Chapter 50: កូនក្មេងរបស់បង

1.9K 170 12
                                    

ឈានចូលមកដល់ថ្ងៃថ្មីអាកាសធាតុប្រែប្រួលទៅជាចុះត្រជាក់ខ្លាំង មេឃស្រទុំៗនាពេលព្រឹកព្រលឹមធ្វើឲ្យការគេងកាន់តែស្កប់ស្កល់។ Taehyung រើបម្រាស់ខ្លួនភ្ញាក់ពីគេងមុននឹងបើកភ្នែកសន្សឹមៗសម្លឹងមើលពិដានបន្ទប់ដ៏ធំទូលាយដែលមានតែគេម្នាក់ឯងគេងនៅទីនេះប៉ុណ្ណោះ។ Taehyung បែរមុខទៅសម្លឹងមាត់ទ្វារបន្ទប់ប្រហែលបន្តិចមុននឹងប្រាស់ខ្លួនបែរមកគេងចំហៀងសម្លឹងទៅកាន់កញ្ចក់បង្អួចនៃបន្ទប់វិញទាំងក្នុងចិត្តកំពុងនឹកគិតដល់រឿងដែលបានកើតឡើងកាលពីយប់មិញនេះ។

"នេះគាត់អន់ចិត្តនឹងខ្ញុំមែនទេទើបបានជាមិនត្រឡប់មកបន្ទប់វិញ?" Taehyung ឧទានឡើងនៅក្នុងចិត្តរួចក៏ដង្ហើមធំព្រូសចោល មុននឹងក្រោកអង្គុយទាញភួយចេញទម្លាក់ជើងចុះទៅលើឥដ្ឋរួចនាំជំហានជើងចាកចេញពីបន្ទប់ចុះទៅកាន់ជាន់ខាងក្រោម។

Taehyung ចុះមកមួយៗឯភ្នែកក៏ក្រឡេកជុំវិញខ្លួនរកមើលរាងក្រាសប៉ុន្តែមិនបានឃើញនាយនោះទេ ទឹកមុខស្រពាប់ស្រពោនក៏បញ្ចេញឡើងនៅលើផ្ទៃមុខរបស់គេភ្លាមៗពេលដែលចុះមកខាងក្រោមហើយតែមិនឃើញវត្តមានរបស់ Jungkook ។

« បងបាត់ទៅណាទៅ? ពេញមួយយប់ទៅហើយហេតុអីមិនមកវិញ? » Taehyung និយាយតិចៗម្នាក់ឯងអើតមើលលិចមើលកើតក្រែងល៎បានឃើញវត្តមានរបស់រាងក្រាសនៅខាងក្នុងវិមានមួយនេះ។

« អរុណសួស្ដីអ្នកប្រុសតូច! អាហារពេលព្រឹករបស់អ្នកប្រុសរួចរាល់ហើយ » មីង Yun ដើរចូលមកជិតគេនិងផ្ដល់ដំណឹងអំពីអាហារពេលព្រឹករបស់គេ។

« មីង! មីងដឹងលោកម្ចាស់ទៅណាដែរទេ? » Taehyung មិនបានយកចិត្តទុកដាក់ស្ដាប់អំពីអាហារពេលព្រឹករបស់គេនោះទេ គេរវល់តែអើតរកមើលរាងក្រាសប៉ុណ្ណោះពេលដែលឃើញមីង Taehyung ក៏ហារមាត់សួររក Jungkook តែម្ដង។

« មីងមិនបានដឹងទេអ្នកប្រុស! នេះអ្នកទាំងពីរមានរឿងអីជាមួយគ្នាមែនទេទើបបានជាទឹកមុខរបស់អ្នកប្រុសតូចដូចជាមិនសូវស្រួលសោះ »

« គឺខ្ញុំទាស់សម្ដីជាមួយគ្នា...ប្រហែលជាយប់មិញនេះគាត់អន់ចិត្តនឹងខ្ញុំខ្លាំងហើយទើបបានជាមិនឃើញមករកខ្ញុំវិញសោះ! ហើយក៏មិនដឹងថាពេលនេះគាត់បាត់ទៅឯណាដែរ? » កែវភ្នែកទាំងគូសម្លឹងមើលទៅកាន់តែមាត់ច្រកទ្វារចូលមកខាងក្នុងប៉ុណ្ណោះក្រែងល៎ Jungkook នឹងត្រឡប់មករកគេវិញ ប៉ុន្តែគេឈរចាំមើលមួយសន្ទុះតូចដែរហើយមិនឃើញសូម្បីតែស្រមោលរបស់នាយត្រឡប់មកវិញសោះ។

MR BADBOY // j.jk x k.thWhere stories live. Discover now