Chapter 8: កូនបំណុល និង កម្មសិទ្ធិ

2.7K 149 2
                                    

ថ្ងៃនេះ Jungkook បានចេញពីធ្វើការងាររបស់នាយមុនម៉ោងនិងលឿនជាងធម្មតា ព្រោះឮមកថាក្មេងដែលនៅឯវិមានយំដោយសារនាយឡើងឈឺទៅហើយ ទើបនាយក៏សម្រេចចិត្តត្រឡប់មកវិមានវិញមុនរសៀល។

បន្ទាប់ពីចតឡានទុកដាក់រួចរាល់ Jungkook ក៏បោះជំហានចូលទៅខាងក្នុងរៀបនឹងឡើងទៅខាងលើទៅហើយ ស្រាប់តែនាយក៏ក្រឡេកឃើញរាងតូចដើរទៅណាក៏មិនដឹង ទើបនាយក៏ដើរតាមពីក្រោយគេដោយមិនឲ្យអ្នកខាងមុខបានដឹងខ្លួននោះឡើយ។

''គេចូលទៅទីនោះធ្វើអី?'' Jungkook ឧទានឡើងក្នុងចិត្តទាំងជ្រួញចិញ្ចើមចូលគ្នាមុននឹងដើរតាមពីក្រោយរាងតូចដែលកំពុងចូលទៅខាងក្នុងរួចក៏...

« នរណាអនុញ្ញាតឲ្យឯងចូលទៅទីនោះ? » Jungkook ឈរសម្លឹងពីមាត់ទ្វារនៃបន្ទប់ដាក់សៀវភៅទាំងទឹកមុខគួរឲ្យខ្លាច ឯរាងល្អិតក៏រហ័សបែររកប្រភពសម្លេងភ្លាមហើយក៏ចាប់ផ្ដើមភ័យបែកញើសញ័រខ្លួនតតាត់ ពេលរាងក្រាសសម្លឹងមកកាន់គេដូចជាចង់ចាប់ហែកសាច់របស់គេជាចំរៀកៗអញ្ចឹង។

« ខ្ញុំ...ខ្ញុំសុំទោស! » Taehyung និយាយសុំទោសទៅកាន់រាងក្រាសទាំងញ័របបូរមាត់ចង់យំ ព្រមទាំងឱនមុខចុះក្រោមមិនហ៊ានងើបទៅប្រឈមជាមួយនឹងរាងក្រាសឡើយ។

Jungkook ឈានជំហានជើងមួយៗដើរទៅមុខឯរាងតូចក៏ឈានជំហានជើងមួយៗថយទៅក្រោយរហូតទាល់តែខ្លួនរបស់គេប៉ះនឹងតុធ្វើឲ្យគេភ្លាត់ជំហរដួលទៅអង្គុយលើតុមួយនោះដោយមាន Jungkook ឈរនៅចំកណ្ដាលមុខរបស់គេតែម្ដង។

« នរណាអនុញ្ញាតឲ្យឯងឈានជើងចូលបន្ទប់ដាក់សៀវភៅរបស់យើង? » Jungkook សួរទៅកាន់គេដោយសម្លេងត្រជាក់ស្រេបស្ដាប់ហើយគួរឲ្យកោតខ្លាច និងដើរចូលទៅកាន់តែគៀកនឹងរាងតូចដែលគិតតែពីឱនមុខចុះគេចពីនាយ។

« .... » គ្មានការឆ្លើយតបមកវិញឡើយ កាន់តែធ្វើឲ្យរាងក្រាសមិនចូលចិត្តនិងមួរម៉ៅឡើងមកភ្លាមៗ។

« និយាយ! » Jungkook ស្រែកសម្លុតដាក់មុខគេធ្វើឲ្យ Taehyung ភ្ញាក់កន្ត្រាក់ខ្លួនទាំងភ័យខ្លាច មុននឹងតំណក់ទឹកភ្នែកមួយតំណក់របស់គេស្រក់ចុះមក។

« ខ្ញុំ...ខ្ញុំគ្រាន់តែចង់មកអានសៀវភៅប៉ុណ្ណោះ! » Tae ចាប់ផ្ដើមអណ្ដើតអណ្តក់និងនិយាយយ៉ាងត្រដិត។ បន្តិចក្រោយមកគេក៏ភ្ញាក់ម្ដងទៀតពេលដៃដែលមានស្នាមសាក់មួយនោះវារឡើងមកឱបរឹតចង្កេះតូចស្ដើងរបស់គេដូចជាពស់ថ្លាន់រុំព័ទ្ធអញ្ចឹង ឯម្ខាងទៀតក៏លើកឡើងយឺតៗមកប៉ះផ្ទៃមុខសរម៉ដ្ឋរលោងរបស់គេ និងអង្អែលថ្នមៗរហូតទាល់តែរាងក្រាសក៏ប្ដូរមកជាចាប់ច្របាច់ថ្គាមរបស់គេវិញម្ដង។

MR BADBOY // j.jk x k.thWhere stories live. Discover now