Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់

2.4K 147 1
                                    

សំណួរមួយនេះលោតចេញពីប្រអប់មាត់របស់រាងក្រាស ធ្វើឲ្យអ្នកដែលត្រូវគេឱបមានទឹកមុខរីកសាយដូចជាផ្កាមកភ្លាមៗ ព្រោះគេរង់ចាំពេលលានេះយូរមកហើយ។

« លោ...លោកម្ចាស់ចង់ឲ្យខ្ញុំទៅផ្ទះវិញមែនទេ? » Taehyung សួរបកវិញទាំងភ័យផងអរផង។

« ហឹម » នាយក្រហឹមតប ខណៈនោះរាងតូចក៏លើកដៃឱបរឹត.ករបស់នាយជាប់ទាំងសប្បាយចិត្តនិងញញឹមឡើងមកស្ទើររីកបបូរមាត់ ឯកែវភ្នែកទាំងគូក៏ចាប់ផ្ដើមរលីងរលោងរកយំ។

« ប៉ុន្តែលោកម្ចាស់...ចុះបំណុលនោះ? » Tae ដកដៃចេញពីការឱប.ករបស់រាងក្រាសវិញនិងសួរទៅកាន់នាយដោយការងឿងឆ្ងល់និងចង់ដឹង។

« យើងមានបាននិយាយថាឲ្យឯងទៅហើយមិនត្រឡប់មកវិញឯណា? ការងារនៅមិនទាន់ចប់សព្វគ្រប់ទេ អញ្ចឹងឯងត្រូវតែត្រឡប់មកទីនេះវិញ »

« ពេលណាទើបបំណុលទាំងនោះគ្រប់ ទើបខ្ញុំអាចត្រឡប់ទៅរស់នៅជាមួយអ្នកម៉ាក់វិញបាន? »

« ពេលណាដែលយើងឲ្យទៅ ចាំឯងទៅ! » Jungkook សម្លឹងមើលចូលទៅក្នុងកែវភ្នែកទាំងគូរបស់រាងតូចដែលចែងចាំងដូចជាពន្លឺគ្រាប់ពេជ្រ។ ទម្រង់មុខរបស់គេ កែវភ្នែករបស់គេ បបូរមាត់របស់គេ ពិតជាស្រស់ស្អាតរកកន្លែងឲ្យទាស់ចិត្តមិនឃើញឡើយ។ Jungkook សម្លឹងមុខរាងតូចឯនាយតូចក៏សម្លឹងមកកាន់នាយវិញដូចគ្នា បន្តិចក្រោយមកនាយក៏លោមុខទៅថើបបបូរមាត់នោះមួយខ្សឺតរួចដកចេញវិញទាំងគ្មាននរណានិយាយអ្វីទាំងអស់។

Taehyung សម្លឹងមុខរាងក្រាសភ្លឹសៗដូចជាកូនក្មេងធ្វើឲ្យអ្នកម្ខាងទៀតឃើញហើយអត់នឹងមិនក្នាញ់មិនបាន។

Jungkook លូកដៃចូលក្នុងអាវរលុងៗរបស់រាងតូចរួចអង្អែលសាច់សររលោងស្រិលរបស់គេទៅមកដោយសម្លឹងមុខរបស់គេមិនព្រិចភ្នែកមួយត្របក។

''គាត់សម្លឹងមុខរបស់ខ្ញុំបែបនេះរហូត ដឹងទេថាបេះដូងមួយនេះវាចេះតែចង់លួចស្រលាញ់'' Taehyung និយាយក្នុងចិត្តនិងអង្គុយស្ងាត់ស្ងៀមឲ្យរាងក្រាសប៉ះពាល់តាមចិត្ត ព្រោះគេចង់ស៊ាំនឹងទង្វើបែបនេះទៅហើយ ហើយ Jungkook ក៏ជាមនុស្សទីមួយដែរ ដែលបានលូកលាន់គេដល់ថ្នាក់នេះ។

MR BADBOY // j.jk x k.thWhere stories live. Discover now