Chapter 46: នរណាធ្វើបាបអូន?

2K 186 8
                                    

ចូលដល់ព្រឹកថ្ងៃថ្មី Taehyung ក្រោកពីគេងឡើងមុនគេមុននឹងរំកិលខ្លួនយឺតៗខិតចេញពីរង្វង់ដៃរបស់រាងក្រាសដែលបានគេងឱបគេពេញមួយយប់កាលពីយប់មិញនេះដើម្បីចេញទៅងូតទឹកសម្អាតខ្លួននិងរៀបចំចេញទៅសាលារៀនដូចរាល់ដង។

បន្ទាប់ពីចំណាយពេលវេលារៀបចំខ្លួនហើយរួចរាល់ ពេលដែលចេញមកវិញ Jungkook ក៏ភ្ញាក់ពីគេងមកល្មមចំពេលដែល Taehyung រៀបចំរបស់របរទៅសាលា។

« ចាំបងជូនទៅសាលា »

« មិនអីទេលោកម្ចាស់សម្រាកទៅចាំអូនឲ្យ Juyeon hyung ជូនទៅក៏បានដែរណា! »

« ចាំទីនេះសិនហើយបងទៅរៀបចំខ្លួនសិន » មិននិយាយច្រើន Jungkook ក៏ក្រោកចេញពីពូករួចបោះជំហានចាកចេញពីបន្ទប់របស់រាងតូចទៅកាន់បន្ទប់របស់នាយដើម្បីរៀបចំខ្លួនជូន Taehyung ទៅសាលារបស់គេ។

មួយសន្ទុះក្រោយមកអ្វីៗគ្រប់យ៉ាងក៏ហើយរួចរាល់ទើបអ្នកទាំងពីរក៏បានចុះមកខាងក្រោមជាមួយគ្នាដើម្បីញ៊ាំអាហារពេលព្រឹកមុនពេលចេញទៅក្រៅ។

Jungkook ចូលអង្គុយកន្លែងរបស់នាយឯ Taehyung ក៏ចូលទៅអង្គុយក្បែរចំហៀងដៃស្ដាំរបស់រាងក្រាសអមជាមួយ Minho និង hyunjin អង្គុយជាប់ដៃឆ្វេងរបស់ Jungkook បន្តិចក្រោយមកទើបមីង Yun និងអ្នកបម្រើក៏នាំគ្នារៀបចំដួសអាហារពេលព្រឹកសម្រាប់ពួកគេ។

ក្រោយចំណាយពេលវេលាញ៊ាំអាហាររួចរាល់ហើយគ្រប់គ្នាក៏ចេញដំណើរទៅធ្វើការរៀងខ្លួនប៉ុន្តែ Jungkook ត្រូវជូនរាងតូចទៅកាន់សាលារបស់គេជាមុនសិនទើបនាយទៅក្រុមហ៊ុនតាមក្រោយ។

***

ឡានទំនើបពណ៌ខ្មៅផ្លាកឈ្មោះរបស់ត្រកូល Jeon ដែលបើកបរដោយ Jungkook ក៏បានមកដល់ខាងមុខសាលារបស់ Taehyung ទើបនាយបញ្ឈប់ម៉ាស៊ីនរួចងាកទៅរករាងល្អិតដែលកំពុងតែដោះខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពចេញ។

« ចេញពីរៀនចាំបងមកទទួលអូន ជុប៎! ខំរៀនណា » Jungkook ឱនទៅថើបបបូរមាត់របស់រាងតូចមួយខ្សឺតមុននឹងរាងតូចក៏លោរមុខទៅថើបថ្ពាល់របស់នាយមួយខ្សឺតវិញទើបគេក៏បើកទ្វារឡានចុះចេញទៅ។

ក្រោយពី Taehyung ចូលក្នុងសាលាផុតកន្ទុយភ្នែករបស់នាយហើយ Jungkook ក៏បញ្ឆេះម៉ាស៊ីនឡានរួចបើកបរចាកចេញពីសាលាឆ្ពោះទៅរកក្រុមហ៊ុន។

MR BADBOY // j.jk x k.thWhere stories live. Discover now