Chapter 68: អូនមិនខុសពីកូនក្មេងទេ

1.1K 149 5
                                    

ការថតរូបត្រូវបានបញ្ចប់គ្រប់គ្នាក៏បំបែកហ្វូងគ្នាទៅជួបជុំផឹកស៊ីរៀងខ្លួន ងាកមកមើល Taehyung ឯណេះវិញក៏ទទួលកូនប្រុសពីដៃម្ដាយយកមកឱបក្រសោបទាំងញញឹមនិងសម្លឹងមុខកូនពោពេញដោយក្ដីស្រលាញ់និងថ្នាក់ថ្នម។

Jungkook រៀបនឹងបោះជំហានចូលមករកប្រពន្ធកូនទៅហើយតែក៏ត្រូវ Gerry និងមិត្តរបស់នាយអូសដៃយកទៅចូលរួមជុំទុកជាមួយគ្នាដើម្បីផឹកអបអរ។ Taehyung បានត្រឹមសម្លឹងមើលរាងក្រាសត្រូវស្រីដទៃតោងដៃជាប់ដូចជារបស់ខ្លួនអញ្ចឹង។ ដោយមិនចង់គិតច្រើននិងនាំឲ្យរឿងធំដុំ Tae ក៏ពរកូនប្រុសឡើងទៅខាងដោយសុំអនុញ្ញាតពីម្ចាស់តាថាសុំយកកូនឡើងទៅគេងសិនបន្តិចទៀតគេនឹងចុះមកចូលរួមជាមួយភ្ញៀវវិញក្នុងនាមជាកូនក្រមុំនិងជាម្ចាស់កម្មវិធី។

« ជុលមួយៗ »

« អញ្ជើញតាមសប្បាយ » Jungkook លើកកែវស្រាឡើងលើរួចយកវាមកផឹកក្អឹកៗដាច់អស់មួយកែវពេញតែម្ដង។ បន្ទាប់ពីលើកកែវស្រាដាច់អស់ហើយ នាយក៏ក្រឡេករកមើលរាងតូចក្រែងល៎គេទៅជួបជុំជាមួយភ្ញៀវដទៃឬក៏មិត្តភក្តិរបស់គេ ប៉ុន្តែនាយនៅតែរកមើលមិនឃើញទើបដើរចាកចេញពីវង់តុតែម្ដងដោយមិនខ្វល់នោះឡើយថាវាសមឬមិនសម ប៉ុន្តែអ្វីដែលសំខាន់គឺនាយចង់ជួបភរិយារបស់នាយ នាយចង់នៅក្បែរនិងឃើញមុខភរិយារបស់នាយតែម្នាក់ប៉ុណ្ណោះ មិនមែនជាពួកគេទាំងនោះទេ។

« អ្នកម៉ាក់ទៅណាហើយ? » Jungkook និយាយម្នាក់ឯងតិចៗនិងរកមើលម្ដាយក្មេករបស់ខ្លួនដើម្បីសួររក Taehyung ប៉ុន្តែក៏មិនបានឃើញគាត់ដូចគ្នាទើបនាយសម្រេចចិត្តចូលទៅរំខានម្ចាស់តារបស់នាយដែលកំពុងជាប់ពិភាក្សាគ្នាជាមួយនឹងគ្រួសារ hwang ដែលត្រូវជាប៉ាម៉ាក់របស់ hyunjin នេះឯង ពួកគាត់ក៏បានមកចូលរួមកម្មវិធីអាពាហ៍ពិពាហ៍របស់ Taekook ដែរ។

« អធ្យាស្រ័យផងម្ចាស់តាដឹងថាប្រពន្ធរបស់ខ្ញុំទៅណាដែរទេ? »

« គេប្រាប់តាថាសុំយកកូនទៅគេងសិន ប៉ុន្តែមួយស្របក់ធំហើយមិនទាន់ឃើញចុះមកវិញទេ »

« អរគុណហើយម្ចាស់តា » Jungkook ឱនគំនាបដាក់រាងចំណាស់រួចក៏បោះជំហានឡើងទៅកាន់ជាន់ខាងលើដើម្បីរកភរិយានិងកូនប្រុសរបស់ខ្លួន។

MR BADBOY // j.jk x k.thWhere stories live. Discover now