EP3:ធ្វើចិត្ត

7.2K 446 0
                                    

    ក្រោយពេលញុាំអាហារពេលល្ងាចរួចទាំងតឹងទ្រូងនោះរួចរាល់Jiminក៏ប្រមូលចានយកទៅលាងខាងក្រោម ចំណែកឯYoongiក៏ចូលទៅសម្អាតខ្លួនរួចមកអង្គុយលើពូកចាំជីមីនឡើងមកវិញ

ក្រាក~~

សំឡេងបើកទ្វាបន្លឺឡើងYoongiក៏ប្រញាប់ងាកទៅមើលក៏បានឃើញប្រពន្ធរបស់ខ្លួនដើរចូលមកជាមួយនឹងទឹកដោះគោមួយកែវ មិនប្រាប់ក៏ដឹងថាយកមកអោយនាយហើយព្រះរាល់ពេលដែលគេនៅជាមួយនាយគឺមិនដែលអោយនាយផឹកកាហ្វេឡើយមានតែទឹកដោះគោស្រស់ឬទឹកផ្លែឈើតែប៉ុណ្ណឹង

"បងញុាំទៅ អូនគេងមុនហើយ"Jimin ហុចកែវទឹកដោះគោអោយនាយរួចក៏ដើរទៅម្ខាងទៀតនៃគ្រែហើយឡើងគេងបែខ្នងដាក់នាយរួចយកភួយមកដណ្តប់ត្រឹមទ្រូងមុននឹងសង្ងំបិទភ្នែកគេង

"Minហា៎ យើងនិយាយគ្នាសិនទៅណាកុំប្រងើយដាក់បងបែបនេះទៀតបានទេ?"ក្រោយផឹកទឹកដោះគោនោះអសYoongiក៏ឡើងមកគេងអោបគេពីក្រោយ

"យប់ហើយបងសម្រាកទៅ ព្រឹកបងត្រូវទៅធ្វើការផង"Jiminតបតែមិនខ្ចីបើកភ្នែកមើលមុខនាយឡើយ

"បងសុំទោសដោយសារតែបងស្រឡាញ់អូនខ្លាំងពេកទើបបងមិនចង់អោយអូនចេញក្រៅណាមួយបងក៏បារម្ភពីសុវត្ថិភាពរបស់អូនទៀត"YoongiនិយាយលួងលោមទោះដឹងហើយថាJiminមិនព្រមនិយាយជាមួយនាយក៏ដោយ

"....."Jiminមិនតប

" បងឈប់ហាមឃាត់អូនអោយចេញទៅក្រៅទៀតហើយ តែពេលអូនចេញទៅណាអូនគួរតែប្រាប់បងឬប្រាប់អ្នកផ្ទះសិនចាំទៅបានទេ?"Yoongi

"....."

"Minហា៎បងសុំទោសពិតមែនណា និយាយរកបងមួយម៉ាត់មកណា បងតឹងទ្រូងណាស់"Yoongi

"គេងទៅ"Jiminក៏បែខ្លួនមករកនាយវិញតែមិនតបនិងសម្តីនាយឡើយ ចំណែកដៃក៏លើកមកអោបដៃនាយវិញ

"អូននៅខឹងបងទៀតមែនទេ?"Yoongi

"អូនមិនបានខឹងបងម្តងណាឡើយ អូនគ្រាន់តែអន់ចិត្តនឹងបងតែប៉ុណ្ណោះ"Jimin

"ឈប់អន់ចិត្តទៅណាចាំស្អែកក៏នាំអូនទៅ Shoppingចាត់ទុកជាការសុំទោសចុះណា"Yoongi

"អូនមិនត្រូវទិញអីទៀតទេ"Jimin

"បើចឹងពេលល្ងាចបងចេញពីធ្វើការ បងនាំអូនដើរលេងល្អទេ?"Yoongi

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now