Chapter 61: ហេតុអីនាងត្រឡប់មកវិញ?

1.1K 130 1
                                    

ស្រីក្រមុំជ្រឹមភ្នែកនិងបើកឡើងតិចៗទាំងភិតភ័យបន្ទាប់ពីនាងបានដើរទៅបុកគេដោយអចេតនាតែបន្ទាប់ពីបានឮសម្លេងមួយនោះហើយក៏ធ្វើឲ្យនាងចំណាំបានយ៉ាងច្បាស់ស្គាល់ដល់ម្ចាស់របស់វាតែម្ដង មុននឹងនាងក៏បើកភ្នែកពេញៗសម្លឹងមុខបុរសនៅចំពោះមុខដែលកំពុងឱបក្រសោបចង្កេះរបស់ខ្លួនមិនឲ្យដួលទៅលើដីទាន់។

« Jeon Jungkook? » Laura ស្ទុះស្ទារគេចចេញពីការឱបរបស់អ្នកម្ខាងទៀតបន្ទាប់ពីបានឃើញវត្តមានរបស់នាយនៅទីនេះដោយចៃដន្យ។

« គឺ..... » បបូរមាត់ក្រហមឆ្អិនឆ្អៅក៏ញ័រភ្លាមៗ នាងធ្វើភ្នែកក្រឡេក្រឡាប់ទាំងភិតភ័យហើយក៏មិនដឹងថាគួរចាប់ផ្ដើមការសន្ទនាមុនយ៉ាងម៉េចនោះដែរ ព្រោះនាងក៏ជាមនុស្សស្រីផងហើយត្រូវមកប្រឈមមុខជាមួយនឹងមនុស្សដែលនាងធ្លាប់ធ្វើបាបចិត្តពីមុនមកបែបនេះគឺគួរឲ្យអាម៉ាស់មុខខ្លាំងណាស់។

« ហេតុអីនាងត្រឡប់មកវិញ? » Laura សម្លឹងមុខ Jungkook ភ្លឹសៗពេលដែលឮសំណួរមួយនោះ

« Jung...Jungkook យើងអាចនិយាយគ្នាសិនបានទេ? » នាងតូចព្យាយាមចូលទៅជិត Jungkook ប៉ុន្តែអ្នកម្ខាងទៀតក៏ថយមួយជំហានចេញដូចគ្នាដូចជាស្អប់ខ្ពើមនាងខ្លាំងណាស់អញ្ចឹង។

« ខ្ញុំមិនត្រូវការនិយាយអ្វីជាមួយនាងទេ គ្មានពេលសម្រាប់និយាយរឿងគ្មានបានការព្រោះខ្ញុំប្រញាប់ទៅរកភរិយារបស់ខ្ញុំ » បន្ទាប់ពីបញ្ចប់សម្ដីដ៏សែនសោះកក្រោះគ្មានជាតិគ្មានចូវហើយ Jungkook ក៏បោះជំហានចាកចេញទៅទាំងមិនអាលោះអាល័យចំពោះមនុស្សស្រីដែលនាយធ្លាប់ដាក់ចិត្តដាក់កាយស្រលាញ់អស់ពីពោះពីពង់ ស្រលាញ់នាងខ្លាំងរហូតដល់ថ្នាក់បាត់មុខមិនបាននិងហ៊ានលះបង់គ្រប់យ៉ាងធ្វើអ្វីៗដើម្បីនាង ប៉ុន្តែចុងក្រោយ Jungkook នៅតែជាមនុស្សគ្មានតម្លៃសម្រាប់នាងធ្វើឲ្យនាងចាកចេញទៅដោយមិនផ្ដល់ដំណឹងឲ្យនាយបានដឹងសូម្បីមួយម៉ាត់ ហើយនាងថែមទាំងក្លាហានហ៊ានលេចមុខមកឲ្យនាយឃើញវិញថែមទៀតផង។

« នេះបងមានភរិយាហើយ? » Laura និយាយតិចៗម្នាក់ឯងទាំងរលីងរលោងកល់ចង់ចេញយំពេលដែលបានឮ Jungkook និយាយដោយផ្ទាល់មាត់ថានាយមានភរិយារួចទៅហើយ។

MR BADBOY // j.jk x k.thWhere stories live. Discover now