Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍

1.3K 145 4
                                    

៚ការធ្វើតេស្តទៅលើបញ្ហាជំងឺរបស់លោកម្ចាស់ Jeon រយៈពេលមួយខែពេញមកនេះគឺគេបានរកឃើញថាជំងឺមហារីកនៅតំបន់ផ្នែកខាងក្រោម (មហារីកពងស្វាស) របស់គាត់អាចមានការព្យាបាលឲ្យជានិងមានជីវិតរស់នៅបន្តដល់ទៅ ៤-៥ ឆ្នាំខាងមុខទៀត ហើយការព្យាបាលមួយនេះខាងលោក Doctor ជំនាញរបស់ប្រទេសបារាំងបានពិភាក្សាជាមួយនឹង Jungkook ដែលត្រូវជាចៅប្រុសរបស់គាត់ដើម្បីធ្វើការវះកាត់និងព្យាបាលចាប់ពីពេលនេះទៅហើយត្រូវការមើលថែទាំអ្នកជំងឺរហូតទាល់តែជាដូចដើមទៀតផងទើប Jungkook ក៏ទុកចិត្តទៅលើលោក ដុកទ័រ Bastein ដែលជា ដុកទ័រ ប្រចាំគ្រួសារ Jeon ទោះជាវាមានរយៈពេលត្រឹមតែ ៤ ទៅ ៥ ឆ្នាំក្ដីយ៉ាងហោចណាស់ក៏ Jungkook អាចនៅមានពេលវេលាសម្រាប់ចំណាយជាមួយនឹងម្ចាស់តារបស់គេដែរ។

៤ ខែកន្លងផុតទៅ៚

@Seoul South Korea

វិមានដ៏ធំមហាសាលតុបតែងលម្អទៅដោយផ្កាស្រស់ៗជាច្រើនចម្រុះពណ៌ដែលមានក្លិនក្រអូបសាយភាយឈ្ងុយឈ្ងប់គួរឲ្យចង់ស្រោចស្រង់មិនចង់បញ្ឈប់ឡើយ។ កម្រាលព្រំពណ៌ក្រហមនិងស្រទាប់ផ្កាកុលាបជាច្រើនតម្រៀបនៅអមសងខាងផ្លូវនៃកម្រាលព្រំគឺក្រាលចាប់ពីមាត់របងវិមានរហូតចូលដល់បរិវេណខាងក្នុងដើម្បីជាការទទួលភ្ញៀវកិត្តយសដោយក្ដីគោរព។ ពិធីរៀបអាពាហ៍ពិពាហ៍របស់ Jeon Jungkook និង Kim Taehyung បានប្រព្រឹត្តឡើងនៅក្នុងវិមានរបស់ Jungkook ផ្ទាល់ដោយមានការអញ្ជើញចូលរួមពីអ្នករួមការងារ បុគ្គលិក កូនចៅ និងអ្នកធ្វើជំនួញជាមួយគ្នាក៏ដូចជាមិត្តភក្តិបងប្អូនរបស់ Jungkook ផងដែរ។ បន្ទាប់ពីម្ចាស់តាជាពីជំងឺដាច់ភ្លាមការរៀបការក៏ត្រូវបានប្រព្រឹត្តឡើងយ៉ាងលឿនដូចគ្នាដោយមានការជុំរុញនិងបង្ខំពីម្ចាស់តាផ្ទាល់ នេះគ្រាន់តែជាពីជំងឺមិនទាន់ទេអ្វីដែលគាត់ចង់ឃើញមុនគេនោះគឺចៅៗរបស់គាត់រៀបការជាមួយគ្នាក្នុងនាមជាស្វាមីភរិយាស្របច្បាប់ក្រោយពីទាក់ទងគ្នារយៈពេលជិត ២ ឆ្នាំទៅហើយនិងឈានចូលដល់ការមានកូនជាមួយគ្នាទៀតផង។

« hyun! ឯងឲ្យគេរៀបចំត្រង់នេះឲ្យស្អាតជាងហ្នឹងបន្តិចទៅវាមិនត្រូវចិត្តរបស់បងទេ » Jungkook ចង្អុលទៅកាន់ស៊ុមរូបថតរបស់គេនិងរាងតូចដែលដាក់តាំងនៅខាងមុខមាត់ច្រកចូលមកខាងក្នុងដោយសារតែវាលម្អផ្ការៀងរញ៉េរញ៉ៃបន្តិចទើបនាយបញ្ជាប្អូនប្រុសឲ្យគេរៀបចំសារជាថ្មី។

MR BADBOY // j.jk x k.thWhere stories live. Discover now