Chapter 62: ម្ចាស់តាចង់ជួបមុខអូន

1.2K 155 4
                                    

@Paris France

Jungkook បោះជំហានមករកឡានវិញឯអង្គរក្សក៏ដើរតាមពីក្រោយជាប់ជានិច្ច។ នាយដើរចូលទៅអង្គុយក្នុងឡានទី ២ ដែលបានបើកទ្វារចំហររង់ចាំនាយរួចជាស្រេច បន្ទាប់មកអង្គរក្សក៏បានទាញទ្វារបិទពេល Jungkook ចូលដល់ក្នុងឡានទើបឡានចេញដំណើរទៅកាន់ច្រកយន្តហោះ VIP តែម្ដង។

ឡានធ្វើដំណើរមកដល់ចំណតយន្តហោះត្រឹមប៉ុន្មាននាទី ឯអ្នកដែលនៅរង់ចាំទទួលនៅទីនេះក៏ដើរមកបើកទ្វារឡានឲ្យលោកម្ចាស់តូចរបស់ពួកគេដើម្បីធ្វើដំណើរចូលទៅកាន់ខាងក្នុងយន្តហោះ។ Jungkook ទាញវែនតាខ្មៅមកពាក់ដើម្បីបិទបាំងទឹកមុខតានតឹងរបស់នាយ និងដកដង្ហើមធំព្រូសចោលមួយខ្យល់ទើបធ្វើដំណើរដើរទៅរកមាត់ច្រកឡើងទៅកាន់ផ្ទៃខាងក្នុង។

« រួចរាល់អស់ហើយលោកម្ចាស់តូច ដូច្នេះយន្តហោះនឹងចេញដំណើរនាពេលឥឡូវនេះ » អ្នកបើកបរយន្តហោះផ្ទាល់ខ្លួនរបស់គ្រួសារ Jeon ក៏បានផ្ដល់ដំណឹងឲ្យ Jungkook បានដឹងជាមុន មុននឹងយន្តហោះក៏ចាប់ផ្ដើមដំណើរការម៉ាស៊ីនដើម្បីត្រៀមត្រឡប់ទៅកាន់ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង វិញ។

@Seoul South Korea

ព្រឹកព្រលឹមស្រាងៗនាម៉ោង :០០ នាទី ផ្ទៃមេឃចាប់ផ្ដើមជះពន្លឺម្ដងបន្តិចៗឯបរិយាកាសក៏ត្រជាក់រហឹមធ្វើឲ្យការគេងកាន់តែស្កប់ស្កល់ជាងពេលណាៗទាំងអស់។ Taehyung កម្រើកត្របកភ្នែកស្ដើងមុននឹងបើកវាឡើងម្ដងបន្តិចៗដើម្បីទទួលយកពន្លឺថ្ងៃថ្មី។ ថ្ងៃនេះគេក្រោកលឿនខុសពីធម្មតាព្រោះមានអារម្មណ៍ថាគេងបានស្កប់ជាងមុនទើបធ្វើឲ្យគេរហ័សភ្ញាក់ទាំងប្រលឹមទាំងដែលមនុស្សមួយចំនួនកំពុងនៅសម្រាកនៅឡើយ។ រាងតូចសម្លឹងចេញទៅកាន់មាត់បង្អួចបន្តិចរួចក៏ប្រាស់ខ្លួនយឺតៗដើម្បីក្រោកអង្គុយនិងបានយកដៃមកទ្រពោះរបស់ខ្លួនឯងផងដែរ។

« Appa ចង់ឃើញមុខរបស់កូនខ្លាំងណាស់ » Taehyung ប៉ះពោះខ្លួនឯងនិយាយតិចៗទាំងញញឹម

« បងក៏ចង់ឃើញមុខរបស់កូនដូចគ្នា » ខណៈនោះសម្លេងមួយក៏បានបន្លឺឡើងនៅចំពោះមុខហើយវាគឺជាសម្លេងដែល Taehyung នឹកអើយសែននឹក គ្រាន់តែបានឮភ្លាមក៏ដឹងច្បាស់ថានរណាជាម្ចាស់សម្លេងនោះដែរទើបគេក៏រហ័សងើយមុខឡើងទៅសម្លឹងរាងខ្ពស់សង្ហាដែលកំពុងឈរនៅចំពោះមុខរបស់គេ។

MR BADBOY // j.jk x k.thWhere stories live. Discover now