Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!

2.7K 156 2
                                    

បន្ទាប់ពីចាកចេញពីបន្ទប់ដែលមានរាងតូចនៅទីនោះ Jungkook ក៏ចូលទៅកាន់បន្ទប់របស់នាយដើម្បីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីនិងបានចេញទៅធ្វើការងាររបស់នាយបន្តផង។ ពេលដែលរួចរាល់ Jungkook ចុះទៅរកតុអាហារនៅខាងក្រោមដែលមានអ្នកមីង Yun និងក្មេងៗបានរៀបចំជូននាយហើយរួចជាស្រេចតាមពេលវេលាដែលបានកំណត់។

« លោកម្ចាស់! អាហាររួចរាល់ហើយចាស៎ »

« ខ្ញុំមិនឃ្លានទេ មីងជួយឡើងទៅមើលគេនៅខាងផងហើយយកអាហារទាំងនេះឲ្យគេទៅ » ថាចប់ Jungkook ក៏ដើរចេញទៅរកឡានរបស់នាយដោយមានអង្គរក្សជាអ្នកបើកបរជូនទៅ។

« ពួកនាងចាំជួយរៀបចំអាហារយកទៅខាងលើឲ្យផង ខ្ញុំឡើងទៅមើលគេសិន »

« ចាស៎ » ពួកនាងឆ្លើយព្រមគ្នានិងបានចេញទៅរៀបចំអាហារតាមការបញ្ជា។

មីង Yun បានឡើងទៅកាន់បន្ទប់ខាងលើដើម្បីមើលពីស្ថានភាពរបស់ Taehyung តាមបញ្ជារបស់ Jungkook។ គាត់បើកទ្វារដើរចូលទៅខាងក្នុងយឺតៗដោយមិនបង្ករសម្លេងរំខានអ្វីឡើយ ពេលចូលមកដល់ក៏ឃើញថា Taehyung កំពុងអង្គុយឱបក្បាលជង្គង់យំខ្សឹកខ្សួលម្នាក់ឯងនៅលើពូកដោយបន្ទប់ទាំងមូលបិទបាំងដោយវាំងនននិងភ្លើងងងឹតស៊្លប់ មានតែពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះដែលនៅបើកចំហរប៉ុណ្ណោះ។

« ប្រុសតូច! ឯងយ៉ាងម៉េចហើយមិនអីទេមែនទេ? » គាត់បោះសំណួរនិងសម្ដីពីរោះស្រទន់សួរទៅកាន់រាងតូចដែលយំឡើងញ័រខ្លួនទទ្រើកនោះ បន្តិចក្រោយមក Tae ក៏ងើបមុខឡើងដែលបង្ហាញឲ្យឃើញតំណក់ទឹកភ្នែកដិតដាមជាប់ពេញផែនថ្ពាល់ក្រពុំរបស់គេ ឯភ្នែកដ៏ស្រស់ស្អាតទាំងគូក៏ប្រែជាក្រហមនិងប៉ោងដោយសារការយំរបស់គេនេះឯង។

« ឃ្លានទេហ្នឹង? ចាំខ្ញុំយកអីមកឲ្យឯងញ៊ាំ! » គាត់សួរប៉ុន្តែក៏ទទួលបានមកវិញនូវការក្រវីក្បាលរបស់គេ បញ្ជាក់ថាគេមិនចង់ញ៊ាំហើយក៏មិនឃ្លានអ្វីទាំងអស់។

« ប៉ុន្តែឯងដូចជាមិនបានញ៊ាំអីពីរថ្ងៃហើយ តាំងពីថ្ងៃដែលលោកម្ចាស់នាំឯងមកទីនេះម្ល៉េះ!! »

« ខ្ញុំចង់ទៅផ្ទះ! ខ្ញុំចង់ទៅរកអ្នកម៉ាក់! » Taehyung ពេបមាត់យំកាន់តែខ្លាំងធ្វើឲ្យមីង Yun មិនអាណិតមិនបាន មុននឹងដើរចូលទៅរកគេ។

MR BADBOY // j.jk x k.thWhere stories live. Discover now