Chapter 13: គាត់អរគុណខ្ញុំ?

2.4K 154 1
                                    

Drops of blood

បន្ទាប់ពីភ្ញៀវបានមកចូលរួមអស់ហើយ កម្មវិធីក៏ចាប់ផ្ដើមនិងមានសារអបអរក៏ដូចជាសារអរគុណពី Seungcheol ផងដែរ។ ពេលអរគុណទៅកាន់ភ្ញៀវកិត្តិយសរួច Seungcheol ចុះពីឆាកកម្មវិធីមកពិភាក្សារឿងខ្លះៗជាមួយនឹងមិត្តភក្តិរបស់នាយព្រមទាំង Felix ប្អូនប្រុសជីដូនមួយរបស់នាយផងដែរ។

« Fe! មកចូលរួមទីនេះមក » Seungcheol ហៅរាងតូចដែលអង្គុយជុំតុជាមួយមនុស្សចាស់ឲ្យគេប្ដូរបរិយាកាសមកចូលរួមតុជាមួយនាយនិងមិត្តៗរបស់នាយវិញ។ ឯ Felix ក៏មិនបានប្រកែកអ្វីដែរទើបដើរទៅចូលរួមក្នុងតុជាមួយបងប្រុសរបស់គេ។

ងាកមកមើល Hyunjin ឯណេះ នាយនៅតែមានអារម្មណ៍ថាភ័យអរៗពេលដែល crush របស់នាយមករួមតុជាមួយ ព្រោះតែពួកគេខានជួបគ្នាជាយូរណាស់មកហើយ ប៉ុន្តែនាយនៅតែចងចាំនិងចំណាំមុខរបស់ Felix ក៏ដោយសារតែ Felix មានអ្វីដែលអុចដូចជាផ្កាយរះនោះនៅលើផ្ទៃមុខរបស់គេបូករួមនិងស្នាមញញឹមដូចជាផ្ការីកទៀតផង ទើបធ្វើឲ្យគេចំណាំនាយតូចបាននិងកាន់តែច្បាស់ថាជា Felix ទៅទៀតនោះគឺគេជាប្អូនជីដូនមួយរបស់ Seungcheol នេះឯង។

« ឆាប់នាំគ្នាញ៊ាំទៅ ប៉ុន្តែមុននឹងញ៊ាំម៉ោះពួកយើង Cheer មួយ! » Seungcheol លើកកែវស្រាឡើងនិង cheer ជាមួយមិត្តនិងប្អូនៗរបស់នាយ ជួបជុំគ្នាយ៉ាងសប្បាយរីករាយអស់កង្វល់នឹងរឿងការងារ។

***

មិនយូរប៉ុន្មានកម្មវិធីក៏បានជិតមកដល់ទីបញ្ចប់ភ្ញៀវទាំងប៉ុន្មានក៏ទៅផ្ទះវិញបណ្ដើរៗទៅហើយដែរ។

« Felix! ទៅមុខរួចទេហ្នឹង? ចាំបងឲ្យគេជូនឯងទៅ apartment វិញ » seungcheol ចូលទៅសួរនាយល្អិតជាប្អូនដែលរៀបនឹងក្រោកឈររៀបចំទៅកន្លែងស្នាក់នៅវិញ។

« ខ្ញុំមិនអីទេ hyung! » Felix និយាយរៀងងុលៗបន្តិចប៉ុន្តែអាចនៅស្ដាប់បាន។

« ច្បាស់ហើយថាមិនអី? » Seungcheol សួរបញ្ជាក់ព្រោះគេមិនទុកចិត្ត ណាមួយក៏យប់ទៅហើយដែរ។

« បើមិនថាអីទេខ្ញុំអាចជូនគេទៅបាន! » សុខៗ hyunjin ក៏និយាយឡើងនិងសុំខ្លួនជាអ្នកជូន Felix ទៅទីកន្លែងស្នាក់នៅរបស់គេវិញ។

MR BADBOY // j.jk x k.thWhere stories live. Discover now