Chapter 24: មុខមាត់គួរឲ្យចង់គយគន់

2.1K 118 3
                                    

ឡានទំនើបពណ៌ខ្មៅរលោងស្រិលមួយគ្រឿងបានធ្វើដំណើរមកដល់ខាងមុខមហាវិទ្យាល័យមួយកន្លែងដែលយើងអាចសន្មត់បានថាគឺជាទីកន្លែងដែលផ្ដល់ចំណេះដឹងទៅកាន់រាងតូច Kim Taehyung របស់យើងនេះឯង។ នាយតូចតាមមើលរបងសាលាតាមបង្អួចកញ្ចក់ឡានទាំងញញឹមពព្រាយមិនរសាត់។ ពេលដែលឡានបានបញ្ឈប់ម៉ាស៊ីន Taehyung ក៏បើកទ្វារឡានចុះចេញមកក្រៅឯនាយ Juyeon ក៏ចេញមកតាមក្រោយ។

« អរគុណច្រើន hyung » Taehyung ឱនគំនាបដាក់នាយ Juyeon និងញញឹមដាក់នាយព្រមទាំងហៅនាយដោយការគោរពទៀតផង។ បើយើងមើលតាមរូបរាងរបស់គេក៏អាយុមិនមែនតិចនោះដែរ ហៅថា hyung បែបនេះគឺសមរម្យបំផុតហើយ។

« ពេលចប់ម៉ោងសិក្សាហាមទៅណា! ចាំខ្ញុំមកទទួលឯងទៅផ្ទះវិញ » Juyeon

Taehyung ងក់ក្បាលយល់ព្រមមុននឹងបោះជំហានជើងចូលទៅកាន់បរិវេណសាលារៀន បន្ទាប់ពីបាត់មុខអស់រយៈពេលមួយសប្ដាហ៍កន្លងមកនេះ។

នាយតូចធ្វើដំណើរឆ្ពោះទៅកាន់ថ្នាក់រៀនតាមម៉ោងនិងមុខវិជ្ជាសិក្សានីមួយៗទៅតាមកាលវិភាគរបស់សាលា ហើយដើមសប្ដាហ៍ដំបូងនេះម៉ោងទី ១ គឺជាម៉ោងផ្នែកភាសាអង់គ្លេសផងដែរ។ Taehyung ចាប់ផ្ដើមរៀងភ័យៗនិងបែកញើសពេលមានមនុស្សសម្លឹងមើលមកគេជាច្រើននាក់ព្រោះតែគេបានបាត់មុខមិនមករៀនមួយសប្ដាហ៍ទៅហើយ សុខៗក៏លេចវត្តមានមករៀនវិញធ្វើឲ្យមិត្តរួមថ្នាក់របស់គេសម្លឹងមើលគេមិនដាក់ភ្នែកទាល់តែសោះ។

Taehyung ដើរចូលទៅកាន់កន្លែងអង្គុយរបស់ខ្លួនរួចទាញសៀវភៅយកមកមើលមេរៀនចាស់ៗដែលខកខានមិនបានមករៀនដើម្បីបំបាត់ភាពភ័យខ្លាច។

« Taehyungie?? » សម្លេងមួយបានបន្លឺឡើងដែលវាដូចជាប្រហែលៗទើបនាយតូចងើយមុខឡើងក៏បានឃើញមិត្តភក្តិដ៏ជិតស្និតបំផុតរបស់គេ។

« Jeonghannie » ទឹកមុខស្រពាប់ស្រពោនមុននេះក៏ប្រែទៅជាស្រស់ត្រកាលឡើងមកវិញ បន្ទាប់ពីបានជួបមិត្តភក្តិ។ នាយតូចញញឹមសឹងតែរីកបបូរមាត់ទៅហើយព្រោះគេនឹកមិត្តភក្តិរបស់គេខ្លាំងណាស់។

« ohh my gosh នេះ Tae បាត់ទៅណាទាក់ទងទៅក៏មិនចូលទៀត យើងនឹកឯងខ្លាំងណាស់ដឹងទេ? » Jeonghan ដាក់គូទអង្គុយក្នុងតុក្បែរ Taehyung ចាប់ទាញដៃគេយកមកកាន់ទាំងសងខាងនិងបាននិយាយរៀបរាប់ពីការបារម្ភរបស់ខ្លួនចំពោះ Taehyung ផងដែរ។

MR BADBOY // j.jk x k.thWhere stories live. Discover now