Chapter 23: អាត្មានិយម

2.3K 123 3
                                    

« kitten!! » Jungkook បន្លឺសម្លេងឡើងធ្វើឲ្យរាងតូចភ័យបុកពោះ ព្រោះបើស្ដាប់តាមសម្លេងរបស់នាយក៏ដឹងថានាយកំពុងតែមិនសប្បាយចិត្តដែរ។

Jungkook លូកដៃចូលទៅទាញចង្កេះរាងតូចយកមកជិតខ្លួននិងឱបពេញៗដៃរបស់នាយឯ Taehyung បានត្រឹមអង្គុយស្ងៀមមិនហ៊ានធ្វើអ្វីឡើយ។

« បញ្ឈប់ការងារនោះទៅ » Jungkook

« ប៉ុន...ប៉ុន្តែខ្ញុំមានការងារឯណាធ្វើដើម្បីយកលុយមកសងបំណុលលោកម្ចាស់ទៅ? »

« យើងនិយាយហើយតើថាមិនបាច់ធ្វើទេ យើងឲ្យឯងឈប់ឯងត្រូវតែឈប់! » Jungkook និយាយបែបសម្លុតៗធ្វើឲ្យរាងតូចព្រិចភ្នែកញាប់ៗនិងងក់ក្បាលយល់ព្រមជាមួយនាយ។

« ស្ដាប់បង្គាប់បែបនេះទើបគួរឲ្យស្រលាញ់ » Jungkook ទាញរាងតូចឲ្យមកអង្គុយពីលើភ្លៅរបស់នាយ រួចលើកដៃទៅវែកសក់រលោងពណ៌ទង់ដែងរបស់គេសៀតទៅនឹងស្នៀតផ្កាព្រមទាំងញញឹមដាក់រាងតូចដែលកំពុងឱនមុខចុះគេចពីនាយផងដែរ។

Jungkook លូកដៃចូលក្នុងអាវរលុងៗរបស់រាងតូចអង្អែលសាច់ត្រគៀកគេស្រាលៗធ្វើឲ្យ Taehyung ខំប្រឹងបិទភ្នែកខាំបបូរមាត់ព្រោះតែព្រឺសម្បុរ។ ដៃរវាមដូចជាមឹកនៅតែបន្តអង្អែលចុះឡើងនៅលើស្បែកម៉ត់រលោងរបស់គេទៅមក មុននឹងវារចុះមកខាងក្រោមដល់ចង្កេះខោរបស់គេវិញ ធ្វើឲ្យ Taehyung កាន់តែភ័យបុកពោះនឹងទង្វើរបស់នាយ។ Jungkook លួចញញឹមចុងបបូរមាត់ពេលដែលនាយធ្វើបាបរាងតូចបានសម្រេច ដោយគ្រាន់តែបបោសអង្អែលលើសាច់របស់គេធ្វើឲ្យគេស្រើបស្រាលនោះគេក៏ភ័យញាប់ញ័របាត់ទៅហើយ។

Jungkook ដកដៃចេញពីក្នុងអាវរាងតូចនិងបញ្ឈប់រាល់សកម្មភាពអម្បាញ់មិញនេះដោយឲ្យគេអង្គុយពីលើភ្លៅរបស់នាយឯដៃរបស់នាយក៏ឱបចង្កេះរបស់គេ។ Taehyung អង្គុយស្ងៀមស្ងាត់រហូតទាល់តែមានអារម្មណ៍ថាងងុយគេង ទើបនាយតូចចាប់ផ្ដើមហារមាត់ស្ងាបម្ហបៗយ៉ាងគួរឲ្យក្នក់ក្នាញ់ ធ្វើឲ្យ Jungkook ផ្ដោតអារម្មណ៍ទៅលើភាពគួរឲ្យស្រលាញ់របស់គេទាំងក្នុងចិត្តគិតចង់តែលេបត្របាក់ក្មេងដែលនៅចំពោះមុខចូលទៅក្នុងពោះឲ្យបាត់ៗទេ។

Jungkook ប៉ះក្បាលរាងតូចស្រាលៗនិងរុញគេយឺតៗឲ្យគេងកើយស្មារបស់នាយ ឯអ្នកម្ខាងទៀតចេះតែបិទភ្នែកគេងលែងដឹងអ្វីអស់ទៅហើយ ព្រោះគេមានអារម្មណ៍ថាអស់កម្លាំងណាស់ដែរ បន្ទាប់ពីដើរទិញនេះទិញនោះរួចមក។

MR BADBOY // j.jk x k.thWhere stories live. Discover now