Chapter 55: សុបិន្តអាក្រក់

1.4K 142 6
                                    

Taehyung អង្គុយញ៊ាំស្រ្តបឺរីយ៉ាងណែនៗមាត់នៅក្នុងបន្ទប់គេងបន្ទាប់ពី Jungkook បញ្ឈប់ការប្រឡែងគ្នាដើម្បីឲ្យរាងតូចឆាប់បានញ៊ាំអាហារពេលព្រឹកនិងបានផឹកថ្នាំរបស់គេផង។

« ញ៊ាំហើយសម្រាកទៅអូនមិនបាច់ទៅរៀនទៀតទេ! » គ្រាន់តែលឺថាមិនបានទៅរៀនទៀត Taehyung ក៏ឈប់ញ៊ាំនិងងើបសម្លឹងមុខរាងក្រាសដែលកំពុងអង្គុយមើលមុខរបស់គេពេលកំពុងញ៊ាំ។

« ហេតុអី? » Taehyung សួរទាំងទឹកមុខងឿងឆ្ងល់

« បងបានជួលគ្រូឲ្យមកបង្រៀនអូនដល់ផ្ទះហើយអញ្ចឹងអូនមិនបាច់ទៅសាលាទៀតទេ »

« aww ហេតុអីទៅ? បងជួលគ្រូមកធ្វើអី? » រាងតូចហារមាត់សួរទាំងមាត់របស់គេពោពេញទៅដោយផ្លែស្រ្តបឺរីធ្វើឲ្យថ្ពាល់ទាំងសងខាងរបស់គេឡើងប៉ោងៗយ៉ាងគួរឲ្យស្រលាញ់និងគួរឲ្យចង់ចាប់ខាំតែម្ដង។

« ដើម្បីសុវត្ថិភាពរបស់អូននិងកូនរបស់ពួកយើង »

« អូនច្បាស់ជានឹកសាលានិង Jeonghan ស្លាប់មិនខានទេ » Taehyung ដាក់ស្រ្តបឺរីដែលកាន់នឹងដៃទាំងសងខាងចុះទៅលើចានវិញទាំងធ្វើទឹកមុខស្អុយៗមុននឹងបន្តទំពារស្រ្តបឺរីនៅក្នុងមាត់យឺតៗ។

« អូនអាចហៅគេមកលេងទីនេះពេលទំនេរបានតើ កុំពិបាកចិត្តទៅមើល! » Jungkook ក៏ខិតចូលទៅជិតរាងតូចរួចលើកដៃឡើងទៅក្រសោបថ្ពាល់របស់គេទាំងសងខាងឲ្យគេងើបមុខមកសម្លឹងមុខរបស់នាយព្រមទាំងធ្វើជាពេបបបូរមាត់ស្រួចៗតាមរាងតូចដែលកំពុងតែពិបាកចិត្តទៀតផង នេះកំពុងតែញ៉ោះគេច្បាស់ណាស់។

« ពេបមាត់តាមអូនធ្វើអី? គួរឲ្យស្អប់ » Taehyung លើកដៃរុញរាងក្រាសតិចៗចេញពីខ្លួនតែក៏ជ្រុលដៃទៅប៉ះចំផ្នែកមុខរបស់នាយធ្វើឲ្យនាយស្រែកត្អូញមួយរំពេច។

« សឺត...អ៊ួយ »

« Jung...បង-បងមិនអីទេមែនទេ? » Taehyung ស្លន់ស្លោទឹកមុខក៏ប្រែជាស្លេកមួយរំពេចពេលដែលខ្លួនជ្រុលដៃទៅប៉ះមុខរបួសរបស់នាយមុននេះ។

« អូន...អូនសុំទោសណាបងឈឺទេ? ចាំទីនេះហើយអូននឹងទៅយកថ្នាំមកលាងរបួសឲ្យបង » Taehyung ក៏ស្ទុះក្រោកចេញពីតុដើម្បីទៅយកប្រអប់ថ្នាំលាងរបួសមកលាងឲ្យរាងក្រាសតែក្រោកចេញមិនទាន់ផុតផងក៏ត្រូវ Jungkook ចាប់ដៃជាប់។

MR BADBOY // j.jk x k.thWhere stories live. Discover now