Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ

1.8K 109 1
                                    

ចំណាយពេលជាងកន្លះថ្ងៃដើម្បីសិក្សាពីធម្មជាតិ គ្រប់យ៉ាងក៏ត្រូវបញ្ចប់នៅពេលដែលព្រះអាទិត្យជិតលិចទៅវិញ។ គ្រប់គ្នាបាននាំគ្នារៀបចំរបស់របរដើម្បីធ្វើដំណើរទៅកាន់តង់សម្រាករបស់ពួកគេនិងដើម្បីទៅរៀបចំសម្ភារៈសម្រាប់ឡើងទៅ Seoul នៅថ្ងៃស្អែកនេះវិញផងដែរ។ និស្សិតគ្រប់រូបដើរតាមក្រុមរបស់ខ្លួនដែលដឹកនាំដោយមេដឹកនាំក្រុមរបស់ពួកគេនិងគ្រូៗរបស់ពួកគេធ្វើដំណើរឆ្ពោះទៅរកកន្លែងសម្រាក។

« ថ្ងៃនេះការសិក្សារបស់ពួកយើងពិតជាល្អខ្លាំងណាស់ អរគុណគ្រប់គ្នាដែលសហការគ្នាបានយ៉ាងល្អ » Junhui និយាយទៅកាន់កូនក្រុមរបស់ខ្លួន

« មែនហើយគ្រប់គ្នាពិតជាពូកែៗពិតមែន » Choi San

« ការពិសោធន៍របស់ពួកយើងនឹងចេញលទ្ធផលនៅសប្ដាហ៍ក្រោយនេះ » Minghao

ក្រុម B និយាយគ្នាបណ្ដើរធ្វើដំណើរទៅវិញបណ្ដើរដើម្បីកុំឲ្យបរិយាកាសស្ងប់ស្ងាត់នៅតាមផ្លូវ។ ការចំណាយពេលដើរត្រឡប់មកវិញគឺមានរយៈពេលជិតកន្លះម៉ោងទម្រាំតែមកដល់ទីតាំងដើម។

ទីបំផុតនិស្សិតទាំងអស់ក៏បានធ្វើដំណើរមកដល់វិញ គ្រប់គ្នាបំបែកផ្លូវគ្នាចូលទៅកាន់តង់រៀងខ្លួនដើម្បីសម្រាកឲ្យបាត់ហត់បន្តិចទើបនាំគ្នារៀបចំកម្មវិធីមួយជុំគ្នាទាំងអស់នៅក្នុងយប់នេះតែម្ដង។

« នាំគ្នាសម្រាកចុះ យប់នេះពួកយើងនឹងមានការជប់លៀងបន្តិចបន្តួចមុននឹងត្រូវត្រឡប់ទៅវិញនៅថ្ងៃស្អែក »

« បាទ/ចាស » គ្រប់គ្នាឆ្លើយតបទៅកាន់គ្រូៗរបស់ពួកគេរួចក៏បំបែកផ្លូវគ្នាទៅរកតង់។

***

« hannie បន្ទាប់ពី trip នេះបញ្ចប់ទៅខាងសាលានឹងអនុញ្ញាតឲ្យឈប់សម្រាកមែនទេ? » Taehyung ដែលកំពុងរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីក៏បានសួរឡើងទៅកាន់មិត្តរបស់គេ។

« អឹម...ពិតមែនហើយខាងសាលានឹងអនុញ្ញាតឲ្យពួកយើងឈប់សម្រាកចំនួនមួយសប្ដាហ៍ឯណោះ ប៉ុន្តែពេលត្រឡប់មកវិញនឹងមានការប្រឡងឆមាសលើកទី ១ របស់ពួកយើងហើយ ចំណែកឯការស្រាវជ្រាវជាក្រុមនួក៎ ក៏នឹងចេញ results នៅសប្ដាហ៍ក្រោយនេះដែរណា៎ » Jeonghan

MR BADBOY // j.jk x k.thTempat cerita menjadi hidup. Temukan sekarang