Chatper 47: គេជាកូនរបស់ពួកយើង

2.1K 204 5
                                    

Taehyung ងើយមុខយឺតៗទៅសម្លឹងមុខរាងក្រាសទាំងទឹកភ្នែកដក់ជាប់រង្វង់កែវភ្នែកទាំងសងខាង គេពេបមាត់យំយ៉ាងញ័របបូរមាត់ដោយមិនបញ្ចេញសម្លេងអ្វីឡើយបន្ទាប់ពី Jungkook ប្រែមកជាសួរនាំគេដោយប្រើសម្ដីស្រទន់និងទឹកមុខបារម្ភ។

« និយាយប្រាប់បងមកមើលនរណាទះកំផ្លៀងអូន? » Jungkook លើកដៃទៅប៉ះថ្ពាល់គេស្រាលៗដែលនៅដិតជាប់ស្នាមក្រហមនិងនិយាយយ៉ាងស្រទន់ដាក់គេ។

« K...Kang Yurin » Taehyung និយាយឈ្មោះនាងទាំងញ័របបូរមាត់ព្រោះគេមិនទាន់បាត់ភាពភ័យខ្លាចពីរឿងដែលនាងមកទះកំផ្លៀងគេនៅឡើយទេ។

« អឹម... » រាងក្រាសគ្រាន់តែក្រហឹមបន្តិចប៉ុណ្ណោះ មុននឹងទាញរាងតូចយកមកឱបជាប់ទ្រូងនិងអង្អែលក្បាលគេទៅមកដើម្បីលួងលោម ប៉ុន្តែគ្មាននរណាដឹងទេថាក្នុងទ្រូងរបស់នាយនៀក៎វាសែនឆេះឈួលក្ដៅក្រហាយខឹងសម្បារជាខ្លាំងដែលមានគេហ៊ានលើកដៃមកទះកំផ្លៀង Taehyung បែបនេះ។

« អ្ហឹក...អូនមិនបានធ្វើអ្វីទៅលើនាងទេ » Taehyung ខ្ទប់មុខនឹងទ្រូងរាងក្រាសយំយកៗព្រោះគេបាននាយមកលួងលោមនិងផ្ដល់ភាពកក់ក្ដៅទើបធ្វើឲ្យគេហ៊ានបញ្ចេញសម្លេងយំនៅចំពោះមុខនាយ។

« បងដឹង! បងដឹង! ឈប់យំទៅណា៎ស្អែកនេះអូនមិនបាច់ទៅរៀនទេចាំបងនាំអូនដើរលេង okay ទេ? ឥឡូវអូនទៅងូតទឹកចេញទៅហើយយើងចុះទៅញ៊ាំបាយជាមួយគ្នា » Jungkook អង្អែលខ្នងគេទៅមកលួងគេឲ្យឈប់យំរួចនាយក៏ដឹកដៃគេទៅកាន់បន្ទប់ទឹកដើម្បីឲ្យគេងូតទឹកសម្អាតខ្លួន។

Jungkook នាំរាងល្អិតមកកាន់បន្ទប់ទឹករួចទុកឲ្យគេឈរនៅគៀនម្ខាងមុននឹងនាយចូលទៅបើកទឹកដាក់អាងរៀបចំទុកឲ្យគេសម្អាតខ្លួន។

« លោកម្ចាស់! អូនអត់បានទៅយកខោអាវមកផ្លាស់ប្ដូរទេ » Taehyung លើកដៃចាប់ជាយដៃអាវរបស់ Jungkook ដែលកំពុងរៀបចំដាក់ទឹកឲ្យគេឯ Jungkook ឮដូច្នោះក៏បែរមុខមកសម្លឹងមុខរាងតូចក៏ឃើញទឹកមុខកំសត់ៗសល់ពីការយំមុននេះ ផ្ទៃមុខនៅដិតដាមជាប់ដោយតំណក់ទឹកភ្នែក បបូរមាត់ស្រួចៗឃើញហើយគួរឲ្យចង់ចាប់ខាំមែនទែន។

« អូនស្លៀកពាក់ខោអាវរបស់បងក៏បានដែរណាចាំបន្តិចសិន » Jungkook ដើរចេញពីបន្ទប់ទឹកសម្ដៅទៅរកកន្លែងទុកខោអាវនៅក្នុងបន្ទប់របស់នាយនេះឯង ក្រោយមកនាយក៏ត្រឡប់មកវិញជាមួយនឹងខោសាច់ក្រណាត់ត្រជាក់ៗរលុងៗពណ៌ខ្មៅនិងអាវយឺតសដៃខ្លីរបស់នាយផងដែរ។

MR BADBOY // j.jk x k.thWhere stories live. Discover now