Chapter 64: FIRST BORN CHILD

2.1K 186 8
                                    

២ សប្ដាហ៍ក្រោយមក៚ ចាប់តាំងពីថ្ងៃដែលលោកម្ចាស់ Jeon បានកំណត់ពេលវេលាដើម្បីឲ្យចៅៗរបស់គាត់ទាំងពីររៀបការជាមួយគ្នារួច ឥឡូវនេះក៏បានរំលងហួសអស់រយៈពេល ២ សប្ដាហ៍ទៅហើយគាត់បានពិភាក្សាជាមួយនឹង Jungkook ដែលត្រូវជាចៅប្រុសរបស់គាត់ដើម្បីគិតគូរអំពីការរៀបការរបស់ពួកគេទាំងពីរហើយ Jungkook ក៏បានសម្រេចចិត្តថានឹងរង់ចាំរហូតទាល់តែ Taehyung សម្រាលកូនរបស់ពួកគេរួចនិងមានកម្លាំងឡើងវិញសិនទើបពួកគេចូលរោងការជាមួយគ្នាតែម្ដង។

ហើយរយៈពេល ២ សប្ដាហ៍មកនេះ Taehyung ត្រូវរស់នៅប្រទេស បារាំង ជាមួយនឹងស្វាមីរបស់គេដើម្បីនៅមើលថែម្ចាស់តារបស់ Jungkook ផង។ ចំណែកឯថ្ងៃនេះក៏ដូចគ្នា Taehyung ត្រូវឡើងមកមន្ទីពេទ្យជាមួយនឹង hyunjin ដើម្បីមកសួរសុខទុក្ខរបស់គាត់តាមធម្មតាឯ Jungkook និង Minho ត្រូវឡើងទៅមើលការងារជំនួសម្ចាស់តារបស់ពួកគេ។

« ម្ចាស់តាពិសារបបរសិនទៅ » Taehyung លើកចានបបរមកកាន់រួចដួសមួយស្លាបព្រាតូចមកផ្លុំបន្ថយកម្ដៅបន្តិចទើបលើកទៅបញ្ចុកគាត់ថ្នមៗ។

« Taehyungie! ត្រូវការញ៊ាំអីទេចាំខ្ញុំទៅទិញមកឲ្យ » hyunjin

« អត់អីទេ hyunjin hyung អរគុណហើយណា » Taehyung បែរទៅឆ្លើយតបនិងញញឹមដាក់ hyunjin បន្តិចទើបបែរមកយកចិត្តទុកដាក់មើលថែលោកតាក្មេករបស់គេវិញឯ hyunjin ញញឹមតបរួចក៏ដើរចេញទៅដើម្បីទៅទិញអ្វីយកមកញ៊ាំព្រោះនេះជិតល្ងាចទៅហើយគេមិនទាន់បានញ៊ាំអ្វីនៅឡើយទេ ទើបត្រូវទៅទិញអីមកញ៊ាំទ្រាប់ក្រពះសិន។

បន្ទាប់ពីដល់ម៉ោងត្រូវសម្រាកទើប Taehyung ត្រឡប់ទៅវិមានវិញដោយមានអ្នកគ្រូពេទ្យនិងលោក ដុកទ័រ ប្រចាំមកមើលថែលោកម្ចាស់ Jeon ។

****

Jungkook និង Minho បានឡើងមកមើលទំនិញនៅឯកំពុងផែដែលត្រៀមនឹងដឹកចេញទៅនាយប់នេះហើយ ហើយទំនិញទាំងនោះគឺសុទ្ធតែជាវត្ថុមានតម្លៃក៏ដូចជារបស់សំខាន់ៗដែលលក់បានតម្លៃរាប់ពាន់លានដុល្លាផងដែរ ហើយអ្វីដែលកាន់តែបានតម្លៃខ្ពស់បំផុតនោះគឺ អាវុធកាំភ្លើងនិងគ្រាប់បន្ទុះជាច្រើនទៀត វាគឺជាទំនិញដែលលក់បានតម្លៃខ្ពស់ជាងគេបំផុតហើយរកស៊ីតជំនាន់យូរមកហើយ ដូច្នេះគ្រប់គ្នាប្រាកដជាឆ្ងល់ហើយមែនទេហេតុអ្វី Jungkook មានឈ្មោះជាមាហ្វៀប៉ុន្តែមិនដែលឃើញធ្វើជំនួញខាងផ្លូវងងឹតសោះអញ្ចឹង? តាមការពិតការរកស៊ីមួយនេះ Jungkook បានរកស៊ីវាជាយូរមកហើយគ្រាន់តែមិនមែននៅក្នុងប្រទេស កូរ៉េ ប៉ុណ្ណោះ។ មុខជំនាញមួយនេះ Jungkook កាន់កាប់តែនៅប្រទេស បារាំង នោះទេទើបបានជានៅឯប្រទេស កូរ៉េ មិនសូវជាមាននរណាដឹងច្បាស់អំពីជីវៈប្រវត្តិរបស់នាយ ពួកគេបានត្រឹមតែស្គាល់មុខងារខាងក្រៅរបស់នាយត្រឹមជា CEO ប៉ុណ្ណោះ។ មនុស្សដែលរស់នៅប្រទេស បារាំង សឹងតែពាក់កណ្ដាលប្រទេសសុទ្ធតែស្គាល់និងបានដឹងអំពីប្រវត្តិគ្រួសាររបស់ត្រកូល Jeon ហើយរឹតតែស្គាល់កាន់តែច្បាស់ជាងគេនោះគឺ Jeon Jungkook ដែលជាអ្នកស្នងតំណែងចុងក្រោយគេនេះឯង។

MR BADBOY // j.jk x k.thWhere stories live. Discover now