Chpater 38: ចង់ញ៊ាំ lollipop ទេ?

2K 129 5
                                    

Taehyung បន្ទាប់ពីរាងក្រាសចេញទៅធ្វើការបាត់គេក៏រៀបចំខ្លួនចុះមកក្រោមដូចគ្នាដែរ ដើម្បីទៅធ្វើកិច្ចការងារផ្ទះក្នុងនាមជាកូនបំណុលដូចដើម។ នាយតូចបោះជំហានចូលទៅកាន់ផ្ទះបាយដើម្បីរៀបចំទុកដាក់របស់របរនិងជូតសម្អាតតុទូរឲ្យបានស្អាតបាត ឯអ្នកបម្រើផ្សេងៗទៀតគឺមានភារកិច្ចរបស់ពួកគេរៀងៗខ្លួនអស់ហើយ។

Taehyung ប្រមូលថូផ្កាយកមកដាក់លើតុដើម្បីជូតសម្អាតនិងបានរៀបចំដាក់ផ្កាថ្មីជំនួសឲ្យផ្កាចាស់ៗដែលក្រៀមស្វិតស្រពោនទៅ។ បន្តិចក្រោយមកមីង Yun ក៏ចូលមកផ្ទះបាយល្មមដោយក្នុងដៃរបស់គាត់គឺមាន ផ្កាស្រស់ៗ បន្លែ ផ្លែឈើ ត្រី សាច់ ផ្សេងៗទៀតដូចជាទើបតែមកពីផ្សារអញ្ចឹង។

« មីង...ឲ្យផ្កាមកខ្ញុំមកចាំខ្ញុំជាអ្នករៀបចំ » Taehyung ដើរចូលទៅរកមីង Yun ទាំងស្នាមញញឹមនិងលាដៃចាំទទួលផ្កាពីគាត់ដើម្បីយកមករៀបដាក់ក្នុងថូផ្កា។

« Tae យកផ្កាហ្នឹងទៅលាងគល់វាសិនទៅ ចាំមីងប្រាប់ថាត្រូវដាក់កន្លែងណាខ្លះ » មីង Yun ហុចផ្កាឲ្យ Taehyung និងញញឹមតបគេវិញ។

« បាទ » Taehyung ទទួលផ្កាយកមកកាន់និងនាំវាយកទៅលាងសម្អាតកម្ទិចដីនៅខាងគល់ឫសសិនទើបយកវាទៅតម្រៀបដាក់ចូលក្នុងថូផ្កាតាមក្រោយ។

« មីង! បើសិនជាមីងទៅផ្សារម្ដងទៀត មីងប្រាប់ខ្ញុំផងណាខ្ញុំទៅជាមួយមីងដែរ » លាងផ្កាបណ្ដើរនិយាយបណ្ដើរពេលដែលរួចរាល់ Taehyung ក៏លើកវាឡើងឲ្យស្រក់ទឹកចុះអស់បន្តិចទើបនាំយកវាមកដាក់លើតុ។

« ប្រាកដជាបានប៉ុន្តែភារកិច្ចគឺមានរៀងៗខ្លួនដូច្នេះ Tae ត្រូវតែសុំអនុញ្ញាតពីលោកម្ចាស់ជាមុនសិនណាចាំមីងនាំ Tae ដើរផ្សារទិញបន្លែសាច់មកទុក »

« បាទមីង! ប៉ុន្តែខ្ញុំចង់សួរមីងបន្តិចបានទេ? »

« Tae ចង់សួរអីសួរមកបើមីងឆ្លើយបានមីងនឹងឆ្លើយប្រាប់ក្មួយ »

« តើលោកម្ចាស់ដែលធ្លាប់មានមនុស្សជាទីស្រលាញ់ពីមុនមកទេ គឺខ្ញុំចង់មានន័យថាសង្សារ?! »

« មាន! ហើយលោកម្ចាស់ស្រលាញ់ខ្លាំងទៀតផង »

« ចុះពេលនេះគាត់នៅឯណាទៅ? គាត់ស្អាតដែរទេ? ហើយគាត់មានឈ្មោះអ្វីទៅ? » Taehyung សួរបណ្ដើរនិងរៀបផ្កាដាក់ក្នុងថូជាមួយមីង Yun បណ្ដើរដើម្បីរង់ចាំស្ដាប់ចម្លើយ។

MR BADBOY // j.jk x k.thWhere stories live. Discover now