Chapter 1: ម្ចាស់បំណុល

4.2K 219 4
                                    

ឡានទំនើបសេរីខ្ពស់ពណ៌ខ្មៅតម្លៃកប់ពពកមួយគ្រឿងរបស់អ្នកកម្លោះសង្ហារ Mafia boss Jeon Jungkook បានបរដំណើរត្រឡប់មកកាន់វិមានដ៏សែនធំមហាសាលវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាងដៃគូសហការរកស៊ីមុខជំនួញផ្លូវងងឹតជាមួយគ្នាវិញមក។ អង្គរក្សពីរនាក់រត់មកបើកទ្វារឡានរបស់នាយ និងម្ខាងទៀត មុននឹងម្ចាស់វិមានចេញពីខាងក្នុងឡានជាមួយនិងកម្លោះសង្ហាររាងខ្ពស់ត្រដែត សក់វែងពណ៌សរ ទម្រង់មុខវី សង្ហារ បោះជំហានជើងដើរចូលទៅបរិវេណខាងក្នុងវិមានដោយជះរាងសង្ហារឥតទាស់។

« សូមគោរពលោកម្ចាស់ Jeon និងលោកប្រុសតូច Hwang! » អ្នកបម្រើដែលត្រូវបានកម្លោះសង្ហារពីររូបបានដើរកាត់ ក៏អោនគំនាបគោរពដាក់ពួកគេទាំងពីរតាមច្បាប់ទម្លាប់ដែលមាននៅទីនេះ។

« hyung! ស្អែកនេះខ្ញុំត្រូវឡើងទៅឯ Busan ដោយមានកិច្ចជួបជុំជាមួយនឹងដៃគូរបស់ពួកយើង »

« អឹម! » សម្លេងក្រហឹមតបដោយមានអំណាចបន្លឺឡើងមុននឹងម្ចាស់សម្លេងដើរទៅទម្លាក់ខ្លួនអង្គុយលើសាឡុងក្នុងបរិវេណបន្ទប់ទទួលភ្ញៀវ។

« អញ្ចឹងខ្ញុំឡើងទៅសម្រាកហើយ រាត្រីសួស្ដី hyung » កម្លោះសង្ហារកម្ពស់ 1.79 បោះជំហានឡើងទៅបន្ទប់គេងរបស់គេ បន្ទាប់ពីផ្ដល់ដំណឹងប្រាប់បងប្រុសរួច។

ទម្លាប់អ្នកដែលរស់នៅទីនេះគឺគ្រប់គ្នាត្រូវតែផ្ដល់ដំណឹងឲ្យ Jungkook ឲ្យបានដឹងជាមុន ឬក៏មានកិច្ចការសំខាន់ត្រូវចេញទៅក្រៅ ព្រោះនេះក៏ដើម្បីសុវត្ថិភាពនិងទទួលបានគំនិតយោបល់ថាគួរតែទៅឬអត់? ជា Mafia ដែលមានអំណាចអង់អាចមិនអាចទៅណាផ្ដេសផ្ដាសបានឡើយ សត្រូវរង់ចាំស្ទាក់ផ្លូវនៅខាងមុខច្រើនប៉ុណ្ណាក៏យើងមើលមិនឃើញនោះដែរ ទើបមានតែការពារទុកជាមុនប្រសើជាង។

Jungkook សម្រូតខ្លួនលើសាឡុងដាក់ដៃទាំងសងខាងកើយលើក្បាលសាឡុង មុននឹងបិទភ្នែកសម្រាកយកកម្លាំងបន្តិច ព្រោះមកពីជួបជុំការងារអស់រយៈពេលរាប់ម៉ោងក៏រៀងអស់កម្លាំងណាស់ដែរ។

« សូមអធ្យាស្រ័យលោកម្ចាស់! មានគេសុំជួបបាទ » អង្គរក្សរបស់ Jungkook ម្នាក់ដើរចូលមកផ្ដល់ដំណឹងឲ្យនាយថាមានគេចង់ជួប។

MR BADBOY // j.jk x k.thWhere stories live. Discover now