Chapter 40: kitten! Baby! អូនសម្លាញ់

2.3K 157 2
                                    

៚ ព្រឹកនៃថ្ងៃថ្មីក៏ឈានចូលមកដល់ពាំនាំមកជាមួយនឹងពន្លឺព្រះអាទិត្យរះឡើងយ៉ាងខ្ពស់ត្រដែតដែលធ្វើឲ្យចែងចាំងពេញមួយចំហៀងផែនដី។ ក្រឡេកមកមើលរាងល្អិតនិងលោកម្ចាស់របស់គេឯណេះវិញ កំពុងតែគេងឱបគ្នាយ៉ាងស្កប់ស្កល់បន្ទាប់ពីបញ្ចប់ភ្លើងសង្រ្គាមកាលពីយប់មិញនេះរួចមក។ Taehyung បើកភ្នែកឡើងព្រឹមៗភ្ញាក់មកមុនគេ មុននឹងនាយតូចក៏ងើយមុខឡើងទៅសម្លឹងអ្នកដែលកំពុងគេងឱបខ្លួនជាប់ពេញមួយយប់ទាំងលួចញញឹមឡើងមកតិចៗ ព្រោះអ្វីៗគឺបានដើរទៅយ៉ាងរលូនបន្ទាប់ពីការសារភាពស្នេហ៍ក៏បញ្ចេញមកអស់ចំពោះគ្នាទៅវិញទៅមកនៅក្នុងយប់មិញនេះឯង។

« អរុណសួស្ដីលោកម្ចាស់ជាទីស្រលាញ់ » ពេលដែលឃើញរាងក្រាសកម្រើកត្របកភ្នែកឡើងមកភ្លាម Taehyung ក៏និយាយអរុណសួស្ដីទៅកាន់រាងក្រាសភ្លាមៗតែម្ដងដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតពេញនៅលើផ្ទៃមុខរបស់គេ។

« morning my baby » Jungkook ពត់ខ្លួនបន្តិចរួចក៏បន្តឹងកម្លាំងដៃឱបកាយតូចជាប់ទ្រូងរបស់ខ្លួន។

« ថ្ងៃនេះលោកម្ចាស់ត្រូវចេញទៅធ្វើការងារទេ? »

« អឹម! មានប្រជុំរឿងការងារបន្តិចបន្តួច អូនចង់ទៅក្រុមហ៊ុនជាមួយបងឬអត់? »

« ថា...ថាម៉េច? ទៅបានមែនហេស៎? » Taehyung សួរទាំងភ្ញាក់ផ្អើលនិងសប្បាយចិត្តមកដំណាលគ្នាឯ Jungkook ក៏ងក់ក្បាលបញ្ជាក់ថាទៅបានទើបនាយតូចខិតខ្លួនចូលទៅរកនាយកាន់តែជិតស្ទើរក្លាយជាខ្លួនតែមួយទៅហើយដើម្បីឱបរឹតរាងក្រាសឲ្យណែនជាងមុន។

« រៀបចំខ្លួនទៅពួកយើងត្រូវចេញទៅពីព្រឹកបន្តិច » Jungkook ទាញភួយក្រោកឈររៀបនឹងដើរចេញទៅបន្ទប់ទឹកទៅហើយតែក៏ត្រូវ Taehyung ហៅបង្អាក់ដំណើររបស់នាយ។

« លោកម្ចាស់បីអូន » Taehyung ក្រោកអង្គុយលាដៃត្រដាងចាំឲ្យគេមកទទួលលើកខ្លួនបីឡើងឯ Jungkook ឯណោះក៏ព្រមតាមចិត្តរបស់រាងតូចទៀតទើបនាយឱនចុះចូលទៅលើកបីរាងកាយស្រាលដូចជាសំឡីឡើងដើម្បីទៅងូតទឹកជាមួយគ្នា។

***

អ្នកបម្រើនាំគ្នារៀបចំអាហារពេលព្រឹកដូចជារាល់ដងហើយក្នុងនោះគឺមាន hyunjin ដែលកំពុងអង្គុយចុចទូរស័ព្ទនៅលើសាឡុងរង់ចាំ Jungkook មកដល់នឹងបានបរិភោគអាហារជាមួយគ្នា ចំណែកឯ Minho មិនបាននៅបាយជុំគ្នាជាមួយពួកគេនោះទេគឺនាយជាប់រវល់ទៅផ្ទះរបស់នាយវិញ ថ្ងៃបន្តិចទើបត្រឡប់មកវិញបន្តភារកិច្ចរបស់នាយដដែល។

MR BADBOY // j.jk x k.thWhere stories live. Discover now