Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?

1.3K 149 5
                                    

ក្នុងព្រឹកថ្ងៃថ្មីនេះ Jungkook ក្រោកពីព្រឹកប្រលឹមងូតទឹករៀបចំខ្លួនដើម្បីចេញទៅប្រជុំអំពី Project បន្ទាប់របស់នាយដែលជាគម្រោងជាមួយម្ចាស់ទុនផ្សេងៗទៀតក្នុងការបង្កើតទីផ្សារថ្មីដាក់លក់ផលិតផលថ្មីនៅក្នុងក្រុមហ៊ុន JJK group របស់នាយដែលវាគឺជាផលិតផលទឹកអប់នេះឯង។

Taehyung ក៏បានក្រោកមកតាមរាងក្រាសដើម្បីរៀបចំខ្លួនឲ្យ Jungkook ឲ្យបានរៀបរយនិងស្អាតបាតថែមមួយកម្រិតទៀត។ នាយតូចទាញក្រវ៉ាត់.ករបស់ Jungkook សារេឲ្យបានត្រឹមត្រូវរួចក៏ទាញអាវក្រៅធំពណ៌ខ្មៅរបស់នាយយកមកឲ្យនាយស៊កពីលើអាវសនៅខាងក្នុង។

« បងសង្ហារាល់ថ្ងៃ » Taehyung ងើយសម្លឹងមុខរាងក្រាសទាំងស្នាមញញឹមបន្ទាប់ពីបានរៀបចំខ្លួនឲ្យនាយ ឯអ្នកម្ខាងទៀតក៏ញញឹមតបមុននឹងឱនមុខមកថើបបបូរមាត់របស់រាងតូចមួយខ្សឺតទុកជាការអរគុណ។

« បងសង្ហាក៏ព្រោះតែមានអូនជាអ្នករៀបចំខ្លួនឲ្យបងនោះអី » Jungkook លើកដៃម្ខាងក្រសោបថ្ពាល់របស់រាងតូចនិងយកមេដៃអង្អែលថ្ពាល់ទន់ៗរបស់គេស្រាលៗ។

« ឆាប់ទៅៗប្រយ័ត្នហួសម៉ោងប្រជុំ »

« បងស្រលាញ់អូន baby »

« អូនដឹងហើយថាបងស្រលាញ់អូន! អូនក៏ស្រលាញ់បងដូចគ្នាអញ្ចឹងឆាប់ទៅៗនេះកាបូបធ្វើការរបស់បង » Taehyung ញញឹមអឹមអៀននិងបានទឿននាយឲ្យប្រញាប់ទៅក្រុមហ៊ុនក្រែងលោហួសម៉ោងប្រជុំ។ Tae ក៏យកកាបូបធ្វើការមកឲ្យរាងក្រាសនិងបានទឿននាយបន្ថែមទៀតព្រោះមើលទៅនាយមិនដាច់ចិត្តចង់ទៅធ្វើការទុកគេចោលនោះទេ។

« បងទៅហើយ! ប៉ាៗទៅហើយណា » Jungkook លារាងតូចរួចក៏ឱនមុខមកផ្អឹបនឹងក្បាលពោះដែលទើបតែលេចរូបរាងធំបានបន្តិចនោះដើម្បីនិយាយលាកូនតូចក្នុងពោះរបស់រាងតូចមុនពេលចេញទៅ។

« កូនស្ដាប់មិនដឹងទេ » Taehyung អស់សំណើចតិចៗនិងលើកដៃមកអង្អែលពោះខ្លួនឯងស្រាលៗ។

« ទៅហើយ » មិនដឹងជានាយនិយាយពាក្យថាទៅហើយជាលើកទីប៉ុន្មាននោះទេធ្វើឲ្យរាងតូចអស់សំណើចហួសចិត្តនឹងរាងក្រាសជាខ្លាំង នេះបានគេហៅថាមិនដាច់ចិត្តទៅចោលពិតមែន ទាល់តែបាននិយាយលាឆ្អែតចិត្តសិនទើបចេញទៅ។

MR BADBOY // j.jk x k.thWhere stories live. Discover now