Chapter 12: childhood crush

2.6K 150 2
                                    

រាងសង្ហារកម្ពស់ខ្ពស់ផុតពីដី សក់ខ្មៅ ត្រចៀកចោះដោយបំពាក់នូវក្រវិលពីរទៅបីតង់ ដៃស្ដាំជាប់ដោយស្នាមសាក់យ៉ាងមានឥទ្ធិពល ឃើញហើយមិនលង់ស្នេហ៍មិនបាន។ Jungkook បោះជំហានចុះមកពីខាងលើដើម្បីធ្វើដំណើរទៅកម្មវិធីដែលអញ្ជើញដោយមិត្តភក្តិរបស់នាយនោះគឺ Choi Seungcheol។

« ត្រៀមខ្លួនហើយឬនៅ? » Jungkook

« បាទ! រួចរាល់អស់ហើយ hyung » Minho និង hyunjin ឆ្លើយដំណាលគ្នា។

« រួចរាល់អស់ហើយបាទ លោកម្ចាស់! » កូនចៅម្នាក់ក្នុងចំណោមច្រើននាក់និយាយឡើងផ្ដល់ដំណឹង។

« អញ្ចឹងឆាប់ចេញដំណើរទៅ » បញ្ចប់សម្ដីដែលពោរពេញដោយអំណាចរួច Jungkook បោះជំហានចេញទៅរកឡានយ៉ាងសង្ហារឥតទាស់ដោយមានអង្គរក្សនិងអ្នកបើកឡានបើកទ្វារឡានជូននាយ។

ចំណែកឯ Minho និង hyunjin ត្រូវជិះឡានផ្សេងទៀតជាមួយគ្នា។ បន្ទាប់មកឡានចំនួនបួនគ្រឿងដែលជាកម្មសិទ្ធិនិងផ្លាកឈ្មោះត្រកូល Jeon ក៏បរដំណើរចាកចេញពីបរិវេណវិមានមួយនេះ។ Taehyung ឈរលបមើលពីខាងលើបន្ទប់របស់គេតាមកញ្ចក់បង្អួចពេលដែលឡានកំពុងចេញដំណើរទៅ។ បន្តិចក្រោយមកនាយតូចក៏នឹកឃើញដល់រឿងរ៉ាវដែលបានកើតឡើងមុននេះ ពេលដែលលោកម្ចាស់របស់គេបានថើបគេ ប៉ះពាល់អង្អែលលួងប្រលោមធ្វើឲ្យគេស្រើបស្រាលនិងធ្លាក់ទៅក្នុងរណ្ដៅយ៉ាងជ្រៅជាមួយគ្នា។

« ខ្ញុំចូលចិត្តពេលដែលគាត់ហៅខ្ញុំថា kitten » Taehyung និយាយតិចៗទាំងញញឹមអឹមអៀនម្នាក់ឯង មិនដឹងថាគេធ្លាក់ក្នុងរណ្ដៅនោះជ្រៅយ៉ាងណានោះទេ គ្រាន់តែការថើបមួយនេះសោះធ្វើឲ្យគេភ្លេចថាខ្លួនត្រឹមជាកូនបំណុលរបស់នាយប៉ុណ្ណោះ នាយចង់ធ្វើអ្វីក៏បានតាមចិត្តហើយការថើបមួយនេះក៏គ្មានតម្លៃអ្វីសម្រាប់នាយម្នាក់នោះដែរ ព្រោះនាយថើបអ្នកផ្សេងទៀតមកច្រើននាក់ហើយគ្មានអ្វីពិសេសលើសគេនោះទេ វាគ្រាន់តែជាការថើបធម្មតាៗប៉ុណ្ណោះ។

***

ក្នុងកម្មវិធីយ៉ាងធំនៅឯសណ្ឋាគារលំដាប់កំពូលនិងល្បីល្បាញ CSC របស់ CEO លំដាប់ជួរមុខម្នាក់នោះគឺ Choi Seungcheol ។ ភ្ញៀវជាច្រើនដែលបានមកចូលរួមគឺសុទ្ធសឹងតែជាឯកឧត្តមនិងលោកជំទាវល្បីៗក្នុងប្រទេស ហើយក៏ជាដៃគូមុខជំនួញរកស៊ីជាមួយនិង CEO Seungcheol ផងដែរ។

MR BADBOY // j.jk x k.thWhere stories live. Discover now