Chapter 42: អូនស្អាតខ្លាំងណាស់

1.8K 130 2
                                    

Jungkook និង Taehyung បាននាំគ្នាមកញ៊ាំអាហារពេលរសៀលនៅហាងមួយកន្លែងដែលមើលទៅក៏ល្បីនិងថ្លៃសមរម្យដែរ។ ពួកគេទាំងពីរញ៊ាំបណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើរឯរាងតូចក៏ញញឹមមិនឈប់ព្រោះកំពុងមានក្ដីសុខពេលដែលបាននៅក្បែរ Jungkook ហើយបាននាយយកចិត្តទុកដាក់នឹងគេថែមទៀតកាន់តែធ្វើឲ្យគេមិនចង់ឃ្លាតទៅណាឆ្ងាយពីរាងក្រាសសូម្បីតែមួយជំហាន។

***

រំលងផុតទៅអស់មួយសប្ដាហ៍ទៅហើយ ទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និតជាងមុននិងកាន់តែមានក្ដីសុខ ព្រោះពួកគេតែងតែផ្ដល់ភាពកក់ក្ដៅឲ្យគ្នាជានិច្ចមិនថាមានរឿងអ្វីក៏និយាយប្រាប់គ្នា ចែករំលែកទុក្ខសោកនិងភាពសប្បាយជាមួយគ្នា។ ពេលណាទៅមកណា Jungkook តែងតែនាំ Taehyung ទៅតាមនាយគ្រប់ជំហានសឹងតែមិនលួសមួយពេលណាឡើយ ហើយនាយក៏បានបើកជំហរស្នេហារបស់ពួកគេទាំងពីរឲ្យអ្នកដទៃបានដឹងឮនិងកាន់តែច្បាស់អំពីទំនាក់ទំនងរបស់ពួកគេថាជាអ្វីនឹងគ្នាឲ្យប្រាកដនោះ ពេលនេះគ្រប់គ្នាក៏បានច្បាស់និងឃើញនឹងភ្នែកផ្ទាល់ហើយថា Jeon Jungkook ស្រលាញ់ក្មេងប្រុសម្នាក់នោះនិងបានក្លាយជាគូស្នេហ៍នឹងគ្នាយ៉ាងបើកជំហរឲ្យគេដឹងឮ សូម្បីតែអ្នកបម្រើនៅឯវិមាន Jeon ទាំងប៉ុន្មានក៏បានជ្រាបច្បាស់ជាងនរណាៗទាំងអស់ដែរ ព្រោះឃើញរាល់សកម្មភាពផ្អែមល្ហែមរបស់ពួកគេស្ទើររាល់ថ្ងៃ ហើយមកទល់ពេលនេះគ្រប់គ្នាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Jungkook តែងតែហៅ Taehyung ថា....

« អ្នកប្រុសតូចលោកម្ចាស់ឲ្យខ្ញុំមកតាមអ្នកប្រុសទៅជួបគាត់នៅឯសួនផ្កាខាងក្រោយវិមាន » អ្នកបម្រើស្រីម្នាក់បានមកហៅរាងតូចដែលកំពុងអង្គុយសិក្សាក្នុងបន្ទប់ទទួលភ្ញៀវឲ្យទៅជួប Jungkook នៅឯសួនផ្កាខាងក្រោយវិមានរបស់នាយ។

« Noona ទៅវិញចុះបន្តិចទៀតខ្ញុំទៅហើយ » Taehyung ឆ្លើយតបទៅវិញទាំងមិនបានងើយមើលមុខឡើយ ព្រោះគេកំពុងជាប់រវល់សរសេរកិច្ចការបង្ហើយយកឲ្យគ្រូនៅថ្ងៃស្អែកនេះ ព្រោះបន្ទាប់ពីឈប់សម្រាកអស់រយៈពេលមួយសប្ដាហ៍ចូលមកវិញនឹងត្រូវសម្រុករៀនសូត្រដើម្បីត្រៀមប្រឡង។

« ចាស៎ » នាងឱនគំនាបរួចក៏ដើរចេញទៅ។

បន្តិចក្រោយមកនាយល្អិតក៏បានបញ្ចប់កិច្ចការរបស់គេមុននឹងបិទសៀវភៅទុកដាក់រួចដើរចេញទៅសួនច្បារខាងក្រោយវិមានដើម្បីជួបរាងក្រាសតាមការហៅមុននេះ។ ពេលដើរមកដល់ Taehyung ក៏បានឃើញនាយអង្គុយអានកាសែតទល់មុខមាត់ស្រះដែលជាអាងទុកសម្រាប់ចិញ្ចឹមត្រីលម្អក្នុងវិមាន។

MR BADBOY // j.jk x k.thWhere stories live. Discover now