Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត

2.7K 165 3
                                    

ក្រោយពីទទួលទានអាហារពេលល្ងាចរួចរាល់គ្រប់គ្នាក៏ចូលទៅបន្ទប់គេងរៀងខ្លួនដើម្បីសម្រាកឬក៏ធ្វើកិច្ចការរបស់ពួកគេបន្ត។ Taehyung និងអ្នកបម្រើឯទៀតត្រូវទទួលទានអាហារតាមក្រោយ បន្ទាប់ពី Jungkook និងបងប្អូនរបស់ពួកគេរួចរាល់។

***

ព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់ Taehyung ត្រូវក្រោកពីព្រឹកដើម្បីធ្វើកិច្ចការងារផ្ទះតាមសម្ដីរបស់ Jungkook ព្រោះគេមិនចង់ត្រូវមាត់របស់នាយម្នាក់នោះទេ។ ពេលដែលក្រោកឡើងក៏មានអ្នកបម្រើម្នាក់យកឈុតថ្មីមកឲ្យគេផ្លាស់ប្ដូរសម្រាប់ធ្វើការងារផ្ទះក្នុងនាមជាអ្នកបម្រើនៅក្នុងវិមានដ៏ធំមួយនេះ។

« មីង! តើខ្ញុំត្រូវធ្វើអ្វីមុនគេ? » Taehyung ចុះមកដល់ខាងក្រោមក៏ដើរទៅសួរមីង Yun ដើម្បីរកមុខងារការងារសម្រាប់គេក្នុងថ្ងៃទីមួយ។

« Tae យកក្រណាត់នេះទៅជូតគ្រឿងសិង្ហារឹមនៅឯបន្ទប់ទទួលភ្ញៀវទៅ ពេលដែលរួចរាល់ប្រាប់មីងឮទេ ចាំមីងរកអ្វីឲ្យ Tae ធ្វើទៀត »

« បាទមីង » Taehyung ទទួលក្រណាត់ជូតគ្រឿងសិង្ហារឹមពីដៃរបស់មីងនិងញញឹមដាក់គាត់បន្តិចរួចក៏ដើរចេញទៅធ្វើការងាររបស់គេ។

''សង្ឃឹមថាខ្ញុំនឹងមិនត្រូវមាត់របស់គាត់ចុះ! ខ្ញុំនឹកអ្នកម៉ាក់...ខ្ញុំនឹកផ្ទះ...ខ្ញុំនឹកសាលា...ខ្ញុំនឹក Jeonghan'' Taehyung ជូតបណ្ដើរនិយាយក្នុងចិត្តបណ្ដើរ គេនឹកម៉ាក់នឹកផ្ទះនឹកសាលារៀននិងនឹកមិត្តភក្តិជិតស្និតរបស់គេតែម្នាក់នោះគឺ Yoon Jeonghan មិនដឹងថាពេលនេះមិត្តរបស់គេបារម្ភពីគេកម្រិតណាឡើយ ឯអ្នកម៉ាក់របស់គេវិញក៏មិនដឹងសុខទុក្ខយ៉ាងណាដែរ។

''មិនដឹងថាខ្ញុំត្រូវទ្រាំនៅបម្រើគេនៅទីនេះរយៈពេលប៉ុន្មានទៀតទេទើបដាច់បំណុលមួយនេះ? ខ្ញុំខ្លាចទីនេះខ្លាំងណាស់ មនុស្សនៅទីនេះសុទ្ធតែគួរឲ្យខ្លាចទាំងអស់ លើកលែងតែអ្នកមីង Yun ប៉ុណ្ណោះដែលចិត្តល្អ'' Taehyung បន្តនិយាយក្នុងចិត្តរបស់គេទាំងពិបាកចិត្ត ទោះចង់និយាយវាចេញមកក្រៅក៏គេមិនដឹងថាគួរទៅនិយាយជាមួយនឹងនរណាដែរ ព្រោះគេមិនដែលស្គាល់នរណាម្នាក់នៅទីនេះនោះទេ។

MR BADBOY // j.jk x k.thWhere stories live. Discover now