Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?

2.5K 146 4
                                    

ព្រឹកថ្ងៃបន្ទាប់ Taehyung បើកភ្នែកឡើងក៏ឃើញខ្លួននៅក្នុងបន្ទប់របស់គេផ្ទាល់តែម្ដង ទាំងដែលម្សិលមិញនេះគេនិងរាងក្រាសនៅគេងក្នុងបន្ទប់ធ្វើការរបស់រាងក្រាសនៅឡើយ ប៉ុន្តែក្រោយមកក៏ភាំងគេងលក់ទៅតាម Jungkook បាត់ទៅ ពេលដែលភ្ញាក់ក៏ឈានចូលមកថ្ងៃថ្មីបាត់ទៅហើយ។

« លោកម្ចាស់បីខ្ញុំមកបន្ទប់មែនទេ? » Taehyung ចោទសំណួរសួរមកកាន់ខ្លួនឯងទាំងលួចញញឹមតិចៗ ព្រោះគេកំពុងតែស្រមើស្រម៉ៃពីទិដ្ឋភាពពេលដែល Jungkook លើកបីគេមកកាន់បន្ទប់គេងរបស់គេ។

ក្រោយមកនាយតូចក៏ក្រវីក្បាលបណ្ដេញចេញនូវការស្រមើស្រម៉ៃមួយនោះ មុននឹងក្រោកចេញពីពូកដើម្បីទៅងូតទឹកសម្អាតខ្លួនបន្តការងារជាអ្នកបម្រើរបស់គេដើម្បីដោះបំណុលជំនួសម្ដាយ។

Taehyung ដើរទៅបើកទូរដាក់សម្លៀកបំពាក់ក៏ឃើញថាគ្មានសម្លៀកបំពាក់សល់សម្រាប់គេស្លៀកពាក់ទៀតនោះទេ។ ខោអាវដែលមានទាំងប៉ុន្មានគឺជាឈុតអ្នកបម្រើសម្រាប់ពាក់ធ្វើការតែប៉ុន្មានឈុតប៉ុណ្ណោះ បូករួមទាំងសម្លៀកបំពាក់របស់គេមួយឈុត និងសម្លៀកបំពាក់ដែលរាងក្រាសទិញឲ្យគេមួយឈុតជាលើកដំបូងនៅថ្ងៃដែលគេរត់គេចចេញពីទីនេះនិងត្រូវបាននាយនាំត្រឡប់មកកាន់វិមានមួយនេះវិញ។

Taehyung ស្ទាក់ស្ទើរមិនដឹងត្រូវធ្វើយ៉ាងណាឡើយ។ រាងតូចក៏បើកទ្វារបន្ទប់ដើរចេញទៅយឺតៗ ឈរខាងមុខបន្ទប់របស់រាងក្រាសដើម្បីសុំការអនុញ្ញាតពីនាយទៅផ្ទះយកសម្លៀកបំពាក់មកផ្លាស់ប្ដូរ។ Tae លើកខ្នងដៃរៀបនឹងគោះទ្វារបន្ទប់របស់នាយ ប៉ុន្តែក៏ទម្លាក់ដៃចុះវិញព្រោះតែគេភ័យខ្លាចថានឹងត្រូវមាត់របស់លោកម្ចាស់របស់គេដែលមកគោះទ្វារកាត់ព្រឹក។ គិតបានមួយសន្ទុះ Taehyung ក៏លើកខ្នងដៃគោះទ្វារបន្ទប់ស្រាលៗតែម៉ាល្មមអាចឲ្យអ្នកខាងក្នុងស្ដាប់ឮបាន ប៉ុន្តែគេមិនបានឮការឆ្លើយតបអនុញ្ញាតមកវិញឡើយ ទើបរាងតូចសម្រេចចិត្តឈប់គោះនិងចុះទៅខាងក្រោមជំនួសវិញ។

ចុះមកដល់ខាងក្រោម Taehyung ក៏បានជួបជាមួយ Minho ដែលជាដៃឆ្វេងរបស់ Jungkook កំពុងឈរនិយាយទូរស័ព្ទជាមួយនឹងនរណាម្នាក់ ទើបនាយតូចឈរស្ងៀមដើម្បីឲ្យនាយបញ្ចប់ការសន្ទនានិងបានរាងតូចសុំការអនុញ្ញាតពី Minho វិញម្ដង។

MR BADBOY // j.jk x k.thWhere stories live. Discover now