ភាគទី ៤៧

206 32 1
                                    

  ពេលយប់ក្រោយពីមុជទឹករួចស៊ុននូចេញមកក្រៅក៏ឃើញថាស៊ុងហ៊ូនក៏នៅក្នុងបន្ទប់ដែរ
   «យប់ហើយឆាប់គេងទៅ» ស៊ុងហ៊ូនប្រាប់កូនប្រុសឲ្យគេខណៈដែលកូមស្រីអង្គុយធ្វើមុខកំសត់ដោយសារតែមិនបានគេងជាមួយហុីសុឺង
   «ម៉ាម៉ា!»
   «កុំណាស៊ុនមី! ម៉ាក់មិនព្រម» ស៊ុនមីមិនទាន់បាននិយាយអីផងស៊ុននូកាត់មុនហើយ
   «អូនចង់គេងឱបពូសុឺង... ហុឹក! ៗ ហា៎...» ក្មេងតូចយំឡាប៉ារមៀលខ្លួនពេញពូក កាយវិការធ្វើឲ្យស៊ុងហ៊ូនអស់សំណើច
    «ជាធម្មតាគេបែបនឹងហេ!» ស៊ុងហ៊ូនងាកទៅសួរស៊ុននូ
   «តាចឹង! ហួយ! បានហើយទៅៗ» ស៊ុននូដោយមិនដឹងធ្វើមិចក៏យល់ព្រម ស៊ុនមីលឺហើយឈប់យំប្រញាប់រត់ទៅរកហុីសុឺងភ្លាម

   តុកៗ
   «ស៊ុនមី?» ហុីសុឺងលឺសំលេងគោះទហវារក៏ប្រញាប់ចេញមកមើលក៏ឃើញថាជាក្មេងតូចស៊ុនមី
   «ពូសុឺងអូនសុំគេងជាមួយដែលមកណា»
   «មិនបាន ម៉ាក់មីមីសម្លាប់ពូឡូវហើយ»
   «ម៉ាម៉ាយល់ព្រមហើយមិនជឿតេសួរម៉ាម៉ាទៅ» ហុីសុឺងដកទូរស័ព្ទប្រុសតេទៅសួរស៊ុននូតែសារស៊ុននូលោតចូលទូរស័ព្ទគេមុន
   (ផ្ញើរនាងល្អិតនោះផង») អានហើយហុីសុឺងរាងហួសចិត្តបន្ដិចដែរ
   «តោះចូលក្នុងគេងយប់ហើយ» ហុីសុឺងលើកក្មេងតូចពរចូលក្នុង តែក្នុងបន្ទប់មិនឃើញនីគីឡើយ
   «ឯណាពូនីគី?»
   «គេនិងគ្រួសារជុងវ៉ុនចាកចេញទៅមុនហើយ»
   «ហ៎!»

   «នែ! លោកកុំមកឈ្លានពានណាប្រយ័ត្នខ្ញុំសម្លាប់លោក» ស៊ុននូយកខ្នើយមកឃាំងកណ្ដាល
   «ចុះបើអូនជាអ្នកជាឈ្លានពានបង?»
   «គ្មានផ្លូវទេ» និយាយរួចរាងតូចក៏គេងបែរខ្នងដាក់ស៊ុងហ៊ូនវិញ រាងក្រាស់ក្រវីក្បាលហួសចិត្តរួចក៏គេឱបកូនប្រុស

   ប្រហែលជាកណ្ដាលយប់បន្ដិចស៊ុននូមមើលដកខ្នងចេញហើយចូលមកគេងឱបស៊ុងហ៊ូន រាងក្រាស់ដឹងថារាងតូចចូលមកឱបខ្លួនមុនគេក៏លួចសើចហើយឱបកាយតូចវិញ

   លុះព្រឹកឡើងស៊ុននូបើកភ្នែកតិចៗពេលត្រូវពន្លឺព្រះអាទិត្យចាំងចំភ្នែកដៃតូចៗប៉ះចំដើមទ្រូងហាប់ណែនរបស់ស៊ុងហ៊ូនក៏ប្រញាប់បើកភ្នែកឡើង
   «ចង្រៃយ៎! អាបង្គួយព្រាននារី អាបង្គួយឈ្លៀតឱកាស»

មិត្តកំពូលស្នេហ៍ "THE REVENGE" វគ្គ 2 «ចប់» ✔️Where stories live. Discover now