមើលឲ្យច្បាស់ទើបដឹងថាជាលោកប៉ារបស់ខ្លួនមែន តែក៏ងើយឆ្ងល់ពីបុរសចំណាស់និងមនុស្សស្រីឈរនៅខាងស្ដាំដៃ
    «ភ្ញាក់ផ្អើលមែនទេ...» ស៊ុងហ៊ូនដើរមកស្ងាត់ៗធ្វើឲ្យរាងតូចភ្ញាក់ហើយរបូតរូបថតជ្រុះទៅលើដីបែកខ្ចាយ

    ប្រាវ!
    «ចង្រៃយ៎! ឯងជាអ្នកណាថ្លើមធំហ៊ានប៉ះពាល់របស់យើង» រាងចំណាស់ដើរចូលមកជាមួយនឹងទឹកមុខខឹងសំបារ រឹតតែឆាបឆេះពេលដែលរាងតូចធ្វើឲ្យបែករូបថត
    «លោកតា!»
    «វាជាអ្នកណា? ជាអ្នកបម្រើថ្មីមែនទេ» លោកវ៉ុនហូស្រែកសម្លុតជេរស្ដីយកៗ ស៊ុននូវិញដោយសារតែភ្លាមៗពេកគេក៏គាំងមិនស្ទើរឈរស្ងៀមតែម្ដង ស៊ុងហ៊ូនឃើញចឹងក៏ប្រញាប់មកពាងពីមុខហើយជួយនិយាយសម្រួលលោកតាខ្លួនកុំឲ្យស្ដីឲ្យរាងតូច
     «លោកតាជាកំហុសចៅទេ កុំខឹងអី!» ស៊ុននូលឺរាងក្រាស់ហៅថាលោកតាគេក៏ស្មានដឹងភ្លាម
     «វាជាអ្នកណា?» ឃើញលោកតាខឹងចឹងស៊ុងហ៊ូនហាក់ស្ទាក់ស្ទើរក្នុងការដែលប្រាប់ការពិតបើលោកវ៉ុនហូដឹងថាស៊ុននូជាកូនរបស់លោកពូជុងហ្គុក ច្បាស់ណាស់រាងតូចអាចនឹងគ្រោះថ្នាក់ជាងនេះ
     «ហ៎! ជាក្មេងរបស់ចៅគេមិនដឹងអីទេលោកតាកុំខឹងអីណា! ឯងឡើងទៅបន្ទប់ទៅ» រាងក្រាស់ដេញរាងតូចឲ្យចូលបន្ទប់តែស៊ុននូបែរជាឈរនៅស្ងៀមទៅវិញរហូតស៊ុងហ៊ូនងាកមកប្រាប់ម្ដងទៀតតែមិនទាន់បាននិយាយផងស៊ុននូក៏និយាយកាត់វិញ
     «ខ្ញុំភ្លាមផ្លូវហើយ...» ចម្លើយរាងតូចធ្វើឲ្យស៊ុងហ៊ូនស្ទើរក្អួតឈាម មិនខុសទេស៊ុននូទោះឡើងទៅលើវិញក៏មិនដឹងថាចូលបន្ទប់ណាដែលព្រោះមុននេះរវល់តែម៉ួរម៉ៅភ្លាមចំណាំបន្ទប់
     «គឺឡើងទៅលើបត់ឆ្វេង»
     «...!» ស៊ុននូធ្វើមុខស្លើរៗ ស៊ុងហ៊ូននេះឡើងគាំងហើយរាល់ដងឆ្លាតពូកែរបត់បែនហើយចុះឡូវនេះវិញគេកើតអី លោកវ៉ុនហូឱនទៅរើសរូបថត ស៊ុននូឃើញចឹងក៏ស្ទុះទៅសួរ
     «មនុស្សប្រុសក្នុងរូបថតត្រូវជាអ្វីនឹងលោក?» លោកវ៉ុនហូលឺចឹងក៏សម្លឹងមើលស៊ុននូបន្ដិចរៀបនឹងឆ្លើយស៊ុងហ៊ូនក៏កាត់សំដីមុន
     «អាល្អិតឯងនេះមិនស្ដាប់បង្គាប់សោះហើយ លោកតាប្រហែលជាហត់ហើយចៅមិនរំខានទេតោះអាល្អិត» ស៊ុងហ៊ូនលើកលីរាងតូចដាក់លើស្មារនាំឡើងទៅបន្ទប់បាត់ លោកវ៉ុនហូឃើញចឹងក៏មិនដេញដោល
     «អត់ទេខ្ញុំមិនទាន់បានចម្លើយទេលោកនាំខ្ញុំទៅណា? ដាក់ខ្ញុំចុះលែងមើល អូយ! ចង្កេះខ្ញុំហើយ ... ហេ! ចង់ធ្វើអី!»  ស៊ុននូត្រូវរាងក្រាស់បោះទៅលើពូកទាំងមិនថ្នមដៃហើយឡើងទៅសង្កត់ពីលើទៀត
     «ដឹងថាមិញនេះគ្រោះថ្នាក់ទេ»
     «គ្រោះថ្នាក់? ហេតុអីគ្រោះថ្នាក់?» រាងតូចជ្រួញចិញ្ជើមចង្ងល់កាន់តែច្រើន
     «លោកតាយើងអាចនឹងសម្លាប់ឯងដឹងទេ»
     «សម្លាប់? ខ្ញុំទៅធ្វើស្ដីគាត់ហេតុអីក៏ចង់សម្លាប់ខ្ញុំ នៅមានទៀតរូបថតប៉ាខ្ញុំ នេះគាត់នឹងប៉ាខ្ញុំត្រូវជាអីនឹងគ្នា ហេ! ឈប់ខ្ញុំដូចធ្លាប់ឃើញរូបថតបែបនោះនៅឯណាចេះ?» ស៊ុននូដែលនិយាយៗក៏នឹកឃើញថាខ្លួនធ្លាប់ឃើញរូបបែបនេះក្នុងបន្ទប់របស់ជុងហ្គុកដែលជាប៉ារបស់ខ្លួន
       «លោក... អឹម!» មិនទាន់បាននិយាយអ្វីផងស៊ុងហ៊ូនក៏ឱនទៅថើបបបូរមាត់របស់នាយតូច ស៊ុននូចង់រើសតែក៏ត្រូវស៊ុងហ៊ូនចាប់សង្កត់ជាប់
        ការថើបដ៏ថ្នាក់ថ្នមវាធ្វើឲ្យស៊ុននូព្រមទទួលយកការបំពានរបស់រាងក្រាស់ខុសពីលើកមុន
        «មិចក៏នៅស្ងៀម!» ស៊ុងហ៊ូងឃើញរាងតូចមិនប្រកែកបែបនេះគេក៏បញ្ឈប់សកម្មភាពងើបមកសម្លឹងមុខរបស់រាងតូចដែលងាកគេចក្រសែរភ្នែករបស់គេ
         «រើសធ្វើអីនាំតែឈឺខ្លួន ចង់ធ្វើអីក៏ធ្វើទៅយ៉ាងណាខ្ញុំក៏មិនដែលឈ្នះលោកស្រាប់ហើយ» រាងក្រាស់សម្លឹងមុខរបស់រាងតូចបន្ដិចគេក៏ងើបចេញពីកាយតូច
         «យប់ជ្រៅណាស់ហើយគេងទៅ» ស៊ុននូមិនតបរហូតដល់ស៊ុងហ៊ូនចាកចេញទៅបាត់គេក៏ប្រលែងទឹកភ្នែកដែលខំទប់ឲ្យហូរស្រក់ចុះមក
         (ប៉ា... បងប្រុស! នូនឹកអ្នកទាំងពី)

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now