Chapter 21: Laura?

2.4K 115 1
                                    

ព្រឹកនៃថ្ងៃថ្មីនេះមានអារម្មណ៍ថាស្រស់ស្រាយជាងរាល់ដង ព្រោះមេឃភ្លៀងពេញមួយយប់ទៅហើយ ទើបធ្វើឲ្យបរិយាកាសកាន់តែស្រស់ថ្លាជាងមុន។ ពន្លឺនៃព្រះអាទិត្យក៏រះឡើងខ្ពស់ត្រដែតជះចូលមកកាន់បរិវេណបន្ទប់គេងដែលមានមនុស្សពីរនាក់កំពុងគេងឱបគ្នាយ៉ាងកក់ក្ដៅដោយគ្មានអ្វីមករំខានឡើយ។

Jungkook បើកភ្នែកឡើងយឺតៗនិងព្រិចញាប់ៗដើម្បីឲ្យស៊ាំនឹងពន្លឺថ្ងៃដែលជះឡើងមកចំៗលើផ្ទៃមុខសង្ហារៗរបស់នាយ។ បន្ទាប់ពីទទួលយកពន្លឺព្រះអាទិត្យបានហើយ Jungkook ក៏ឱនទៅសម្លឹងរាងតូចដែលគេងត្បុលក្បាលត្រសុលមករកទ្រូងរបស់នាយដោយមាននាយជាអ្នកឱបគេ ដូចជាកូនស្វាពេលគេងតោងម្ដាយជាប់មិនខុស។ Jungkook អស់សំណើចតិចៗម្នាក់ឯងទាំងព្រឹក ព្រោះតែឃើញគេឃ្យូតពេលកំពុងគេង ព្រមទាំងមានដៃតូចៗរបស់គេខ្ញាំអាវគេងយប់របស់នាយមិនព្រមលែងចេញទៀតផង។

« kitten ក្រោកឡើង! យើងត្រូវជូនឯងទៅទិញខោអាវរៀនថ្មី » Jungkook ដាស់រាងតូចដោយសម្លេងតិចៗស្រាលៗផ្អែមស្រទន់ពីរោះរណ្ដំគួរឲ្យចង់ស្ដាប់។

កាន់តែដាស់ Taehyung កាន់តែត្រសុលក្បាលចូលទៅរក Jungkook កាន់តែណែនជាងមុន។ Jungkook ឃើញដូច្នេះក៏ញញឹមនិងឱបគេវិញ ដៃលូកចូលក្នុងអាវគេងយប់របស់រាងតូចនិងអង្អែលសាច់ខ្នងសររលោងរបស់គេទៅមកឲ្យគេគេងឲ្យបានស្ងប់សុខ។ Jungkook ឱនទៅថើបសក់ក្បាលក្រអូបៗរបស់រាងតូចបន្តិចទើបបិទភ្នែកសង្ងំគេងទៅជាមួយ Taehyung ដែលឱបនាយជាប់។

***

ម៉ោងឈានចូល 12 ថ្ងៃត្រង់ទៅហើយ Taehyung នៅតែគេងមិនទាន់ក្រោកទៀត ព្រោះគេយំពេញមួយយប់ទើបធ្វើឲ្យគេហត់នឿយអស់កម្លាំងនិងគេងលង់លក់ទាំងមិនដឹងពីការងារដែលខ្លួនត្រូវធ្វើបន្ត។

Taehyung ចាប់ផ្ដើមកម្រើកត្របកភ្នែកបើកឡើងសន្សឹមៗ និងមានអារម្មណ៍ថាថប់ៗណែនៗដូចជាមានអ្វីមកសង្កត់ពីលើគេនិងមានទម្ងន់ធ្ងន់ទៀតផង។ ពេលភ្នែកទាំងគូទទួលយកថ្ងៃថ្មីបានហើយ Taehyung ក៏បើកភ្នែកពេញៗទើបឃើញថាជាលោកម្ចាស់របស់គេសោះដែលគេងឱបគេពេញមួយយប់នេះ។

« ភ្ញាក់ហើយហេស? » បន្តិចក្រោយមក Jungkook ស្រាប់តែភ្ញាក់មកតាមនិងសួរទៅកាន់រាងតូចដែលស្ងាត់ស្ងៀមមិននិយាយ ព្រោះគេកំពុងតែអៀននឹងកាយវិការសុភាពរបស់ Jungkook ។

MR BADBOY // j.jk x k.thWhere stories live. Discover now