Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន

1.5K 147 8
                                    

ទីបំផុតជើងហោះហើរ VIP ក៏បានឈានចូលមកដល់ទឹកដីនៃប្រទេសបារាំង។ Jungkook ប្រញាប់ចាកចេញពីប្រលានយន្តហោះច្រកខាងក្រោយដោយមានអ្នកបើកឡានមកទទួលនាយនាំទៅកាន់មន្ទីពេទ្យដែលម្ចាស់តារបស់នាយកំពុងស្ថិតនៅ។

ឡានបាននាំដំណើរ Jungkook និង Minho មកដល់ទីតាំងកំណត់ ពួកគេទាំងពីរក៏ប្រញាប់ប្រញាលចូលទៅរកម្ចាស់តាដោយមាន hyunjin នៅក្បែរគាត់ចាំមើលគាត់អស់រយៈពេលជាង ១៤ ម៉ោងមកហើយ ទម្រាំតែពួកគេមកដល់ម្ចាស់តារបស់ពួកគេក៏ត្រូវបាន Doctor ជំនាញជួញសង្គ្រោះរួចបាត់ទៅហើយ។

Jungkook មូលគន្លឹះទ្វារបើកចូលទៅតិចៗព្រោះខ្លាចរំខានអ្នកជំងឺដែលជាម្ចាស់តារបស់នាយ រួចនាយក៏ទាញទ្វារបិទវិញតិចៗដូចគ្នាមុននឹងដើរចូលទៅរកគាត់ដោយមាន Minho ក៏ចូលទៅតាមជាមួយដែរ។

« hyunjin! ម្ចាស់តាយ៉ាងម៉េចទៅហើយ? » Jungkook បន្លឺសម្ដីឡើងតិចៗសួរទៅកាន់ប្អូនប្រុស

« គាត់លែងអីហើយ hyung! ប៉ុន្តែ....»

***

@ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង

រយៈពេល ១៤ ម៉ោងបានកន្លងផុតទៅដោយគ្មានវត្តមានរបស់ Jungkook នៅទីនេះ។ Taehyung អង្គុយស្ងាត់ស្ងៀមនិងបានរៀនចាក់អាវសាច់ក្រណាត់ដោយដៃនៅក្នុងបន្ទប់គេងរបស់ពួកគេ។ តាំងពី Jungkook ចេញផុតពីទឹកដីប្រទេស កូរ៉េ Taehyung មិនសូវជាចុះទៅខាងក្រោមនិយាយស្ដីជាមួយនឹងនរណានោះទេលើកលែងតែម៉ែដោះរបស់គេនិងអ្នកម៉ាក់របស់គេប៉ុណ្ណោះ ដែលពួកគាត់ត្រូវឡើងមកមើលថែគេជាប្រចាំ។

« ប្រហែលជាគាត់ជាប់រវល់ហើយមើលទៅ! ទើបបានជាមិនទាន់ឃើញទាក់ទងមកប្រាប់ខ្ញុំ » Taehyung និយាយតិចៗម្នាក់ឯងទាំងធ្វើទឹកមុខស្រពាប់ស្រពោនព្រោះតែគេនឹកនារាងក្រាសជាខ្លាំង។ គេនឹក Jungkook ស្ទើរតែអង្គុយស្រក់ទឹកភ្នែកទៅហើយ ពីមុនគេមិនដែលនឹករាងក្រាសអញ្ចឹងនោះទេ នាយចេញទៅធ្វើការបាត់ៗពីព្រឹកព្រលឹមដល់យប់ទើបត្រឡប់មកផ្ទះវិញបានឃើញមុខគ្នាឬមួយក៏អាចមកពី Jungkook ធ្លាប់តែនៅក្បែរគេមិនដល់ថ្នាក់ហោះហើរចេញទៅស្រុកក្រៅ? តាំងពី Taehyung ពពោះកូនជាង ៨ មកនេះ Jungkook មិនដែលទៅប្រទេសក្រៅនោះទេ នាយតែងតែឲ្យប្អូនៗរបស់នាយជានាក់ទៅជំនួសឯនាយជួនកាលចេញទៅធ្វើការងារត្រឹមខេត្តក្នុងស្រុកប៉ុណ្ណោះ នាយបានផ្អាកការហោះហើរចេញទៅក្រៅស្រុកយូរមកហើយដើម្បីបាននៅក្បែររាងតូចរាល់ថ្ងៃ អញ្ចឹងហើយទើបបានជា Taehyung មិនសូវនឹកនាដល់នាយ ប៉ុន្តែលើកនេះ Jungkook ត្រូវហោះចេញទៅស្រុកក្រៅមិនដឹងជាថ្ងៃណាត្រឡប់មកវិញនោះទេ ទើបវាជាហេតុនាំឲ្យ Taehyung រលីងរលោងអង្គុយនឹកនាយបែបនេះ។

MR BADBOY // j.jk x k.thWhere stories live. Discover now