Chapter 49: សុំទោស

1.8K 177 5
                                    

« យើងមិនសុំ » Yurin ស្រែកបកទៅកាន់ Jungkook វិញពេលដែលនាយស្រែកបញ្ជាឲ្យនាងនិយាយពាក្យសុំទោសទៅកាន់ Taehyung ។

« នាងផ្គើនខ្លាំងណាស់ស្រីតូច » Minho

« បើនាងមិនសុំទោសប្រពន្ធយើងទេអញ្ចឹងនាងចាំទទួលយកទោសកំហុសរបស់នាងចុះ » Jungkook និយាយដោយប្រើសម្លេងត្រជាក់ស្រេបតែក៏គួរឲ្យកោតខ្លាចនូវសម្ដីដែលមានអំណាចមួយនេះ។

« បងចង់ធ្វើអីនាង? ដោះលែងនាងទៅ! » Taehyung ស្លន់ស្លោស្ទុះចូលទៅចាប់ដៃ Jungkook សួរទាំងភិតភ័យព្រោះគេដឹងច្បាស់ណាស់ថាបើរាងក្រាសនិយាយអ្វីមួយគួរឲ្យខ្លាចចេញមកហើយរឿងមិនល្អនឹងកើតឡើងចំពោះ Yurin ។

« នាងទះកំផ្លៀងអូនប៉ុណ្ណឹងហើយអូនចង់ឲ្យបងដោះលែងនាងទៀតហេស៎? » Jungkook ជ្រួញចិញ្ចើមចូលគ្នាធ្វើទឹកមុខមិនយល់ពីរាងតូចដែលចង់ឲ្យនាយដោះលែងក្មេងស្រីសម្ដីក្អេងក្អាងម្នាក់នោះទាំងដែលនាងបានទះកំផ្លៀងគេនៅនឹងមុខមនុស្សគ្រប់គ្នា។

« អូនមិនចង់យកទោសកំហុសពីនាងទេហើយក៏មិនចង់ឲ្យមានរឿងវែងឆ្ងាយតទៅទៀតដែរសុំត្រឹមតែកុំឲ្យមានរឿងជាមួយគ្នាទៀតតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ បងមិនបាច់ដល់ថ្នាក់ធ្វើបាបមនុស្សស្រីអញ្ចឹងទេណា » Taehyung ព្យាយាមនិយាយពន្យល់រាងក្រាសឲ្យសមហេតុសមផលដើម្បីបញ្ចប់រឿងនេះកុំឲ្យបន្តកាន់តែវែងឆ្ងាយទៅមុខទៀតមិនអញ្ចឹងទេរឿងមួយនេះនឹងកាន់តែធ្ងន់ធ្ងរទៅៗគ្មានថ្ងៃបញ្ចប់ឡើយ។

« អូនមិនខ្វល់មិនបារម្ភពីខ្លួនឯងប៉ុន្តែបងខ្វល់ខ្វាយបងបារម្ភបងត្រូវតែដោះស្រាយបញ្ហាណាដែលធ្វើឲ្យអូនពិបាកដោះស្រាយដោយខ្លួនឯង » Jungkook

« ហ៊ើស...មាយាដល់ហើយមុខមឹសៗអញ្ចឹងសោះហ៊ានដណ្ដើមសង្សាររបស់យើងទាំងដែលរបស់ខ្លួនឯងក៏មានដូចគ្នា » Yurin ស្រាប់តែបន្លឺឡើងនិងញញឹមចុងបបូរមាត់ធ្វើឲ្យអ្នកទាំងពីរដែលកំពុងប្រកែកគ្នាបែរចំណាប់អារម្មណ៍ទៅរកនាង។

« យើងមិនបានដណ្ដើមរបស់នាងទេនាងយល់ច្រឡំហើយ Yurin » Taehyung

« ឈប់បោកប្រាស់ទៅក្មេងមឹសៗដូចជាឯងនៀក៎ពូកែសម្ដែងខ្លាំងណាស់! លោកចាំតែមើលទៅថ្ងៃណាមួយវានឹងក្បត់លោកជាមិនខាន » Yurin និយាយមូលបង្កាច់ Taehyung នៅចំពោះមុខ Jungkook ពេលដែលនាងឃើញពីទឹកមុខមិនស្រស់បស់របស់នាយហើយនាងក៏ញញឹមចុងបបូរមាត់ឡើងព្រោះគិតថា Jungkook ច្បាស់ជាយកសម្ដីរបស់នាងទៅគិតនិងលែងជឿទុកចិត្តលើ Taehyung ជាមិនខានហើយពេលនោះពួកគេនឹងបែបបាក់គ្នាហើយក៏គ្មាននរណាមកការពារ Taehyung ទៀតនោះដែរ។

MR BADBOY // j.jk x k.thTahanan ng mga kuwento. Tumuklas ngayon