Chapter 63: មានចៅទួតឲ្យយើងទៀតផង?

1.4K 173 11
                                    

ការងូតទឹកក៏បានបញ្ចប់ Taehyung ក្រោកឈរបែរមុខទៅរកជញ្ចាំងទើបរាងក្រាសទាញអាវឃ្លុំមកពាក់ឲ្យគេរួចនាំដំណើរគេទៅខាងក្រៅវិញ។

« អូនអង្គុយចុះសិនទៅ » Jungkook ដាក់ឲ្យរាងតូចអង្គុយលើពូករួចនាយក៏ដើរទៅរកឈុតថ្មីមកឲ្យគេ។

បន្តិចក្រោយមក Jungkook ត្រឡប់មកវិញជាមួយឈុតថ្មីដែលជារ៉ូបសម្រាប់អ្នកមាន baby និងព្រមទាំងខោក្នុងដែលមានទំហំធំសម្រាប់រាងតូចផងដែរ ទើបនាយចាត់ការស្លៀកពាក់ឲ្យគេរួចក៏សក់កន្សែងទៅជូតសក់សើមៗរបស់គេឲ្យបានស្ងួត។

« បងបានឲ្យគេត្រៀម passport សម្រាប់អូនដើម្បីធ្វើដំណើរឡើងទៅកាន់ទីក្រុង ប៉ារីស ហើយពួកយើងនឹងទទួលបានលិខិតឆ្លងដែនរបស់អូននៅល្ងាចនេះ! » ជូនសក់បណ្ដើរនិយាយប្រាប់គេបណ្ដើរ។

« ម៉េចក៏បានលឿនម្ល៉េះ? »

« រឿងអស់ហ្នឹងអូនមិនបាច់ខ្វល់ទេបងនិយាយជាមួយគេតែបន្តិចគ្រប់យ៉ាងនឹងបានមកដល់ដៃភ្លាមៗ » Jungkook ញញឹមដាក់រាងតូចតាមកញ្ចក់ដែលគេក៏កំពុងសម្លឹងមុខរបស់នាយតាមកញ្ចក់ដូចគ្នា។

****

ម៉ោងជាង ៧ យប់ឡានផ្លាកឈ្មោះត្រកូល Jeon ក៏បានធ្វើដំណើរមកដល់ប្រលានយន្តហោះ។ Jungkook និង Taehyung បានមកទទួលលិខិតឆ្លងដែនរបស់ Taehyung ដែលបានធ្វើរួចនិងត្រួតពិនិត្យបានយ៉ាងត្រឹមត្រូវទើបគេអាចហោះហើរចេញទៅបានហើយក៏ដោយសារមានឈ្មោះរបស់ Jungkook ជាអ្នកធានាចេញទៅផងដែរទើបងាយស្រួលបានចាកចេញទៅភ្លាមៗបែបនេះ។

បន្ទាប់ពីទទួលលិខិតឆ្លងដែនហើយរួចរាល់ទើបពួកគេធ្វើដំណើរដោយឡានឆ្ពោះទៅកាន់ច្រក VIP សារជាថ្មី។ មិនចាំយូរទាំងពីរនាក់ក៏ឡើងទៅកាន់យន្តហោះ VIP របស់គ្រួសារ Jeon ឯរាងតូចត្រូវបានរាងក្រាសនាំដំណើរឡើងទៅដោយសារខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់គេ ហើយវាក៏ជាលើកទីមួយក្នុងឆាកជីវិតរបស់ Taehyung ផងដែរដែលបានស្គាល់រស់ជាតិជិះយន្តហោះបែបនេះ។ មួយសន្ទុះក្រោយយន្តហោះក៏បានដំណើរការចាកចេញទៅទាំងយប់ឆ្ពោះទៅកាន់ទីក្រុង ប៉ារីស ប្រទេស បារាំង។

****

@Paris France

យន្តហោះក៏បានឈានចូលមកដល់ទឹកដីប្រទេសបារាំងវានាព្រឹកម៉ោង ១១:០០។ ឡានមួយគ្រឿងបានមកទទួលពួកគេទាំងពីរដើម្បីធ្វើដំណើរទៅកាន់វិមានរបស់លោកម្ចាស់ធំដែលត្រូវជាម្ចាស់តារបស់ Jungkook ។

MR BADBOY // j.jk x k.thWhere stories live. Discover now