Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ

2.5K 160 4
                                    

Jungkook ស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវតែម្នាក់បន្ទាប់ពី hyunjin បានចាកចេញទៅបាត់។ បន្តិចក្រោយមកនាយក៏នឹកឃើញដល់រឿងម្យ៉ាងដែលនាយមានអារម្មណ៍ថាភ្លេចនិងធ្វើឲ្យនាយងឿងឆ្ងល់ឡើងមកភ្លាមៗ។

« ក្រែងព្រឹកមិញនេះអា hyun វាថា Minho ត្រឡប់មកវិញថ្ងៃស្អែកហេស៎? ហេតុអីក៏ Minho ឡើងមកថ្ងៃនេះ? » Jungkook និយាយជាមួយខ្លួនឯងទាំងជ្រួញចិញ្ចើមឆ្ងល់ទើបនាយក៏ក្រោកឈរដើរចេញទៅរក Minho ដើម្បីសាកសួរឲ្យអស់ចម្ងល់។

Taehyung ឡើងមកសង្ងំយំនៅក្នុងបន្ទប់តែម្នាក់ឯងបន្ទាប់ពីរត់គេចពីរាងក្រាសដែលបានប៉ះពាល់គេដោយគ្មានការសុំអនុញ្ញាតពីម្ចាស់ខ្លួនប្រាណ។

« ខ្ញុំស្អប់លោក! » Taehyung យំខ្សឹកខ្សួលនិយាយម្នាក់ឯងខ្សឹបៗដោយការខឹងស្អប់ទៅកាន់ Jungkook ដែលហ៊ានមកប៉ះពាល់គេបែបនេះ។ Taehyung ជាមនុស្សដែលស្អប់ការប៉ះពាល់របស់អ្នកដទៃដែលខ្លួនគេមិនបានអនុញ្ញាត វាធ្វើឲ្យគេមានអារម្មណ៍ថាភ័យខ្លាចនិងថប់ៗពេលដែលមានមនុស្សមកស្ទាបអង្អែលគេបែបស្រើបស្រាលអីបែបនេះ។

Taehyung ទម្លាក់ខ្លួនគេងទាញភួយមកដណ្ដប់ទាំងក្នុងពោះកំពុងតែធ្វើទុក្ខគេស្ទើរចេញក្អួតមកទៅហើយ គេទើបតែញ៊ាំអីហើយព្រឹកមិញនេះសោះ តែគេនៅមានអារម្មណ៍ថាឃ្លានបន្តិចអត់បន្តិចទើបធ្វើឲ្យគេច្រាលចង់ចេញក្អួតមកវិញ តែនាយតូចមិនព្រមទៅរកអ្វីញ៊ាំនោះទេគេសុខចិត្តសង្ងំគេងវិញ ព្រោះមិនចង់ចេញទៅជួបជាមួយនឹងនាយម្នាក់នោះទៀត។

***

« ខ្ញុំមានបានថាឡើងមកស្អែកពីពេលណា hyung? Hyunjin វាស្ដាប់ច្រឡំទេដឹងទើបប្រាប់ថាស្អែកខ្ញុំឡើងមកកូរ៉េវិញ! » Minho និយាយប្រកែកជាមួយ Jungkook នៅក្នុងបន្ទប់របស់នាយ។

« ប៉ុន្មានថ្ងៃនេះវាដូចជាលេងសើចច្រើនណាស់ មិនដឹងទៅសប្បាយចិត្តនឹងរឿងអ្វីមកទេ! តែឃើញវាសប្បាយបែបនេះក៏ល្អដែរ » Jungkook

« ឬមួយក៏វាមានស្នេហា? » Minho សើចឡើងជាមួយ Jungkook ពេលលួចនិយាយដើមរបស់ hyunjin។ ពួកគេមិនដែលលេងសើចបែបនេះជាមួយនរណាផ្សេងក្រៅពីមនុស្សក្នុងគ្រួសារនិងមិត្តភក្តិឡើយ ហើយពេលវេលាលេងសើចរបស់ពួកគេក៏មានកំណត់ផងដែរ។

MR BADBOY // j.jk x k.thWhere stories live. Discover now