Chapter 34: លើកដំបូង 🔞

2.8K 145 2
                                    

⚠️ Smut Warning ⚠️

Jungkook ក្រោកខ្លួនឡើងដើម្បីចាត់ការនូវអ្វីដែលទើសទាល់នៅលើរាងកាយរបស់នាយចេញ ឯរាងតូចបើកភ្នែកព្រឹមៗគេងសម្លឹងទាំងមិនមាត់មិនកអ្វីទាំងអស់ គេសម្លឹងដោយការយកចិត្តទុកដាក់ និងត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនៃរាងកាយរបស់ Jungkook ដែលពោរពេញទៅដោយសាច់ដុំ ជាពិសេសនោះគឺសាច់ដុំដៃ និងសាច់ដុំលើក្បាលពោះ ៨ កង់របស់នាយនោះឯង។

បន្ទាប់ពីដោះអាវក្រវាត់ចោលមុនគេហើយ Jungkook ក៏ដាក់ភ្នែកសម្លឹងមុខរាងតូចវិញធ្វើឲ្យអ្នកខាងក្រោមទ្រូងញាប់ញ័រក្នុងចិត្ត ចង្វាក់បេះដូងក៏ចាប់ផ្ដើមលោតដុកដាក់ៗស្ទើរតែផ្ទុះចេញមកខាងក្រៅ។ Taehyung ក៏ក្រោកអង្គុយនៅចំពោះមុខរាងក្រាសទាំងធ្វើទឹកមុខម៉ង់ៗមិនដឹងខ្យល់អីរបស់គេធ្វើឲ្យ Jungkook ឃើញហើយក្នក់ក្នាញ់ជាខ្លាំង។

« kitten ភ័យមែនទេ? » Jungkook លូកដៃចូលទៅទ្រចង្ការាងតូចឲ្យងើយឡើងដើម្បីឲ្យនាយបានមើលឃើញពីផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេឲ្យបានកាន់តែច្បាស់ ដៃម្ខាងទៀតក៏លើកទៅអង្អែលសាច់ថ្ពាល់ទន់ៗយ៉ាងថ្នមៗ។ ឯ Taehyung វិញក៏សម្លឹងមើលចូលទៅកាន់កែវភ្នែកទាំងគូរបស់រាងក្រាសដូចគ្នា ឃើញថាកែវភ្នែករបស់នាយស្រទន់ មិនកោងកាចដូចជារាល់ដងនោះទេ កែវភ្នែកដែលចាំងពន្លឺផ្លេកៗ កែវភ្នែកដែលកំពុងបង្ហាញពីភាពស្មោះត្រង់ ហើយកែវភ្នែកមួយគូនោះក៏កំពុងតែបង្ហាញពីភាពស្រេកឃ្លានមកដំណាលគ្នាផងដែរ។

Taehyung ងក់ក្បាលតិចៗនិងមានអារម្មណ៍ថាអៀនប្រៀនពេលរាងក្រាសនិយាយសម្ដីស្រទន់ជាមួយ។

« លើកដំបូងរបស់ kitten បងនឹងថ្នមអូនបំផុត » Jungkook ផ្ដេករាងតូចឲ្យគេងទៅវិញរួចនាយក៏ឱនចុះទៅថើបបបូរមាត់អ្នកខាងក្រោមទ្រូងមួយខ្សឺតដើម្បីផ្ដល់ជាកម្លាំងចិត្តកុំឲ្យគេភ័យខ្លាចខ្លាំងពេក។

Jungkook ក្រោកឈរឡើងនិងចាប់ផ្ដើមដោះខ្សែក្រវ៉ាត់ចង្កេះខោចេញរួចទាញគន្លឹះខោរូតចុះមកក្រោម មុននឹងស្រាតវាបោះចោលទៅលើឥដ្ឋដោយទុកតែខោក្នុងរបស់នាយមួយប៉ុណ្ណោះ មុននឹងដើរត្រឡប់មករករាងតូចវិញ។

MR BADBOY // j.jk x k.thDonde viven las historias. Descúbrelo ahora