Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!

1.1K 122 7
                                    

_5 months later_

ព្រិចបើកៗតែបន្តិចសោះពេលនេះក៏កន្លងហួសអស់រយៈពេលជាង ៥ ខែទៅហើយ លឿនខ្លាំងណាស់ត្រូវដែរទេ? ខ្ញុំក៏មិននឹកស្មានដូចគ្នាថាពេលវេលាដើរលឿនបែបនេះ! បើក្រឡេកមកមើលរាងតូច Kim Taehyung របស់យើងឯណេះវិញក៏ជិតគ្រប់ខែទៅហើយគេពពោះបានរយៈពេលជាង ៨ ខែដែរហើយគិតៗទៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះនឹងដល់ពេលសម្រាលកូនតូចរបស់ពួកគេហើយ។ មួយវិញទៀតនោះគឺកូនរបស់ពួកគេគឺជាកូនប្រុសណា អ្នកទាំងអស់គ្នាស្ដាប់មិនច្រឡំទេ កូនដំបូងរបស់ពួកគេគឺជាកូនប្រុស Jungkook ស្រលាញ់ថ្នាក់ថ្នម Taehyung ខ្លាំងណាស់ ពោះកាន់តែធំកាន់តែស្រលាញ់ថ្នមថែដូចជាត្បូងពេជ្រអញ្ចឹង មិនឲ្យគេធ្វើការងារអ្វីផ្ដេសផ្ដាសនាំឲ្យប៉ះពាល់ដល់ខ្លួនឯងនិងកូននោះទេ សូម្បីតែឈានជើងចេញក្រៅមួយជំហានក៏នាយមិនឲ្យចេញនោះដែរ លុះត្រាតែមាននាយទៅតាមជាមួយទើប Taehyung អាចចេញក្រៅបាន ព្រោះសុវត្ថិភាពគឺជារឿងចម្បង។

បើនិយាយអំពីការងាររបស់ Jungkook វិញកាន់តែរលូនពីមួយថ្ងៃទៅមួយថ្ងៃ អាចនិយាយបានថានាយជាមនុស្សដែលជោគជ័យស្រាប់ដូច្នេះគ្មានអ្វីជាបញ្ហាសម្រាប់នាយនោះទេ ឧបសគ្គអាចនឹងជួបតិចតួចតែវាជារឿងដែលតូចតាចមួយបំផុតសម្រាប់មនុស្សដូចជានាយប៉ុណ្ណោះ ។ ចំណែកឯ កាស៊ីណូ ដែលទើបនឹងបើកដំណើរការនៅឯ ប៊ូសាន បានជាងកន្លះឆ្នាំមកនេះគឺថាភ្ញៀវចេញចូលរាល់ថ្ងៃតែម្ដង ភ្ញៀវខ្លះក៏ក្លាយជាភ្ញៀវប្រចាំនិង VIP នៅក្នុង កាស៊ីណូ JJK CSN (Jeon Jungkook CASINO) បញ្ហានៅក្នុង កាស៊ីណូ ក៏ជួបដែរតែភាគច្រើនសុទ្ធតែជាភ្ញៀវដែលចាញ់ល្បែង តែយ៉ាងណាក៏ Jungkook នៅមានប្អូនៗរបស់នាយជាអ្នកគ្រប់គ្រងជំនួស ឯនាយវិញយូរៗទើបឈានជើងទៅមើលម្ដង។ និយាយដល់សត្រូវរបស់នាយវិញ មិនខ្វះនោះទេមនុស្សចាំលបលួចចាក់នាយពីក្រោយខ្នងព្រោះតែនាយជោគជ័យគ្រប់រឿងទើបធ្វើឲ្យពួកគេច្រណែនឈ្នានីសសូម្បីតែសត្រូវចាស់របស់ Jungkook នោះគឺ Kang Daeseok ប៉ុន្តែមួយរយៈក្រោយមកនេះគឺថាបាត់ស្ងាត់ឈឹងតែម្ដងមិនឃើញមកប្រកួតប្រជែងនឹងគ្នាទៀតនោះទេ ប្រហែលជាលើកទង់សចុះចាញ់ហើយទេដឹង? គ្រប់គ្នាក៏ដឹងហើយថាគ្មាននរណាអាចយកឈ្នះនិងកម្ចាត់ Jungkook បានទេ ឥទ្ធិពលរបស់នាយសាយភាយមានអំណាចខ្លាំងក្លាប៉ុណ្ណានោះ។

MR BADBOY // j.jk x k.thWhere stories live. Discover now