Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី

2.8K 156 3
                                    

៣ ថ្ងៃក្រោយបន្ទាប់ពីថ្ងៃដែល Jungkook បានទុកពេលឲ្យអ្នកស្រី Kim សងបំណុលរបស់នាយ។ ថ្ងៃនេះជាថ្ងៃទី ៣ ហើយ ប៉ុន្តែមិនទាន់ឃើញមុខអ្នកស្រី Kim យកលុយមកសងនៅឡើយទេទើបនាយក៏សម្រេចចិត្តធ្វើតាមផែនការរបស់នាយតែម្ដង។

« Juyeon! »

« បាទលោកម្ចាស់ ? »

« ធ្វើតាមផែនការដូចតែអ្នកមុនៗទៅ » Jungkook ចេញបញ្ជារួចក៏លើកកែវដែលមាន wine ពណ៌ក្រហមស្រស់ក្រវែងបន្តិចទើបលើកវាមកដាក់ជិតបបូរមាត់ដើម្បីក្រេបយករសជាតិ។

« បាទទទួលបញ្ជាលោកម្ចាស់ » Juyeon ឱនគំនាបរួចក៏បានចាកចេញពីបន្ទប់ធ្វើការរបស់ Jungkook ដើម្បីទៅធ្វើតាមការបញ្ជារបស់ចៅហ្វាយនាយ។

« គ្មានលុយសង គឺត្រូវតែយកជីវិតមកសងជំនួស! » ប្រយោគមួយឃ្លាយ៉ាងគួរឲ្យខ្លាចរអា ក៏លោតចេញពីបបូរមាត់ផ្កាឈូកស្ដើងរបស់អ្នកកម្លោះសង្ហារដែលមាននាមថា Jeon Jungkook ជា Mafia boss ដែលមានអំណាចមាសប្រាក់គ្រប់បែបយ៉ាង។

****

Taehyung បញ្ចប់ម៉ោងសិក្សារួចក៏បន្តចេញទៅធ្វើការរបស់គេបន្ថែមទៀត។ ចប់កន្លែងមួយក៏ចូលកន្លែងមួយទៀតដែលជាការងារក្រៅម៉ោងរបស់គេ។ Taehyung ក៏បានដើរមកដល់ការងារចុងក្រោយដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញនោះឯង។ នាយតូចប្រញាប់ដើរចូលទៅខាងក្នុងដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ជាឯកសណ្ឋានធ្វើការ តែភ្លាមនោះស្រាប់តែ boss របស់គេដើរមកជាមួយនឹងអង្គរក្សរបស់គាត់ម្នាក់ដោយទឹកមុខញញឹមតាមធម្មតា។

« Tae!! »

« បាទ! មានការអ្វីមែនទេ boss? » រាងតូចបែរមុខតាមការហៅនិងធ្វើទឹកមុខឆ្ងល់ដាក់ចៅហ្វាយនាយ។

« ថ្ងៃនេះខ្ញុំឲ្យ Tae សម្រាកចំនួនមួយថ្ងៃ! ចំណែកឯនេះជាប្រាក់ខែខ្ញុំបើកឲ្យ Tae មុនថ្ងៃដោយឃើញថា Tae ពិតជាធ្វើការបានល្អនិងខិតខំស្វះស្វែងក្នុងការធ្វើការងារបែបនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ » ចៅហ្វាយរបស់ Taehyung និយាយរៀបរាប់សរសើររាងតូចចេញពីចិត្តនិងញញឹមមានមោទនភាពទៅលើការខិតខំរបស់គេ មុននឹងគាត់ក៏ហុចប្រាក់ខែដែលគាត់បានបើកឲ្យគេមុនថ្ងៃឲ្យគេទទួលយក។

MR BADBOY // j.jk x k.thWhere stories live. Discover now