Chapter 31: នឹកណាស់ដឹងទេ?

1.9K 132 0
                                    

ពន្លឺនៃព្រះអាទិត្យរះបំភ្លឺឡើងដែលអាចបញ្ជាក់បានថាវាឈានចូលមកដល់ថ្ងៃថ្មីទៅហើយ និស្សិតទាំងអស់រៀបចំសារើតង់របស់ពួកគេរៀងខ្លួន បន្ទាប់ពីរួចរាល់អស់ហើយគ្រប់គ្នាក៏បាននាំគ្នារកអ្វីសម្រាប់ញ៊ាំទ្រាប់ក្រពះសិន ពេលដែលដល់ម៉ោងទើបចេញទៅរកឡានរបស់សាលាដើម្បីធ្វើដំណើរត្រឡប់ទៅវិញ។

Taehyung បានទាញទូរស័ព្ទដៃចេញមកដើម្បីខលទៅផ្ដល់ដំណឹងប្រាប់ Juyeon ជាមុនថាគេត្រូវឡើងទៅ Seoul វិញហើយព្រោះមុនពេលដែលមក Trip នេះ  Juyeon បានផ្ដាំថាពេលដែលឡើងមកវិញត្រូវខលទៅប្រាប់នាយដើម្បីឲ្យនាយមកទទួលទៅផ្ទះទើប Taehyung ក៏ខលទៅនាយ។

***

ការចំណាយពេលធ្វើដំណើរមកដល់ទីតាំងដើមគឺជាសាលារៀនរបស់ពួកគេមានរយៈពេលជាង ៥ ម៉ោងចាប់តាំងពីម៉ោង 11 ព្រឹករហូតដល់ម៉ោងជិត ៤ ល្ងាចទៅហើយដែរ។ គ្រប់គ្នាជញ្ជូនឥវ៉ាន់រៀងៗខ្លួនចេញពីលើឡានរួចលោកគ្រូអ្នកគ្រូក៏បានឲ្យពួកគេសម្រាកនិងបានញ៊ាំអាហារសិនទើបអាចត្រឡប់ទៅផ្ទះវិញបាន។ និស្សិតចាប់ពីឆ្នាំទី ២ ទៅដែលមានឈ្មោះទៅលេងកម្សាន្តបោះតង់ក្នុងព្រៃបាននាំគ្នាទៅភោជនីយដ្ឋានក្នុងសាលាដើម្បីញ៊ាំអាហារពេលល្ងាច ពេលរួចរាល់អស់ហើយទើបត្រូវទៅផ្ទះ។

បន្តិចក្រោយមក Taehyung និង Jeonghan ក៏ត្រូវលាគ្នាត្រឡប់ទៅផ្ទះព្រោះថាអ្នកផ្ទះរបស់ Jeonghan បានមកទទួលគេទៅមុនទើប Tae ត្រូវអង្គុយរង់ចាំគេមកទទួលទៅផ្ទះវិញតែម្នាក់ឯង។

« មិនទាន់ទៅផ្ទះវិញទេហេស៎? » Taehyung អង្គុយនៅបង់មួយម្នាក់ឯង បន្តិចក្រោយមកក៏មានសម្លេងមួយបានបន្លឺឡើងសួរគេធ្វើឲ្យរាងតូចភ្ញាក់បន្តិចនិងបានបែរមុខទៅមើលម្ចាស់សម្លេង។

Younghoon អូសវ៉ាលីមកអង្គុយបង់ជាមួយរាងតូចប៉ុន្តែមិនគៀកគ្នាពេកនោះទេ។ នាយប្រើសម្ដីយ៉ាងទន់ភ្លន់ពិរោះភាសាគួរឲ្យចង់ស្ដាប់សួរទៅកាន់ Taehyung ធ្វើឲ្យអ្នកម្ខាងទៀតមិនសូវជាមានអារម្មណ៍ខ្លាចនាយឡើយ និងមានអារម្មណ៍ថាស្ងប់សុខពេលមិននៅម្នាក់ឯងរង់ចាំគេមកទទួលទៅផ្ទះ។

« នៅនោះទេ ចុះលោកវិញអត់ទៅផ្ទះទេឬ? »

« លោកប៉ាកំពុងឲ្យគេមកទទួលខ្ញុំទៅផ្ទះហើយ ខ្ញុំឃើញឯងអង្គុយម្នាក់ឯងទើបចូលមកនិយាយលេងឲ្យបានគ្នា » Younghoon ងើបមុខមើលមុខរាងតូចចំៗភ្ជាប់មកជាមួយនឹងស្នាមញញឹមយ៉ាងស្រស់សង្ហារធ្វើឲ្យ Taehyung ឃើញពេញភ្នែកហើយបាក់ស្រឹបៗតែម្ដង មិននឹកស្មានថានាយសង្ហារអញ្ចឹងទេដូចដែល Jeonghan និយាយប្រាប់គេមិនខុសមួយម៉ាត់។

MR BADBOY // j.jk x k.thWhere stories live. Discover now