Chapter 35: kitten ជារបស់បង

2.3K 147 2
                                    

កាយទទេស្អាតទាំងពីរគេងគងឱបរឹតស្អិតជាប់គ្នានៅក្នុងភួយតែមួយយ៉ាងកក់ក្ដៅ។ Jungkook ដាក់ក្បាលរាងតូចឲ្យគេងកើយដៃរបស់នាយនិងដៃម្ខាងទៀតឱបចង្កេះរបស់គេទាញយកមកជិតខ្លួន។ Taehyung សង្ងំគេងព្រោះគេគ្មានកម្លាំងក្រោកនោះទេ គេគេងត្រសុលក្បាលចូលទៅរកប្រអប់ទ្រូងរបស់ Jungkook ដើម្បីស្រូបយកភាពកក់ក្ដៅ ចំណែកឯរាងក្រាសមិនបានបិទភ្នែកគេងទៅវិញនោះឡើយ នាយគេងឱបរាងតូចជំនួសវិញនិងថើបសក់ក្បាលរបស់រាងតូចស្រាលៗខ្សឺតៗស្រង់ក្លិនក្រអូបភាយៗចេញពីសក់របស់គេឥតឈប់។

« ហាឡូ Minho! ថ្ងៃនេះបងអត់បានទៅមើលក្រុមហ៊ុនទេ ឯងនិង hyunjin ជួយទៅមើលជំនួសផង ប៉ុណ្ណឹងសិនចុះ » Jungkook បានយកទូរស័ព្ទទាក់ទងទៅកាន់ប្អូនៗរបស់នាយដើម្បីឲ្យពួកគេជួយទៅមើលក្រុមហ៊ុនជំនួសនាយ បន្តិចក្រោយមករាងតូចក៏រើបម្រាស់ខ្លួនទើបនាយប្រញាប់បញ្ចប់ការខល។

Taehyung រើបម្រាស់ខ្លួនលើកដៃម្ខាងឱប Jungkook រួចក៏លើកជើងម្ខាងទៀតដាក់គងពីលើរាងក្រាសដូចជាខ្នើយឱបទាំងភ្លេចខ្លួនថាគេកំពុងគេងគងពីលើខ្លួនលោកម្ចាស់របស់គេតែមិនមែនជាខ្នើយឱបនោះទេ។ Jungkook ឃើញដូច្នេះក៏អស់សំណើចទៅវិញ មិនបានខឹងហើយក៏មិនបានប្រកាន់អីនោះដែរមានតែក្នាញ់នឹងគេលើសដើម សូម្បីតែពេលគេងក៏គួរឲ្យស្រលាញ់ដែរ កំពុងតែស្រាតស្រាប់ទៀតផងទ្រាំមិនបានចាប់រំលោភទៀតឥឡូវហើយ។

Jungkook ចាប់លើកកាយតូចស្រាលដូចជាសំឡីឲ្យឡើងមកគេងពីលើខ្លួនរបស់នាយរួចនាយក៏លូកដៃឱបចង្កេះរបស់គេធ្វើឲ្យរាងតូចកាន់តែស្រណុកពេលបានគេងពីលើនាយនិងឱបនាយជាប់ដូចជាកូនស្វាយ៉ាងអញ្ចឹង។

« ទន់ៗស្រួលគេងណាស់ » Taehyung មមើមមាយនិយាយតិចៗទាំងបិទភ្នែកគេងមិនដឹងអី ភ្លេចខ្លួនថាគេមិនមែនគេងតែម្នាក់ឯងនោះទេ តែធ្វើយ៉ាងម៉េចមនុស្សអស់កម្លាំងក៏គេងមមើបែបនេះឯង។

« មានអារម្មណ៍ថាមានអ្វីម្យ៉ាងចាក់គូទខ្ញុំ? » Taehyung និយាយតិចៗម្នាក់ឯងនិងចាប់ផ្ដើមដឹងខ្លួនភ្ញាក់ពីការគេងអស់រយៈពេលប៉ុន្មានម៉ោងមុននេះ។ Tae បើកភ្នែកឡើងម្ដងបន្តិចៗបន្ទាប់ពីឃើញថាខ្លួនឯងបានគេងពីលើលោកម្ចាស់ហើយ នាយល្អិតក៏ស្ទុះស្ទាររើបម្រាស់រកងើបចេញតែក៏ត្រូវអ្នកខាងក្រោមឱបជាប់មិនឲ្យគេរើគេចចេញទៅណាបាន។

MR BADBOY // j.jk x k.thDonde viven las historias. Descúbrelo ahora