Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?

2.3K 125 1
                                    

Taehyung ឡើងមកសង្ងំនៅក្នុងបន្ទប់របស់គេពេលដែលរាងក្រាសចេញផុតរបងវិមានបានបន្តិច។ បន្តិចក្រោយមកក៏មាននរណាម្នាក់មកគោះទ្វារបន្ទប់របស់គេ ទើបនាយតូចដើរទៅបើកទ្វាររួចមានអ្នកបម្រើស្រីម្នាក់ដើរចូលមកដោយយួរថង់ដាក់សម្លៀកបំពាក់មកឲ្យគេ មើលទៅទំនងជាខោអាវទំនើបៗហើយបើមើលតាមការវិចខ្ចប់នៃសំបកខាងក្រៅ។

« នេះជាសម្លៀកបំពាក់លោកម្ចាស់បានទិញឲ្យ » អ្នកបម្រើស្រីម្នាក់នោះដាក់ថង់សម្លៀកបំពាក់ទាំងប៉ុន្មានទៅលើពូករបស់រាងតូច។

« អរគុណ! » បន្ទាប់ពីអរគុណរួច នាងម្នាក់នោះក៏ឱនគំនាបនាយល្អិតបន្តិចទើបដើរចេញទៅវិញ។

Taehyung ចាប់ផ្ដើមបើកមើលថង់និងប្រអប់និមួយៗ ដែលនៅក្នុងនោះមានសុទ្ធសឹងតែជាសម្លៀកបំពាក់ស្អាតៗនិងទំនើបលេចធ្លោពិតមែន ប៉ុន្តែមួយឈុតៗនេះក៏មិនមែនចំណាយលុចអស់តិចនោះដែរ។ Taehyung ទាញប្រអប់មួយមកបើកមើលក៏ឃើញថាជាអាចសាច់រលោងត្រជាក់ដៃវែងពណ៌សរនិងមានប៉ោងៗចាប់ពីកំភួនដៃមកដល់.កដៃ ឃើញដូច្នេះហើយ Tae ក៏ប្រញាប់លើកវាមកដាក់ល៎ពីលើដងខ្លួនរបស់គេនិងញញឹមពេញចិត្ត។ ប្រអប់បន្ទាប់ Taehyung ទាញវាយកមកបើកមើលបន្តដែលនៅក្នុងនោះគឺជាខោសាច់ក្រណាត់ជើងរលុងពណ៌ខ្មៅសាច់ស្អាតនិងតម្លៃវិញក៏មិនធម្មតានោះដែរ។

ចំណែកឯនៅសល់ផ្សេងៗទៀតរាងតូចប្រមូលវាយកទៅទុកដាក់ក្នុងទូរសម្លៀកបំពាក់មួយកន្លែងសិន ចាំបើកវាមើលទៅពេលក្រោយៗឬក៏នៅពេលដែលគេត្រូវការសម្លៀកបំពាក់សម្រាប់ពាក់ថ្មី។

Taehyung ទាញកន្សែងនិងខោអាវដែលបើកមើលមុននេះយកចូលក្នុងបន្ទប់ទឹក រួចគេក៏ចាប់ផ្ដើមសម្អាតរាងកាយនិងស្លៀកពាក់ឈុតថ្មីដែលជាឈុតទិញដោយដៃរបស់លោកម្ចាស់របស់គេផ្ទាល់។

***

បន្ទាប់ពីរួចរាល់ Taehyung ចេញពីបន្ទប់ទឹកមកវិញក៏ដើរទៅឆ្លុះកញ្ចក់សម្លឹងមើលពីរូបរាងរបស់ខ្លួនឯងក្នុងឈុតនេះ ឃើញហើយសឹងតែមិនជឿថាលោកម្ចាស់របស់គេអាចស្មានដឹងពីទំហំខ្លួនរបស់គេនិងរើសយកសម្លៀកបំពាក់ដែលគេអាចពាក់ត្រូវបាន។

MR BADBOY // j.jk x k.thWhere stories live. Discover now